CAMBO REPORT

Popup Advertising5 seconds

ព្រឹត្តិការណ៍​ដ៏​ធំ របស់ True Money ប្រារព្ធ​ឡើង​នៅ AEON Mall ភ្នំពេញ ដោយ​មាន​ការ​សហការ​ពី Major Cineplex!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍ដ៏ធំមួយបាន កើតឡើងកាលពីថ្ងៃទី ថ្ងៃទី ៧ កញ្ញា ថ្មីៗនេះ ដែលរៀបចំដោយ ក្រុមហ៊ុនវេរលុយធំមួយនៅកម្ពុជា TrueMoney សហការជាមួយរោងភាពយន្ត Major Cineplex នៅផ្សារទំនើប AEON Mall ភ្នំពេញ។

 


ភ្ញៀវសំខាន់ៗ តារាល្បីៗ រួមទាំងអ្នកគាំទ្រជាច្រើនរូប បានប្រមូលផ្តុំគ្នានៅជាន់ទី២ ក្នុងកព្រឹត្តិការណ៍ សម្ពោធជាផ្លូវការ នៃរោងភាពយន្ត 4DX by TrueMoney និងការដាក់ឱ្យប្រើប្រាស់ ជាផ្លូវការមុខងារថ្មីការទិញ សំបុត្រកុនតាមរយៈទូរសព្ទដៃ សូម្បីតែតួឯកល្បីក្នុងរឿងផ្កាថ្ម លោក ណាឃុន ក៏ ឃើញមានប្រើកម្មវិធី TrueMoney នេះផងដែរ។

 


អគ្គនាយក ក្រុមហ៊ុន ទ្រូម៉ាន់នី លោក គង់ មាន បានមានប្រសាសន៍ថា ៖ «គិតមកដល់ពេលនេះ មានអ្នកកំពុងប្រើកម្មវិធី TrueMoney រហូតដល់ជាង ១៥ម៉ឺននាក់ឯណោះ ។ ពួកគាត់កាត់បន្ថយ ការដាក់លុយច្រើនតាមខ្លួន ដោយប្តូរវិធីចាយលុយ កាន់តែទំនើបតាម រយៈកម្មវិធីក្នុងទូរសព្ទដៃវិញ ព្រោះវាមានភាពងាយស្រួល ចំណេញពេលវេលា ព្រមទាំងទទួលបាន ការបញ្ចុះតម្លៃច្រើនទៀតផង»។

 


«ទ្រូម៉ាន់នី មានភ្នាក់ងារច្រើនជាង ៦០០០ ទូទាំងខេត្តក្រុងគ្រប់ទីកន្លែង ដែលអ្នកប្រើកម្មវិធី TrueMoney អាចទៅដាក់លុយទុកចាយបានគ្រប់ពេល » លោកបានបន្ថែមយ៉ាងដូច្នេះ។  

 


ប្អូនស្រីម្នាក់ ដែលកំពុងតែត្រេកអរ ឈ្នះសំបុត្រការចូលទស្សនារឿង Mission Impossible បែប 4DX ដោយគិតថ្លៃ បាននិយាយថា៖ « ការប្រើកម្មវិធី TrueMoney ក្នុងទូរសព្ទដៃនេះគឺ ពិតជាងាយស្រួលខ្លាំង មែនទែន ជាពិសេសនាងខ្ញុំ ពេញការបញ្ចូលលុយទូរសព្ទតាម TrueMoney ព្រោះនាងខ្ញុំទិញកាត $5 ទទួលបាន ១ម៉ឺនរៀលមកវិញ។ និយាយរួមចំណេញបាន ១ម៉ឺនរៀលដែរ ។ »

 


បើតាមការបញ្ជាក់ពីប្រធាន ផ្នែកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នី លោក ឈន់ សកល បានមានប្រសាសន៍ថា៖ «សម្រាប់មុខងារទិញ សំបុត្រតាមទូរសព្ទដៃ គឺអតិថិជនចំណេញបាន ២យ៉ាង ទី១ ចំណេញពេលវេលា មានន័យថា អតិថិជនមិនចាំបាច់ តំរង់ជួរហើយអស់ កៅអីល្អៗនោះទេ ទី២ គឺចំណេញលុយ ព្រោះរាល់ការទិញសំបុត្រតាម TrueMoney អតិថិជនចំណេញ បានការបញ្ចុះតម្លៃរហូតដល់ ២៥% ឯណោះ។ »

 


 នេះគឺជាជោគជ័យថ្មីមួយទៀតរបស់ TrueMoney ដែលបានពង្រីកសក្តានុពល របស់ខ្លួនក្នុងការផ្តល់ជូន អតិថិជននូវសេវាថ្មីៗ បន្ថែមទៀត។ អតិថិជនអាចចាយលុយ តាមប្រព័ន្ធអេឡិចត្រូនិច ដោយប្រើកម្មវិធី ក្នុងទូរសព្ទដៃជាមួយ អត្ថប្រយោជន៍ដ៏សម្បូរបែប ។

 

 

លោកអ្នកអាចទាញយកកម្មវិធី TrueMoney មកប្រើប្រាស់ដោយចូលទៅកាន់ App StorePlay Store ។ ដើម្បីទាញយកកម្មវិធី TrueMoney សូមចុច  https://bit.ly/2NiWWzz

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: TrueMoney Cambodia Tag: Lifestyle