CAMBO REPORT

Popup Advertising5 seconds

Epson Pro ជា Projector ស៊េរីថ្មី អាច​ឲ្យ​យើង​មើល​ខ្សែ​ភាពយន្ត​ដល់​កម្រិត 4K ហើយ​មាន HDR ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នអ្នកដែលចូលចិត្តទស្សនាវីដេអូ ពិសេសខ្សែភាពយន្តខ្នាតធំ ដែលមិនចង់ចេញក្រៅផ្ទះ ទៅមើលដល់រោងកុន ដោយសារតែមនុស្សច្រើនពេក ឬមិនចូលចិត្ត ភាពស្មុគស្មាញច្រើន តែចង់មានពេលវេលាឯកជន ជាមួយនឹងមនុស្ស ជាទីស្រលាញ់ ក្រុមគ្រួសារ សាច់ញាតិ ឬមិនភក្ដិ ដែលមិនមានការ ជ្រៀតជ្រែក ពីអ្នកដទៃ គឺគ្មានបញ្ហាទៀតនោះទេ ព្រោះម៉ាស៊ីន Projector បច្ចុប្បន្នមាន សមត្ថភាពខ្ពស់ អាចនាំអ្នកឲ្យទទួលបាន នូវបទពិសោធន៍ដូចនៅ រោងភាពយន្តអញ្ចឹងដែរ ដោយពុំចាំបាច់ប្រើទូរទស្សន៍ អេក្រង់ធំៗ។

ក្នុងនោះក្រុមហ៊ុន Epson ក៏ទើបនឹងប្រកាសចេញនូវម៉ាស៊ីន Projector ស៊េរីថ្មី របស់ខ្លួនមួយទៀត ដែលវាត្រូវបាន បង្កើតឡើងយ៉ាងពិសេស សម្រាប់ប្រើប្រាស់ តាមគេហដ្ឋាន ឬអាចយកទៅប្រើប្រាស់ នៅតាមស្ថាប័នធំ មន្ទីរពេទ្យ សាលារៀន មហាវិទ្យាល័យ ក៏បាន ដោយហេតុថាយើងអាចយក វាតាមខ្លួនបានយ៉ាងងាយ។ ម៉ាស៊ីន Projector នេះ មានឈ្មោះហៅជាផ្លូវការថា Cinema 4050 4K PRO-UHD ដែលវាមានសមត្ថភាព ដូចទៅនឹងឈ្មោះអញ្ចឹង គឺអាចបញ្ចាំងរូបភាព បានដល់កម្រិត 4K មានកម្រិតពណ៌ 200,000:1 អាចជះពន្លឺបានខ្ពស់បំផុត 2400 Lumens ថែមទាំងមានសមត្ថភាព បង្ហាញពណ៌កម្រិត DCI-P3 ទៀតផង ធ្វើឲ្យការជះទៅកាន់ ផ្ទាំងសំពត់ស ឬជញ្ជាំងស មានពណ៌ដិតស្រស់ធំ អាចទស្សនាជាលក្ខណៈ រោងកុនតូចមួយ នៅតាមគេហដ្ឋានបាន។

លក្ខណៈពិសេសដែលធ្វើឲ្យ Cinema 4050 4K PRO-UHD អាចទាញយកអារម្មណ៍ អ្នកប្រើប្រាស់ឲ្យដកសាច់ប្រាក់ទិញវាយក ទៅប្រើប្រាស់នោះ គឺវាមានមុខងារ HDR អនុញ្ញាតឲ្យយើងធ្វើការ ទស្សនាវីដេអូ ឬខ្សែភាពយន្ត ដែលមាន HDR បាន ដោយវាជួយជម្រុញបន្ថែម ទៅលើពណ៌ ភាពម៉ត់ ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀតនៅលើសាច់ វីដេអូកម្រិត 4K។ Projector មួយនេះ បំពាក់មកជាមួយកែវលែន មានដល់ទៅ 15 ស្រទាប់ ដើម្បីធានាទៅដល់ការ ជះសាច់វីដេអូទៅក្រៅ ជាមួយនឹងគុណភាពខ្ពស់ អមជាមួយនឹងការ ប្រើប្រាស់ខួរក្បាល 12-bit ដែលមានមុខងារ Frame Interpolation ដែលជាមុខងារ សំខាន់មួយ ក្នុងការគ្រប់គ្រង វីដេអូឲ្យបង្ហាញបានរអិលល្អ ធ្វើឲ្យការទស្សនាវីដេអូ រលូនល្អ ដូចមើលលើផ្ទាំងកញ្ចក់ទូរទស្សន៍ អញ្ចឹងដែរ។

 

 

ម្ចាស់របស់ Projector ស៊េរីថ្មីនេះអាចធ្វើការគ្រប់គ្រងទៅលើការកំណត់ទិសដៅ នៃការបង្ហាញទាំងផ្នែកបញ្ឈរ និងផ្ដែកផ្ដេក ឲ្យសាកសមទៅនឹងស្ថានភាព ទីតាំងជាក់ស្ដែង ដោយអាចធ្វើការ ដាក់នៅលើតុទូរ ឬតភ្ជាប់ជាប់ទៅនឹង ពិដានខាងលើក៏បាន ដើម្បីធានាទៅដល់សុវត្ថិភាព នៅពេលប្រើប្រាស់។ សម្រាប់រន្ធតំណរភ្ជាប់ រួមមានដូចជា៖

 

•    ដុយ Power

•    ដុយកាស 3.5mm

•    VGA

•    LAN

•    USB type A

•    HDMI x 2

•    និង Optical

 

Epson Cinema 4050 4K PRO-UHD ចាប់ផ្ដើមចេញលក់ហើយ នៅពេលនេះ ដោយម៉ាស៊ីនមួយគ្រឿងមិនមែនធូរថ្លៃ នោះទេគឺលោតដល់ USD 2,399 ឯណោះ សម្រាប់ទីផ្សារអន្តរជាតិ! អញ្ចឹងសម្រាប់អ្នកមានគេហដ្ឋានធំ ហើយចង់បានរសជាតិ ជីវិតកាន់តែប្រសើរ ជុំវិញការទស្សនាខ្សែភាពយន្តខ្នាតធំ ជាលក្ខណៈគ្រួសារ Epson មានទីផ្សារ សម្រាប់អ្នកហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ