CAMBO REPORT

Popup Advertising5 seconds

ទាំងនេះជា Power Bank ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា Quick Charge 3.0!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Power Bank គឺជាឧបករណ៍មួយ ដែលមានប្រយោជន៍ សម្រាប់ការផ្ទុកថ្ម និងបន្តចែករំលែកនូវ ថាមពល ទៅដល់ស្មាតហ្វូន ឬថេប្លេតរបស់យើង ជាដើម។ ជាពិសេស នៅពេលដែលអ្នកធ្វើដំណើរ ទៅកាន់ទីឆ្ងាយ និងខ្វះអគ្គិសនី សម្រាប់សាកថ្មស្មាតហ្វូន ឬថេប្លេត គឺអាចប្រើ Power Bank មកជំនួសបាន។

 


នៅក្នុងថ្ងៃនេះដែរ យើងសូមធ្វើការចែករំលែក និងណែនាំបង្ហាញ ប្រិយមិត្តអ្នកអានទាំងអស់គ្នានូវ Power Bank សម្រាប់សាកថ្មស្មាតហ្វូន ឬថេប្លេត ដែលមានបំពាក់មុខងារ សាកថ្មបានលឿន Quick Charge 3.0 ជាមួយប្រ៊េន ខុសៗគ្នា ដូចខាងក្រោមនេះ៖


•    RAVPower តម្លៃ 51.99 ដុល្លារ


សម្រាប់ Power Bank នេះ គឺមានកម្លាំងផ្ទុកថាមពលថ្ម បានក្នុងទំហំ 20100mAh ភ្ជាប់ជាមួយបច្ចេកវិទ្យា Quick Charge 3.0 ដែលអាចសាកថ្ម បានកាន់តែលឿន។ វាអនុញ្ញាតអោយអ្នកប្រើ អាចសាកថ្មឧបករណ៍ បានចំនួន 2 ក្នុងពេលតែមួយ។

 


•    Anker តម្លៃ 29.99 ដុល្លារ (ពណ៌ខ្មៅ)


ចំពោះ Power Bank ដែលជាម៉ាក របស់ក្រុមហ៊ុន Anker នេះ មានកម្លាំង ផ្ទុកថាមពលថ្ម បានក្នុងទំហំ 10000mAh និងអនុញ្ញាតអោយអ្នកប្រើ អាចសាកថ្មឧបករណ៍ បានតែមួយប៉ុណ្ណោះ។ ដុំសាកនេះ  ក៏មានភ្ជាប់ជាមួយបច្ចេកវិទ្យា Quick Charge 3.0 ដែលអាចសាកថ្ម បានលឿនផងដែរ ។

 


•   AUKEY តម្លៃ 62.99 ដុល្លារ


នេះជា Power Bank ផលិតផលម៉ាក AUKEY មានកម្លាំងផ្ទុក ថាមពលថ្មទំហំ 26500mAh និងភ្ជាប់ជាមួយបច្ចេកវិទ្យា Quick Charge 3.0 ដែលអាចសាកថ្ម បានកាន់តែលឿនដូចគ្នា។ ចំពោះ Output របស់វាទៅកាន់ ស្មាតហ្វូន ឬថេប្លេត ក្នុងកម្រិត 2.4 អំព៊ែរ។

 

 

យ៉ាងណា ដុំ Power Bank សម្រាប់សាកថ្មស្មាតហ្វូន ឬថេប្លេត ទាំង 3 ម៉ាកខាងលើ ក៏មានលក់នៅក្នុង ទីផ្សារប្រទេសកម្ពុជាយើង ដោយអ្នកអាចសាកសួរ នៅតាមបណ្តាហាងលក់ទូរសព្ទធំៗ ឬបណ្តាហាងលក់ គ្រឿងអេឡិចត្រូនិច ដែលនៅជិតអ្នកបាន។ ម្យ៉ាងវិញ តាមហាងទាំងនោះ ក៏អាចមានលក់ Power Bank ក្នុងជម្រើសម៉ាកផ្សេង ដែលមានភ្ជាប់ជាមួយ បច្ចេកវិទ្យា Quick Charge 3.0 នេះ ដូចគ្នា ហើយតម្លៃរបស់វា គឺអាស្រ័យទៅទំហំផ្ទុកថាមពល នីមួយៗ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Unlock Boot Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ