CAMBO REPORT

Popup Advertising5 seconds

Google Photos អាប់ដេត​រចនាបថ​ឌីហ្សាញ 2.0 ថ្មី ស្អាត​គួរ​សម!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានខែមុន Google ក៏បានបង្ហាញពី Material Design 2.0 នេះដែរ និងបានសន្យាថា នឹងបញ្ចេញដាក់ឲ្យមហាជន ប្រើប្រាស់នៅក្នុងឆ្នាំនេះ ហើយនៅពេលនេះ អ្នកប្រើប្រាស់ Google Photos ចាប់ផ្តើមប្រើប្រាស់ ទម្រង់រចនាបថថ្មីនេះ បានហើយ ព្រោះ Google ទើបមានការអាប់ដេត រួមមាន Google Tasks, Google Maps, Google Assistant, Gmail និងកម្មវិធីផ្សេងៗ ជាច្រើនទៀត។

សម្រាប់កម្មវិធី Google Photos ទើបទទួលបានការអាប់ដេត ចុងក្រោយគេជំនាន់ 4.0 និងទទួលបាន កំណែប្រែទម្រង់ Material Design 2.0 នេះផងដែរ ជាមួយការផ្លាស់ប្តូរ មួយចំនួនត្រង់ icon អាល់ប៊ុម និងត្រង់របា Status ខាងលើក៏មានពណ៌ស ស៊ីជាមួយផ្ទៃ Background របស់កម្មវិធីនេះ ផងដែរ។ និយាយត្រួសៗ ពីកម្មវិធីនេះ វាពិតជាមានសារៈសំខាន់ ដល់អ្នកប្រើប្រាស់ ស្មាតហ្វូនទាំង Android និង iOS ដោយសារកម្មវិធីនេះ អាចរក្សាទុករាល់រូបភាព របស់អ្នកបានទាំងអស់ គ្មានដែនកំណត់ ដូច្នេះអ្នកប្រើប្រាស់ iPhone ជំនាន់មុនៗ មានអង្គផ្ទុកទិន្នន័យតូចៗ អាចពិចារណាប្រើប្រាស់ កម្មវិធីនេះបាន ដើម្បីរក្សាទុករូបក្នុងនេះ សុវត្ថិភាព និងអាចបើកមើលលើ ឧបករណ៍ផ្សេងៗបានគ្រប់ទីកន្លែង។ ចំពោះអ្នកប្រើប្រាស់ កម្មវិធីនេះ គួរតែទៅកាន់កន្លែងអាប់ដេត ដើម្បីទទួលបាន កំណែប្រែថ្មី៕

សរុបមក កម្មវិធី Google Photos ទើបទទួលបានកំណែអាប់ដេតថ្មី ទទួលបានកំណែប្រែថ្មី Material Design 2.0 ដែលបានផ្លាស់ប្តូរ រចនាបថទម្រង់ខាងក្នុង កម្មវិធីឲ្យកាន់តែប្លែក និងស្អាត មិនសាំភ្នែក។ សម្រាប់អ្នកមិនទាន់ប្រើប្រាស់ គួរតែសាកល្បង និងអ្នកដែលកំពុងប្រើប្រាស់ គួរតែអាប់ដេតឥលូវនេះ៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម