CAMBO REPORT

Popup Advertising5 seconds

Microsoft កំណត់​យក​ថ្ងៃ​ប្រកាស​ចេញ​ផលិត​ផល​ថ្មី នៅ​ថ្ងៃ​ទី ០២ តុលា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅថ្ងៃទី ០២ តុលា គឺជាថ្ងៃដែលក្រុមហ៊ុន Google បានកំណត់យកដើម្បីរៀបចំព្រឹត្តិការណ៍ ប្រកាសចេញ Google Pixel ជំនាន់ទី ៣ នៅទីក្រុងញ៉ូវយ៉ក ប៉ុន្តែស្រាប់តែពេលនេះ ក្រុមហ៊ុន Microsoft ក៏បានបង្ហាញនូវ Teaser ថ្មីមួយផងដែរ ថាខ្លួននឹងមានផលិតផលថ្មី ប្រកាសចេញនៅថ្ងៃទី ០២ តុលាដូចគ្នា ហើយក៏ជ្រើសរើសយក ទីតាំងក្នុងទីក្រុងញ៉ូយ៉ក ផងដែរ វេលាចាប់ពីម៉ោង ៤ PM ET តទៅ ដែលត្រូវនឹងម៉ោង ៣ ទៀបភ្លឺ ម៉ោងនៅក្នុង ប្រទេសកម្ពុជា។

គួរឲ្យស្ដាយដែលនៅលើ Teaser នោះ ក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ទេថា នឹងមានផលិតផលអ្វីបង្ហាញខ្លះ ដែលទំនងជាចង់ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ថាបានដែរ ប៉ុន្ដែយើងក៏ដឹងដែរថា ក្រុមហ៊ុន Microsoft មិនមានផលិតផល អេឡិចត្រូនិចអ្វី ច្រើននោះទេ ដូចនេះផលិតផល ដែលអាចប្រកាសចេញ អាចស្ថិតនៅជុំវិញ ផលិតផល Surface ទាំងអស់អាចជា៖

 

•    កុំព្យូទ័រកូនកាត់ Microsoft Surface

•    កុំព្យូទ័រលើតុ The Sequel of Microsoft Surface Studio

•    កុំព្យូទ័រកូនកាត់ Microsoft Surface Pro

•    កុំព្យូទ័រ Surface Book ជំនាន់ទី ៣ ជាដើម

អញ្ចឹងទាំងនេះហើយគឺជាអ្វីដែលគេរំពឹងថា Microsoft អាចនឹងប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍ ថ្ងៃទី ០២ តុលាខាងមុខនេះ ដែលពួកវាសុទ្ធសឹង ជាកុំព្យូទ័របែប Studio និងកុំព្យូទ័រ កូនកាត់ទាំងអស់ ព្រោះក្រុមហ៊ុន Microsoft គឺជាមេ នៃប្រព័ន្ធប្រតិបត្តិការ លើកុំព្យូទ័រ និង Software មួយចំនួនទៅហើយ អញ្ចឹងការបញ្ចេញ កុំព្យូទ័ររបស់គេ គឺផ្ដោតសំខាន់ ទៅលើអ្នក ប្រើអាជីពខ្លាំងណាស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: Lifestyle