CAMBO REPORT

Popup Advertising5 seconds

Snapchat បញ្ចេញ​វ៉ែនតា​ថត​វីដេអូ​ជំនាន់​ថ្មី អាច​បន្លំ​ជា​វ៉ែនតា​ធម្មតា​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Snapchat ដែលយើងបានដឹងពីភាពល្បីល្បាញជាមួយកម្មវិធី បណ្តាញសង្គមរបស់ពួកគេ និង Effect ក្នុងកម្មវិធីនោះ ល្បីគ្រប់ទិសទី ធ្វើឲ្យមនុស្សម្នាប្តូរមុខ ទៅជាសត្វសុនខ លានអណ្តាតស្ទើរតែគ្រប់ទីកន្លែង។ ក្រៅពីនេះ ក្រុមហ៊ុនក៏ធ្លាប់បានផលិតវ៉ែនតា ដែលអាចថតរូប និងថតវីដេអូបាន ចេញមក 2 ជំនាន់មកហើយ ទើបលើកនេះក្រុមហ៊ុនបាន បញ្ចេញមួយជំនាន់ថ្មីទៀត។

វ៉ែនតាជំនាន់ថ្មីក៏នៅតែមានមុខងារថតរូប និងវីដេអូបានដូចគ្នា ដោយគ្រាន់តែរូបរាង របស់វាដូចវ៉ែនតា ការពារពន្លឺព្រះអាទិត្យ ធម្មតាអញ្ចឹងដែរ អាចធ្វើឲ្យអ្នក មិនដឹងថាវ៉ែនតានេះ អាចថតរូបបាន។ កាលពីជំនាន់មុន ក្រុមហ៊ុននេះបញ្ចេញវ៉ែនតា ប្រភេទនេះ មានរូបរាងប្លែកពី វ៉ែនតាធម្មតា និងយើងមើលដឹងថា វាមានភ្ជាប់កាមេរ៉ាមកជាមួយ ដូច្នេះអ្នកជុំវិញខ្លួន និងដឹងអាចប្រុងប្រយ័ត្ន ពីការលួចថតបាន ប៉ុន្តែវ៉ែនតាជំនាន់ថ្មីនេះ ស្រដៀងវ៉ែនតាធម្មតា មែនទែនណាស់ ដូច្នេះវាងាយស្រួល ក្នុងការប្រើប្រាស់សម្រាប់ ថតនរណាម្នាក់ នៅកន្លែងហាមឃាត់ ក៏ពិបាកនឹងដឹងដែរ។

វ៉ែនតានេះ ចេញមកមានពីរម៉ូតសម្រាប់បុរស Nico និងសម្រាប់នារី Veronica ។ វ៉ែនតានេះ មានភ្ជាប់មកជាមួយប្រអប់ស្បែកមួយ ខុសកាលពីជំនាន់មុនៗ បានប្រអប់ជ័រ និងនៅមានខ្សែ សម្រាប់សាកបញ្ចូលថ្ម មួយទៀត។ ការដាក់លក់ ក៏មានចំនួនកំណត់ និងលក់ក្នុង តម្លៃខ្ទង់ 199 ដុល្លារ។ សូម្បីតែលក់ ក៏កំណត់តំបន់ដែរ គឺមានតែលើទីផ្សារអាមេរិក និងអឺរ៉ុបមួយចំនួនប៉ុណ្ណោះ។ បើនិយាយពីកាមេរ៉ាវិញ វ៉ែនតានេះ អាចថតវីដេអូបានយូរបំផុត 30 វិនាទី និងខ្លីបំផុត 10 វិនាទី ក្នុងកម្រិតវីដេអូទំហំ 1216 x 1216 ភិចសែល និងថតរូបភាព បានដល់ទំហំ 1642 x 1642 ភិចសែល។

សរុបមក នាពេលថ្មីៗនេះ ក្រុមហ៊ុន Snapchat ទើបបានបញ្ចេញនូវវ៉ែនតា ជំនាន់ថ្មីរបស់ពួកគេចំនួន 2 ម៉ូតហៅថា Veronica និង Nico ជាជម្រើសសម្រាប់ សុភាពបុរស និងសុភាពនារី ជាមួយរូបរាងស្រដៀង វ៉ែនតាធម្មតាមែនទែន អាចធ្វើឲ្យ មនុស្សជុំវិញ មិនដឹងថាវ៉ែនតានោះ អាចថតវីដេអូ និងរូបភាព បាននោះទេ ដូច្នេះអ្នកប្រើប្រាស់ អាចលួចថតវីដេអូ នៅកន្លែងហាមឃាត់បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ