CAMBO REPORT

Popup Advertising5 seconds

បំណក​ស្រាយ​លម្អិត​របស់ Trailer រឿង Iron Fist Season 2

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Trailer ផ្លូវការ Season 2 របស់រឿងភាគរបស់ Marvel មួយនេះ ចេញជិតបាន ១ ខែហើយ តែដោយសារវាជិត ដល់ថ្ងៃចាក់បញ្ចាំង ទើបយើងចង់ធ្វើការ បកស្រាយលម្អិតទាក់ទងនឹង Trailer នេះជាពិសេស សម្រាប់អ្នកដែលមាន គម្រោងនឹងមើល ឬក៏អ្នកដែលមិនទាន់បានមើល Season 1 ក៏អាចចុចអាន បានផងដែរ។ ងាកទៅមើលកាលពី Season មុនបន្តិច យើងឃើញថារឿងនេះ មិនសូវជាទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជននោះឡើយ តែក៏មិនមែនមានន័យថា វាជារឿងអន់នោះទេ។ ដូចយើងបានដឹង អញ្ចឹងថាកាលពី Season មុន Villain ធំបំផុតរបស់ Iron Fist គឺជាក្រុមឧក្រិដ្ឋជន ដែលមានឈ្មោះថា The Hand។ បន្ទាប់ពីបញ្ចប់ Season 1 ហើយ The Hand នេះ ក៏មិនបញ្ឈប់នោះដែរ ដោយ Marvel បានប្រកាសចេញ រឿងភាគមួយទៀត មានចំណងជើងថា The Defenders ដែលជាការប្រមូលផ្តុំ ជាក្រុមនៃ Superheroes របស់ Marvel មានសមាជិក ៤ នាក់គឺ Daredevil, Luke Cage, Jessica Jones និងចុងក្រោយគេជា Iron Fist នេះឯង ដើម្បីទប់ទល់នឹង The Hand ម្តងទៀត។ Iron Fist ក៏បានលេចមុខចុងក្រោយ ម្តងទៀតក្នុងរឿង Luke Cage Season 2 ដែលទើបតែបានដាក់ បញ្ចាំងរួចរាល់ហើយ ថ្មីៗនេះ។ ទាំងនេះជាដំណើររឿងខ្លះៗ របស់ Iron Fist ប៉ុណ្ណោះ អញ្ចឹងបង្វែរអារម្មណ៍ របស់អ្នកទាំងអស់គ្នា មកកាន់ការបកស្រាយ ទាក់ទងនឹង Trailer រឿង Iron Fist Season 2 នេះវិញ។

កាលពីភាគបញ្ចប់រឿង The Defenders យើងបានដឹងថា ចុងក្រោយគឺអាគារធំមួយ បានបាក់សង្កត់ពីលើ Daredevil ដែលធ្វើអោយសមាជិកក្នុងក្រុម គិតថាគាត់បានស្លាប់បាត់ ទៅហើយ។ អញ្ចឹងបន្ទាប់ពីនោះមក Danny Rand (Iron Fist) បានដាក់បន្ទុកធ្ងន់លើខ្លួនឯង ក្នុងការថែរក្សាទីក្រុង ញ៉ូវយ៉ក ពីជនអាក្រក់ទាំងឡាយ ដើម្បីបំពេញបំណងរបស់ខ្លួន ជាពិសេសគឺដើម្បី សម្រេចបំណងរបស់ Matt Murdock (Daredevil) ក្នុងការរក្សាទីក្រុងនេះ អោយមានសុវត្ថិភាពជានិច្ច។ ចឹងនៅក្នុង Trailer នេះយើងឃើញថា Danny ខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការរក្សាសន្តិភាព ក្នុងទីក្រុងញ៉ូវយ៉ក។ អ្វីៗក៏បានប្រែប្រួល នៅពេលដែល Davos បានត្រឡប់មកវិញ ដូចយើងឃើញក្នុង Trailer នេះអញ្ចឹង វាមានឈុតឆាកប្រយុទ្ធគ្នាច្រើន ជាពិសេសការ ប្រយុទ្ធរវាង Danny និង Davos តែម្តង។ អ្នកទាំងអស់គ្នាប្រាកដ ជាឆ្ងល់ហើយថា ម៉េចបានជា Davos មាន Iron Fist ដែរ? បើតាមក្នុងសាច់រឿង Trailer នេះ ប្រហែលជា Davos បានលួចយក Chi ពី Danny ហើយ ព្រោះនៅពេលឈុតឆាក ប្រយុទ្ធគ្នារវាងអ្នកទាំងពីរ យើងឃើញថា Danny មិនដែលប្រើកម្លាំងរបស់ Iron Fist នេះទេ ដោយយើងអត់មានឃើញ ភ្លើងពណ៌លឿងនៅលើដៃ របស់គាត់ឡើយ បែរជា Davos ទៅវិញ ជាអ្នកដែលមានភ្លើង ពណ៌ក្រហមនៅកណ្តាប់ដៃ របស់គេ។ ម្យ៉ាងវិញទៀត យើងក៏បានឃើញ សាកសពរបស់ Iron Fist ជំនាន់មុនផងដែរ បានន័យថា Davos អាចស្រូបយកកម្លាំង Chi របស់ Iron Fist មុននោះក៏ថាបាន យើងក៏មិនទាន់ហ៊ាន សន្និដ្ឋាននោះដែរ។ Trailer នេះ ក៏បានឆ្លុះបញ្ចាំង ពីអតីតកាលរបស់ Danny ទៀង ថាគាត់បាន Iron Fist នេះតាមរបៀបណា ហើយ Davos នេះខឹងគាត់រឿងអ្វីដែរ ព្រោះយើងក៏បានឃើញ ឈុតឆាកប្រយុទ្ធរវាងអ្នកទាំងពីរ កាលពីពួកគេនៅ ឃុន លុន ជាមួយគ្នាងផងដែរ។

មិនមែនមានតែ Davos នោះទេ ដែលជាតួចិត្តអាក្រក់ក្នុង Season ថ្មីនេះ ក្នុងនោះយើងក៏បានឃើញ Joy Meachum មុខមិនសូវស្រួលសោះ ចឹងពួកគេអាចចូលដៃគ្នា ក្នុងការកំចាត់ Danny Rand ផងដែរ។ ក្នុងរឿងនេះ ក៏នឹងមានតួចិត្តអាក្រក់ ផ្សេងៗទៀតដែរ ដែលនឹងត្រូវលាតត្រដាង នៅពេលរឿងនេះ ចេញជាផ្លូវការ។ អេ នៅក្នុងរឿងនេះក៏នឹងមាន វត្តមានរបស់ Misty Knight ផងដែរ ដែលគាត់នឹងមកជួយ Danny និង Colleen ហើយបើសិនជាអ្នក បានមើលរឿង Luck Cage អ្នកប្រាកដជាស្គាល់ថា តួអង្គ Misty Knight នេះ ជានរណាមិនខាន។ នៅមានតួអង្គមួយទៀត ដែលយើងរំពឹងថានឹងលេចមុខ ក្នុងរឿងនេះ នោះគឹ Turk Barrett បើសិនជាអ្នកបាន តាមដានរឿងភាគរបស់ Marvel ជាប់ អ្នកនឹងដឹងថា គេនេះជានរណាមិនខាន។

អញ្ចឹងទាំងនេះជាអ្វីដែលយើងបានដឹងពី Trailer Season ថ្មីនៃរឿង Iron Fist។ កុំភ្លេចតាមដានទាំងអស់គ្នា បើសិនជាអ្នកចង់ដឹងថា Davos បាន Iron Fist ដោយវិធីណា, ហេតុអ្វីបានជា Joy និង Davos ក្បត់ Danny, និងចុងក្រោយ ដើម្បីចង់ដឹងថា តើសាច់រឿងក្នុង Season ថ្មី អាចធ្វើអោយរឿងនេះ ទទួលបានជោគជ័យជាង Season មុនឬក៏អត់។ សូមបញ្ជាក់ផងដែរថា តួឯកប្រុសក្នុងរឿងនេះ ជា Danny Rand (Iron Fist) ដែលសម្តែងដោយ លោក Finn Jones និងតួឯកស្រី ជា Colleen Wing ដែលសម្តែងដោយ កញ្ញា Jessica Henwick ហ្វេន Game of Thrones ប្រាកដជាស្គាល់គាត់។ រឿងនេះមានចាក់បញ្ចាំង តែនៅលើ Netflix តែប៉ុណ្ណោះ ដែលនឹងចាប់ផ្តើម ចាក់បញ្ចាំងពីថ្ងៃទី ៧ ខែនេះ តទៅហើយ។ ដូច្នេះប្រសិនបើអ្នក មានគណនី Netflix សូមកុំអោយខកខានរឿងនេះ អោយសោះ ហើយជាពិសេស សម្រាប់អ្នកដែលជា Fan របស់ Marvel តែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: Lifestyle