CAMBO REPORT

Popup Advertising5 seconds

ការ​ទូ​ទាត់​សាច់​ប្រាក់ Mi Pay នឹង​បើក​ដំណើរ​ការ​ក្នុង​ប្រទេស​ឥណ្ឌា នា​ពេល​ខាង​មុខ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងប្រទេសឥណ្ឌា ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច គឺមានច្រើនមែនទែនចាប់ពី Google Pay, Paytm, Amazon Pay -ល-។ ចំណែកឯក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនទូរសព្ទ ដែលពេញនិយមបំផុត ក្នុងប្រទេសឥណ្ឌា អញ្ចឹងហើយបានជា ក្រុមហ៊ុននេះព្យាយាមអភិវឌ្ឍន៍ នៃសេវាកម្មរបស់ខ្លួន ឲ្យអាចប្រើប្រាស់ បានកាន់តែទូលាយ ជាងនេះទៅទៀត ដើម្បីពង្រីកផលិតផល ដទៃទៀតផងដែរ។ ជាក់ស្ដែងសេវាកម្ម បង់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិច ដែលក្រុមហ៊ុន Xiaomi ត្រៀមដាក់ប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា នោះគឺ UPI (Universal Payments Interface) ដែលគេហៅថា សេវាកម្ម Mi Pay។

Mi Pay ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការក្នុងប្រទេសចិន កាលពីឆ្នាំ ២០១៦ កន្លងទៅ ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌា នៅមិនទាន់មាននៅឡើយ ដែលសេវាកម្មនេះ គេប្រើប្រាស់ NFC ជាគោលនៃការចាប់សម្គាល់ ទូទាត់សាច់ប្រាក់ បានរហ័សបំផុត។ ចំណែកឯក្រុមហ៊ុន Samsung វិញ គេបានដាក់ Samsung Pay ឲ្យប្រើប្រាស់ ក្នុងប្រទេសឥណ្ឌា រួចមកហើយ។ យ៉ាងណាមិញ ចំពោះទូរសព្ទដែលបំពាក់ NFC គឺសុទ្ធតែម៉ូឌែល កំពូលទាំងអស់ ចំពោះទូរសព្ទលំដាប់បង្គួរ និងមធ្យម យើងមិន ងាយឃើញមាន NFC ឡើយ ដូចនេះចំពោះអ្នក ដែលត្រូវទូទាត់ សាច់ប្រាក់ ដោយអេឡិចត្រូនិច មិនត្រូវការកាន់លុយ ក្នុងដៃនោះ ប្រាកដជាត្រូវការ ប្រើប្រាស់ទូរសព្ទ លំដាប់ខ្ពស់ហើយ។

ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនរបស់ប្រទេសចិន អញ្ចឹងហើយនៅពេល អាចដំណើរការ បច្ចេកវិទ្យា Mi Pay នៃពាណិជ្ជកម្មរបស់ខ្លួន គេក៏ត្រូវការការ ទទួលស្គាល់ចេញពី ធនាគារជាតិ ប្រទេសឥណ្ឌា RBI (Reserve Bank of India) ផងដែរ។ ម្យ៉ាងទៀត Xiaomi ក៏នឹងមាន សេវាប្រាក់កម្ចី Mi Credit ដើម្បីឲ្យមានការ ខ្ចីប្រាក់ នៅក្នុងគណនី ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: Lifestyle