CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីនកុំព្យូទ័រ Workstation របស់​ក្រុមហ៊ុន Lenovo ប្រើ​សុទ្ធ​ស៊ី​ភី​យូ Xeon ក្រាហ្វិច NVIDIA Quadro និង​មាន​អេក្រង់​កម្រិត 4K ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Lenovo គឺជាក្រុមហ៊ុនដែលឈានមុខមួយ ក្នុងការផលិតម៉ាស៊ីន Laptop និង Desktop ជាប្រភេទ Workstation ដែលផ្ដោតសំខាន់សម្រាប់ អតិថិជនជាវិស្មករ ខាងគូរប្លង់ ឬស្ថាបត្យករនានា។ ថ្មីនេះដែរ ក្រុមហ៊ុន Lenovo បានចេញម៉ាស៊ីន Workstation ស៊េរីថ្មីមួយ គឺជា Laptop ដែលមានម៉ាស៊ីនខ្លាំង អាចអូសការងារគូរប្លង់ និង Render របស់អ្នកបានយ៉ាងល្អ ហើយការរចនារូបរាងក៏ប្រសើរផងដែរ ដែលស្រាលបំពាក់ អេក្រង់កម្រិតខ្ពស់ ថែមទាំងដាក់លក់ នៅក្នុងតម្លៃសមរម្យទៀតផង។

 


ម៉ាស៊ីន Workstation ជំនាន់ថ្មីនេះ គឺម៉ូឌែល ThinkPad P1 គឺជាម៉ូឌែលខ្ពស់ អាចបំពេញតម្រូវការ បានខ្លាំងកប់តែម្ដង ជាពិសេសគឺដំណើរការល្អ ជាមួយកម្មវិធីធំៗដូចជារ ArcGIS, AutoCAD, និង Catia ជាដើម។ ដូចអ្វីដែលយើងបានដឹងហើយថា ម៉ាស៊ីន Workstation មាន Board អាចទ្រទ្រង់ជាមួយ ផ្នែករឹងខ្លាំងៗជាច្រើន ដូចនេះហើយក្រុមហ៊ុន Lenovo ដាក់ផ្នែករឹងមួយកប់តែម្ដង ដោយនៅលើ ThinkPad P1 វាត្រូវបានបំពាក់ស៊ីភីយូ Intel Xeon E-២១៧៦M ជំនាន់ទី ៨ រឺអាចជ្រើសរើសម៉ូឌែល Core i9-៨៩៥០HK ក៏បានដែរ ដោយស៊ីភីយូនោះមាន ល្បឿនដល់ទៅ ៤.៦ ជីកាហឺតអតិបរមា អមទៅដោយក្រាហ្វិច NVIDIA Quadro P1000 និង Quadro P2000 ជំនាន់ចុងក្រោយផងដែរ។

 


កុំព្យូទ័រនេះ វាត្រូវបានប្រើអេក្រង់ទំហំ ១៥.៦ អ៊ីញដែលងាយយកតាមខ្លួន ជាអេក្រង់អាចប៉ះបញ្ជាបាន និងមានកម្រិតបង្ហាញច្បាស់ដល់កម្រិត 4K សម្រាប់ការមើល ហើយអាចបង្ហាញពណ៌ Adobe RGB ១០០% ចំណែករ៉េម គឺមានទំហំ ៦៤ ជីកាបៃមកស្រាប់ ដែលជារ៉េមមានល្បឿន ២,៦៦៧ មេហ្គាហឺត និងអង្គផ្ទុកទិន្នន័យ ២ តេរ៉ាបៃមកស្រាប់ ជាប្រភេទ M.2 SSD និងអាចថែមទៅ ៤ តេរ៉ាបៃនៅ Slot មួយទៀត។ 

 


ថ្វីបើកុំព្យូទ័រនេះ វាប្រើផ្នែករឹងធំៗមែន ប៉ុន្តែក្រុមហ៊ុនបានរចនា មិនឲ្យវាធំខ្លាំងនោះទេ ដែលទំហំរបស់វាគឺបណ្ដោយ ៣៦១ x ទទឹង ២៤៥ x កម្រាស់ ១៨ មីលីម៉ែត្រ ដែលរូបរាងរបស់វានេះ គឺតូចជាងជំនាន់មុនដល់ទៅ ៣៥%។ ThinkPad P1 នឹងត្រូវដាក់លក់នៅ សប្ដាហ៍ក្រោយនេះហើយ ដោយវាមាន តម្លៃខ្ទង់១,៩៤៩ ដុល្លារប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ