CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន​ត្រជាក់ ២ ប្រភេទ​ពី Samsung ដែល​អ្នក​មិន​គួរ​មើល​រំលង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម៉ាស៊ីនត្រជាក់ជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Samsung ចំនួន ២ ប្រភេទ បានបង្ហាញខ្លួនហើយ ជាមួយនឹង បច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់នូវ គុណភាព ផាសុកភាព និងប្រសិទ្ធភាព សន្សំសំចៃខ្ពស់។ ប្រភេទទី ១ ហៅថា S-Inverter Plus ដែលមាន ២ ម៉ូឌែលទៀត ដូចជា (AR10NYSHBWKNST, AR13NYSHBWKNST) និងប្រភេទទី ២ ហៅថា S-Inverter ដែលមាន ២ ម៉ូឌែលដូចគ្នានឹង S-Inverter Plus ដែរ ដូចជា (AR10MYFTAURNST, AR13MYFTAURNST)។

សម្រាប់ប្រិយមិត្ត ដែលមិនបានស្គាល់ វាគឺជា ម៉ាស៊ីនត្រជាក់ដែលភ្ជាប់ មកជាមួយនឹង បច្ចេកវិទ្យា ទំនើបចុងក្រោយ ជួយសន្សំ, ត្រជាក់លឿន, ថែររក្សាសុខភាព, ធន់នឹងការប្រើប្រាស់ ព្រមទាំងមានផ្តល់ជូន នូវការធានាសម្រាប់រយៈពេល 10 ឆ្នាំ ទៅលើ Inverter Compressor និង 3 ឆ្នាំទៅលើ Evaporator និង Condenser ដែលអាចជួយការពារ មិនអោយម៉ាស៊ីន លេចទឹក។

 

ក្នុងនោះដែរ តើបច្ចេកវិទ្យា និមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងប៉ុណ្ណា?

 

សន្សំថាមពលខ្ពស់

ម៉ាស៊ីនត្រជាក់ម៉ូឌែលចុងក្រោយទាំងនេះ ត្រូវបានបំពាក់ ជាមួយនឹងបច្ចេកវិទ្យា Samsung Digital Inverter 8-Pole ដែលអាចជួយសន្សំសំចៃ អគ្គិសនី រហូតដល់ទៅ 68% បើប្រៀបធៀប ជាមួយម៉ូឌែលធម្មតា។ Digital Inverter រក្សាកម្រិតសីតុណ្ហភាព ដែលបានកំណត់ អោយបានថេរដោយ មិនផ្អាកដំណើរការ បិទបើកៗ នោះឡើយ អញ្ចឹងវា ពិតជាស្ងាត់ មិនមានសម្លេងរំខាន និងមានអាយុកាល ប្រើប្រាស់បានយូរ។

 

Virus Doctor បន្សុទ្ធខ្យល់ ការពារធូលី បង្កើតខ្យល់បរិសុទ្ធ

វាគឺជាបច្ចេកវិទ្យាចម្រោះធូលីដី មេរោគចម្លង ដែលមាននៅក្នុងខ្យល់ និងបាក់តេរី បង្កអាឡែហ្ស៊ី បានយ៉ាងមានប្រសិទ្ធភាព រហូតដល់ទៅ 99% ខណៈដែលមានមុខងារ Virus Doctor នេះ មាននៅក្នុងម៉ាស៊ីនត្រជាក់ S-Inverter Plus លើម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST។

 

ប្រព័ន្ធហ្គាស R32

វាគឺជាប្រព័ន្ធពិសេស ក្នុងការកាត់បន្ថយ ការបំពុលបរិស្ថាន មិនបំផ្លាញដល់ស្រទាប់អូហ្សូន និងកាត់បន្ថយការឡើង កម្តៅនៃផែនដី។ នៅរាល់ពេល ដែលអ្នកបើកម៉ាស៊ីនត្រជាក់ គឺមិនប៉ះពាល់ដល់បរិស្ថាន និងផែនដីទេ។

 

ការប្រើប្រាស់យូរអង្វែង (Durability)

 

1.    ការធានាសម្រាប់ រយៈពេល ១០ ឆ្នាំទៅលើ Inverter Compressor

2.    ការធានាសម្រាប់ រយៈពេល ៣ ឆ្នាំទៅលើ Evaporator និង Condensor

3.    ព្រមទាំងការធានាសម្រាប់ រយៈពេល១ឆ្នាំ ទៅលើសេវាកម្ម ផងដែរ!!!

 

ដើម្បីជ្រាបអោយកាន់តែច្បាស់ ពីម៉ាស៊ីនត្រជាក់ ទាំងពីរប្រភេទនេះ អ្នកទាំងអស់ អាចទៅមើលផ្ទាល់ នៅតាមបណ្តាហាង ទំនើបសាមសុង និងដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមក កាន់លេខ 1800 203 232។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ម៉ាស៊ីនត្រជាក់