CAMBO REPORT

Popup Advertising5 seconds

Athlon របស់ AMD ត្រលប់​មក​វិញ​ក្នុង​ទីផ្សារ ជាមួយ​តម្លៃ​ធូរ​ថ្លៃ​មែន​ទែន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រមាណជាជាង 10 ឆ្នាំមុន ប្រិយមិត្ត ដែលប្រើប្រាស់កុំព្យូទ័រ ប្រាកដជាធ្លាប់បានឮ ហើយប្រិយមិត្តមួយចំនួនទៀត អាចនឹងធ្លាប់បាន ប្រើប្រាស់វាដូចខ្ញុំដែរ ដែលវាចេញច្រើន ជំនាន់ដែរ តែក៏ស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីទីផ្សារ AMD បានធ្លាក់ចុះ ប៉ុន្មានឆ្នាំកន្លងមក ទម្រាំត្រកូល Ryzen ងើបមុខចូលមកវិញ។ ទោះបីជាយ៉ាងណា ក៏ដោយ AMD មិនបានបោះបង់ចោលនូវ ឈ្មោះយិនស៊ិន Athlon នោះឡើយ ហើយក៏បានយកវា ត្រឡប់ចូលទីផ្សារម្ដងទៀត នៅចុងឆ្នាំ 2018 នេះ ជាមួយនឹងការ កែច្នៃផ្នែក Architecture បន្ថែម។

ឈីបខួរក្បាលថ្មី Athlon ជំនាន់ថ្មីនេះ មានឈ្មោះហៅជា ផ្លូវការថា AMD Athlon 200GE ជាបន្ទះឈីប CPU ដែលប្រើប្រាស់ Architecture ជំនាន់ថ្មីរបស់ AMD គឺ Zen ដែលជា Architecture បង្កើតឈីប Ryzen ជាលើកទីមួយហើយ ដែល AMD បានយក Zen Architecture មកបង្កើតបន្ទះឈីប ធុនចាប់ផ្ដើម និងកណ្ដាលថ្មីមួយនេះ ឲ្យមានមុខមានមាត់ មកវិញម្ដងទៀត ខណៈពេលដែលមនុស្ស ជាច្រើនបានភ្លេច ថែមទាំងខ្លះ មិនទាំងស្គាល់ ទៀតផង។ Athelon 200GE មិនមែនកំពូលឈីប សម្រាប់ប្រជែងជាមួយនឹង ត្រកូល i របស់ Intel នោះទេ វាត្រូវបានបង្កើតឡើង ជាមួយនឹងតម្លៃទីផ្សារ ប្រកួតប្រជែងបំផុត ជាមួយនឹងឈីប CPU Intel Celeron និង Pentium ដែល Athelon 200GE មាន Core ចំនួន 2 និង Threads ចំនួន 4 សរុប អាចរត់បានល្បឿនលឿនបំផុត 3.2GHz មិនអាចធ្វើការ បង្កើន ឬ Overclock បានឡើយ។

Athlon 200GE ពេលរត់ពេញមួយទំហឹងវាស៊ីថ្ម 35W ពិសេស AMD ក៏បានគិតគូរ ទៅដល់ក្រាហ្វិចកាត សម្រាប់អតិថិជន របស់ខ្លួនផងដែរ ព្រោះថាវាជាបន្ទះឈីបធូរថ្លៃ ដូច្នេះការដាក់បន្ថែមក្រាហ្វិច មកជាមួយ Athlon ក៏មិនខុសអ្វីដែរ ដូចក្រាហ្វិចនៅលើ Intel Celeron និង Pentium អញ្ចឹងដែរ។ ជាមួយនឹង GPU Radeon Vega ជំនាន់ថ្មី បើកសិទ្ធិឲ្យម្ចាស់របស់ CPU មួយនេះ អាចលេងហ្គេមក្រាហ្វិចតូចៗ បានក្នុងកម្រិត HD និងទស្សនាវីដេអូកម្រិត 2K និង 4K បានតាម YouTube ឬ File ជាក់ស្ដែង។ ក្រុមហ៊ុន AMD នឹងបញ្ចេញ Athlon ជំនាន់ថ្មី ចេញលក់នៅថ្ងៃទី 18 ខែនេះតែម្ដង ក្នុងតម្លៃត្រឹមតែ 55$ ប៉ុណ្ណោះ ដោយក្នុងនោះ AMD ក៏មានជម្រើស Athlon ដែលមានកម្លាំង ខ្លាំងជាង 200GE ផងដែរដូចជា 220GE និង 240GE ត្រៀមនឹងចេញលក់ ក្នុងទីផ្សារនាខែតុលា ឬចុងឆ្នាំនេះតែម្ដង ក្នុងតម្លៃថ្លៃ ជាងបន្តិច។

សម្រាប់ប្រិយមិត្ត ដែលត្រៀមនឹងតម្លើងម៉ាស៊ីនកុំព្យូទ័រ មានតម្លៃធូរថ្លៃ សម្រាប់ប្រើការលើកិច្ចការងារ ការិយាល័យ ឬកិច្ចការងារស្រាលៗ ឬអាចថាទុក លេងហ្គេម Online ល្មមៗមួយចំនួន AMD មានជម្រើសល្អមួយ សម្រាប់អ្នកធ្វើការពិចារណា ព្រោះឈីបនេះ វាល្មមគ្រាន់បើដែរ សម្រាប់កុងគ្នាជាមួយ Celeron និង Pentium ជំនាន់ថ្មីៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ