CAMBO REPORT

Popup Advertising5 seconds

ស្ថាបនិក Alibaba លោក Jack Ma គ្រោង​ចាក​ចេញ​ពី​ក្រុមហ៊ុន​ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ខ្ញុំជឿថា មិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មានបច្ចេកវិទ្យា ប្រាកដជាស្គាល់គាត់ ជាអ្នកណា និងដឹងពីភាពឆ្លាតវៃ របស់គាត់មិនខាន។ លោក Jack Ma ជាស្ថាបនិក បង្កើតឡើងនូវផ្សារ អនឡាញ Alibaba ដែលជាទីផ្សារដ៏ធំក្រៃលែង មួយនៅប្រទេសចិន និងប្រទេសគ្រប់ទិសទី អាចទិញទំនិញតាមផ្សារ អនឡាញនេះបាន ទើបធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក កើនឡើងជិតដល់ 40 ពាន់លានដុល្លារ នាពេលបច្ចុប្បន្ននេះ និងជាប់ឈ្មោះជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើន ជាងគេ នៅប្រទេសចិន។

អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺមានដំណឹងចុងក្រោយមួយ បានចេញផ្សាយពីគំរោង ចាកចេញរបស់លោក Jack Ma នាសប្តាហ៍ក្រោយនេះ។ នៅអំឡុងពេលនេះ ក្រុមហ៊ុន មិនមានបញ្ហាអ្វីឡើយ ហើយក៏កាន់តែមានការ រីកចម្រើនផងដែរ តែលោកចង់ចូលនិវត្តន៍ និងគិតគូរកិច្ចការ សប្បុរសធម៌វិញ នេះបើយោងតាម កិច្ចសម្ភាសន៍ផ្ទាល់ ដោយសារព័ត៌មាន the Morning Post ។ បន្តទៀតដែរថា លោកបានប្រជុំ និងជួបជុំថ្នាក់ដឹកនាំកំពូល គ្រប់រូបរួចហើយ និងបានសួរពួកគេថា តើ Alibaba នឹងទៅជាយ៉ាងណា ប្រសិនបើគ្មានវត្តមានគាត់ ដូច្នេះលោកក៏បើកសិទ្ធិ ដល់អ្នកគ្រប់គ្រង ជំនាន់ក្រោយមកគ្រប់គ្រង ក្រុមហ៊ុន។

 

លោក Jack Ma អាយុ 53 ឆ្នាំ ចាប់ផ្តើមដំណើរការ Alibaba នៅឆ្នាំ 1999។ គាត់បានធ្វើឲ្យជំនួញនេះ ឡើងដល់តម្លៃ 420 ពាន់លានដុល្លារ។ គាត់មានភាគហ៊ុន 6.4 ភាគរយ នៅក្នុងក្រុមហ៊ុននេះ ដូច្នេះគិតទៅ បើគាត់ព្រមលក់ភាគហ៊ុននេះ គាត់នឹងទទួលបានប្រាក់លើស 40 ពាន់លានដុល្លារ ទៅទៀត។ ដូចអ្វីដែលយើងបានរៀបរាប់ នៅខាងលើនេះ ក្រុមហ៊ុនមិនមានបញ្ហាអ្វីទេ រីឯគាត់ក៏មិនមាន ជម្ងឺធ្ងន់ធ្ងរអ្វីដែរ ដោយឡែកគាត់ចង់សម្រាក និងងាកមកធ្វើការងារ សប្បុរសធម៌វិញ ដើម្បីជួយដល់ ជនខ្វះខាត។

សរុបមក ស្ថាបនិកដ៏ល្បីល្បាញម្នាក់លោក Jack Ma ជាមេធំរបស់ Alibaba បានសម្រេចចិត្ត ចាកចេញពីក្រុមហ៊ុន និងគ្រោងឈប់ នៅសប្តាហ៍ក្រោយនេះ ទោះបីជាក្រុមហ៊ុន កាន់តែរីកចម្រើន ដល់កម្រិតណាក៏ដោយ ព្រោះលោកចង់ងាកមក ធ្វើការងារសប្បុរសវិញ និងអាចឲ្យគាត់ សម្រាកផងដែរ ថែមទាំងមានពេល នៅជាមួយគ្រួសារបានច្រើន ដូចអ្វីដែលគាត់ ចង់បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle