CAMBO REPORT

Popup Advertising5 seconds

ការ​ប្រគុំ​តន្ត្រី Nova 3i ជួប​ជាមួយ​តារា​ចម្រៀង​សំណប់​ចិត្ត និង​សាក​ល្បង​ប្រើ​ប្រាស់​​ដោយ​សេរី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើប្រិយមិត្តរបស់ Huawei ទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ? ក្រុមហ៊ុន Huawei បានរៀបចំនូវព្រឹត្តិការណ៍ ប្រគុំតន្ដ្រីដ៏ធំមួយ មានឈ្មោះថា Huawei Nova 3i Star Concert ដោយមានការអញ្ជើញចូលរួម ពីកំពូលតារាចម្រៀងជាច្រើន ក្នុងប្រទេសកម្ពុជា ដោយនឹងញ៉ាំង បរិយាកាសឲ្យកាន់តែ សប្បាយរីករាយតែម្ដង។ ព្រឹត្តិការណ៍ប្រគុំតន្ដ្រីនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះហើយ នៅក្នុងស្ទូឌីយោ ហង្សមាស ផ្សារទំនើបអ៊ីអន ខណ្ឌសែនសុខ វេលាចាប់ពីម៉ោង ៦ ល្ងាចតទៅ។

ក្នុងការប្រគុំតន្ដ្រីនេះដែរ មានការអញ្ជើញចូលរួមពីកំពូល តារាចម្រៀងដូចជា លោក ឆន សុវណ្ណរាជ, លោក ខេមរៈ សេរីមន្ដ, លោក នីកូ, កញ្ញា ទេព បូព្រឹក្ស, និងកញ្ញា វី ឌីណែត ហើយប្រិយមិត្ត ទាំងអស់គ្នាមានឱកាស ៣ ធំៗក្នុងការចូលរួម៖

 

១.ឱកាសទទួលបានអាវយឺតយ៉ាងស្រស់ស្អាតពី idol សំណព្វចិត្តរបស់អ្នក

២.ថតរូបជាមួយ idol ក៏ដូចជាកំពូលតារាចម្រៀង របស់ប្រទេសកម្ពុជា

៣.សាកល្បងប្រើប្រាស់កំពូលស្មាតហ្វូន Huawei Nova3/ Nova 3i ឥតដែនកំណត់ អំឡុងពេលមុនការប្រគំតន្ត្រី

តើធ្វើយ៉ាងណាដើម្បីអាចចូលរួមការប្រគុំតន្ដ្រីនេះ? លក្ខខណ្ឌងាយៗ អ្នកគាំទ្រមានសំណាងឈ្នះ សំបុត្រទស្សនាឥតគិតថ្លៃ រាល់ការទិញទូរសព្ទ #Huawei_Nova3i រឺ #Nova3 តាមបណ្ដាហាងធំៗ ដែលមានផ្លាករបស់ Huawei ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១២ ខែ កញ្ញា។ ការចាប់ឆ្នោតនឹងធ្វើឡើង នៅថ្ងៃទី ១៣ ខែ កញ្ញា ខាងមុខនេះ។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Huawei Cambodia Tag: Lifestyle