CAMBO REPORT

Popup Advertising5 seconds

Trump នៅ​តែ​ចង់​ឲ្យ Apple ផលិត iPhone ក្នុង​ទឹក​ដី​អាមេរិក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

លោកប្រធានាធិបតី Donald Trump ធ្លាប់បាននិយាយទាក់ទង ទៅកាន់ក្រុមហ៊ុន Apple ម្តងហើយ លើបំណងរបស់គាត់ចង់ឲ្យ Apple ផលិត iPhone ឬជាការបើករោងចក្រ ផលិតតែម្តង នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែត្រូវបាន Apple បដិសេធលើសំណើរនេះ ដោយសារតែតម្លៃពលកម្មថ្លៃ និងពន្ធថ្លៃ និងគ្រឿងបន្លាស់ជាច្រើន ចាំបាច់ត្រូវតែនាំចូលពី ប្រទេសចិនដដែល ក្រោយមកទើបសំណើរនេះ ស្ងប់ស្ងាត់ទៅវិញ។

ទើបមកដល់ពេលថ្មីៗនេះ លោក Donald Trump ចាប់ផ្តើមស្នើរម្តងទៀត ពីបំណងចង់ឲ្យ Apple មកបង្កើតរោងចក្រ ក្នុងទឹកដីសហរដ្ឋអាមេរិក ដោយសារនេះ ជាម៉ាកសញ្ញារបស់អាមេរិក តែបែរជាគ្មានរោងចក្រ ក្នុងស្រុកទៅវិញ។ Apple ក៏បានគិតគូរ លើសំណើរនេះដែរ ប៉ុន្តែត្រូវការចំណាយច្រើន ដូច្នេះផលិតផល ផលិតក្នុងអាមេរិក នឹងមានតម្លៃ កាន់តែថ្លៃ។ ណាមួយ Trump ចង់ឲ្យ Apple ផ្តាច់ពីប្រទេសចិនតែម្តង ដែលនេះជាករណីមួយ មិនអាចទៅរួច នោះឡើយ។ ដូចយើងបានដឹងហើយ កុំព្យូទ័រ Mac Pro ដំឡើងនៅទឹកដី អាមេរិកពិតមែន តែនៅតែត្រូវការគ្រឿងបន្លាស់ នាំចូលពីប្រទេសចិនដដែល ដូច្នេះបើផលិតស្មាតហ្វូន ឬថេប្លេតទៀត នោះនឹងត្រូវការចំណាយ ច្រើនណាស់។ តែនៅពេលនេះ Apple មិនទាន់មានការឆ្លើយតប ពីសំណើរនេះ នៅឡើយទេ។

សរុបមក ប្រធានាធិបតី Donald Trump ចាប់ផ្តើមរំលឹកពីសំណើរ របស់ខ្លួនម្តងទៀត ដោយចង់ឲ្យ Apple ងាកមកផលិត ផលិតផលរបស់ពួកគេទាំងអស់ នៅក្នុងទឹកដី សហរដ្ឋអាមេរិក បន្ទាប់ពី Apple ធ្លាប់បានបដិសេធ ម្តងរួចមកហើយ តែលើកនេះ Apple មិនទាន់បានតបវិញ នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle