CAMBO REPORT

Popup Advertising5 seconds

AOC បញ្ចេញ Gaming Monitor ល្បឿន​លឿន តម្លៃ​ថោក ដែល​អ្នក​គួរ​ពិចារណា

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានក្រុមហ៊ុនផលិតផលិតផលអេឡិចត្រូនិចជាច្រើនរួចមកហើយ បានប្រកាសចេញនូវអាវុធ ជំនាន់ថ្មីៗរបស់ខ្លួន ដែលត្រៀមនឹងចេញលក់ នាចុងឆ្នាំនេះ និងខ្លះទៀតចេញលក់នៅដើម ឆ្នាំក្រោយ។ ក្នុងទីផ្សារម៉ូនីទ័រ ឃើញថាមាន Samsung បានបញ្ចេញ Gaming Monitor ដែលមានតម្លៃទីផ្សារ ប្រកួតប្រជែងបំផុត តែមិនមែន ប្រើប្រាស់អេក្រង់ QLED នោះទេ រីឯ LG ក៏មាន Gaming Monitor ដែលមានលក្ខណៈសម្បត្តិ កាន់តែប្រសើរជាងមុនផងដែរ ចំនែក AOC ក៏មិនចាំយូរ ក៏បានប្រកាសចេញនូវ Monitor សម្រាប់យកទៅលេងហ្គេម ថ្មីមួយទៀតរបស់ខ្លួន ជាមួយនឹងលក្ខណៈសម្បត្តិប្រសើរ ពិសេសបំផុតវាមាន តម្លៃធូរថ្លៃ។

 

ជាមួយនឹងម៉ូនីទ័រសម្រាប់យកទៅលេងហ្គេមជំនាន់ថ្មីរបស់ AOC នេះ មានដល់ទៅ 4 ម៉ូឌែល សម្រាប់ជ្រើសរើស ទៅតាមតម្រូវការ ជាក់ស្ដែងមានត្រកូលហៅ រួមថា G1 Series ដូចជា៖

 

•    C24G1 មានទំហំអេក្រង់ 24 អ៊ីញ

•    C27G1 មានទំហំអេក្រង់ 27 អ៊ីញ

•    C32G1 មានទំហំអេក្រង់ 31.5 អ៊ីញ

•    CQ32G1 មានទំហំអេក្រង់ 31.5 អ៊ីញ

 

ម៉ូនីទ័រទាំង 4 ម៉ូឌែលនេះ មានមានអេក្រង់កោងទាំងអស់ ពិសេសមានល្បឿន 144Hz និង Respondtime 1ms ដូចគ្នា ធានាទៅដល់ល្បឿនក្រាហ្វិច រត់បានរលូនបំផុត ពិសេសបើប្រើប្រាស់ ក្រាហ្វិចកាត AMD ទៀត អាចទទួលបានបទពិសោធន៍ កាន់តែប្រសើរ ជាមួយនឹងមុខងារ AMD FreeSync ធ្វើឲ្យសាច់ក្រាហ្វិច រត់បានរលូនបំផុត នៅលើផ្ទាំងបង្ហាញ ជាប្រភេទ IPS Panel ដែលមានកម្រិត Resolution លោតបាន 1080p ឬ Full HD សម្រាប់ 3 ម៉ូឌែលដំបូង និងលោតដល់ 1440p ឬ 2K សម្រាប់ម៉ូឌែល CQ32G1 ដែលមានអេក្រង់ ទំហំ 31.5 អ៊ីញ។

AOC បានប្រាប់ឲ្យដឹងផងដែរថា ម៉ូនីទ័រជំនាន់ថ្មីរបស់ខ្លួនទាំង 4 ជម្រើសខាងលើ ក៏បានផ្ដល់នូវភាព ងាយស្រួលក្នុងការតម្លើងម៉ូនីទ័រ ច្រើនគ្រឿងក្នុងពេល តែមួយទៀតផង អរគុណ ទៅដល់គែមអេក្រង់ស្ដើង ងាយស្រួលក្នុងការ ដាក់ផ្គុំបញ្ចូលគ្នា សម្រាប់ការតម្លើង 2 ទៅ 4 តាមការជ្រើសរើស ជាក់ស្ដែង។ សម្រាប់កម្រិតពន្លឺ Brightness ដែលអាចជះបានវិញ AOC ថាវាអាចជះបានត្រឹម 250-nit មានន័យថា យើងអាចប្រើប្រាស់វា នៅទីកន្លែងមានពន្លឺក្រៅ ល្មមៗបាន តែមិនអាចប្រើនៅកន្លែង មានពន្លឺខ្លាំងនោះទេ នៅពេលដែលអេក្រង់ របស់វាជាប្រភេទ Anti-Glare ដែលអាចធ្វើឲ្យ បាត់បត់គុណភាពខ្លះៗ។ រន្ធតំណរភ្ជាប់វិញ រួមមានដូចជា៖

 

•    HDMI 1.4 x 2

•    DisplayPort x 1

•    VGA x 1

AOC ត្រកូល G1 Series នេះចាប់ផ្ដើមចេញលក់ហើយ នៅពេលនេះ ដោយទីផ្សារអន្តរជាតិវាកំពុង ចរាចរណ៍ហើយ អាចស្វែងរកទិញបាន ក្នុងតម្លៃធូរថ្លៃបំផុត ដូចខាងក្រោម៖

 

•    C24G1 តម្លៃ USD 229.99

•    C27G1 តម្លៃ USD 279.99

•    C32G1 តម្លៃ USD 299.99

•    CQ32G1 តម្លៃ USD 399.99

 

តម្លៃនេះគឺធូរថ្លៃបំផុតសម្រាប់ប្រិយមិត្ត ដែលកំពុងស្វែងរកទិញ ម៉ូនីទ័រដើម្បីលេងហ្គេម គឺវាធូរថ្លៃជាងម៉ាក ASUS, MSI, Alienware, HP ច្រើនគួរសមដែរ ថែមទាំងចង់ធូរថ្លៃ ជាងម៉ូនីទ័រម៉ាកចិន មួយចំនួនផ្សេងទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ