CAMBO REPORT

Popup Advertising5 seconds

អ្វី​ដែល​យើង​រំពឹង​ទុក​ពី​កាស​ឥត​ខ្សែ AirPods ជំនាន់​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាសស្ដាប់ត្រចៀកឥតខ្សែ ស្ថិតក្រោមស្លាកពាណិជ្ជនាមរបស់ក្រុមហ៊ុន Apple ដែលយើងស្គាល់ថា AirPods នោះ បានទទួលការចាប់អារម្មណ៍ ច្រើនពីទីផ្សារ ពិសេសអ្នកប្រើប្រាស់ iPhone តែម្ដង សូម្បីតែអ្នកប្រើប្រាស់ ស្មាតហ្វូន Android ក៏ដូចគ្នា ព្រោះថាវាផ្ដល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ទុកដាក់ និងទំនើបទៀតផង។ អស់រយៈពេល 2 ឆ្នាំហើយ ដែល AirPods បានចេញលក់ក្នុងទីផ្សារ ហើយឆ្នាំនេះ នៅថ្ងៃទី 12 ខែកញ្ញា ក្នុងឱកាសប្រកាសចេញ iPhone ជំនាន់ថ្មី Apple មិនត្រឹមតែអាចនឹងប្រកាសចេញ នាឡិកាវៃឆ្លាតជំនាន់ទី 4 នោះទេ ក្នុងនោះកាស AirPods ជំនាន់ថ្មី ក៏អាចនឹងបង្ហាញខ្លួន ជាផ្លូវការដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គេហទំព័រ PhoneArena បានចេញផ្សាយឲ្យដឹងថា កាសស្ដាប់ត្រចៀក ឥតខ្សែ AirPods ដែលត្រៀមចេញ សប្ដាហ៍ក្រោយនេះ អាចនឹងមានការកែប្រែ រូបរាងបន្តិចបន្តួច តែវានឹងកាត់បន្ថយ រូបរាងឲ្យតូចជាងមុន ថែមទាំងមានមុខងារ កាត់បន្ថយសម្លេងរំខាន ពីខាងក្រៅ ដើម្បីធានាទៅដល់ការស្ដាប់ នៅខាងក្រៅ (Outdoor)។ ជាងនេះទៅទៀត AirPods ជំនាន់ថ្មី នឹងកាន់តែមានសុវត្ថិភាព ជាមួយនឹងអាវក្រោះ ការពារទឹក អមមកជាមួយនឹងការ ផ្លាស់ប្ដូរ Case ដាក់ថ្មី ឲ្យកាន់តែប្រសើរ និងទំនើបជាងមុន ដូចជាសាកថ្មឥតខ្សែជាដើម។ Apple ក៏អាចនឹងប្រើប្រាស់ បន្ទះឈីប W1 ដែលមានបំពាក់ នៅលើកាសតម្លៃថ្លៃ Beats ជាច្រើនម៉ូឌែល រួចទៅហើយដែរ ដែលវាជួយទៅដល់ ល្បឿនបញ្ជូនទិន្នន័យ ពិសេសគឺស៊ីថ្មតិច សាកថ្មឆាប់ពេញ ហ្នឹងតែម្ដង ហេតុនេះយើងអាចរំពឹង ទុកបានថា AirPods ជំនាន់ថ្មី នឹងអាចសាកថ្មឆាប់ពេញ ពិសេសគឺរស់បានយូរតែម្ដង។

បន្ថែមលើសពីនេះទៀត AirPods ក៏អាចនឹងមានបន្ថែមមក ជាមួយនឹង Siri ដែលចាប់ស្ដាប់ និងទទួលបញ្ជា ពីម្ចាស់ទៀតផង ដើម្បីសួរសំនួរជាច្រើន ពាក់ព័ន្ធទៅនឹងជីវភាព រស់នៅប្រចាំថ្ងៃ ដូចទៅនឹង Siri នៅលើ iPhone, iPad និងម៉ាស៊ីន Mac ផងដែរ។ សម្រាប់ថ្ងៃចេញលក់ វាអាចនឹងមកដល់ ចុងឆ្នាំ 2019 ជាមួយតម្លៃ 159$ ដោយវាគ្រាន់តែជា ជំនាន់ Upgrade ប៉ុណ្ណោះ ហើយបើតាមសេចក្ដីសន្និដ្ឋាន របស់អ្នកជំនាញ វាយតម្លៃថា AirPods ចេញសប្ដាហ៍ក្រោយ គ្រាន់តែជាជំនាន់ Upgrade ឡើងប៉ុណ្ណោះ ខណៈពេលដែល AirPods 2 នឹងត្រៀមបង្ហាញខ្លួន នាឆ្នាំ 2019 ក្រោយនេះ។ យ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើល បន្ថែមទៀត ថាតើ Apple ឆ្នាំនេះ នឹងមានអាវុធអ្វីខ្លះ ដើម្បីបញ្ចេញលក់ ក្នុងទីផ្សារ? តើ iPhone និង Apple Watch Series 4 មានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះ? ព័ត៌មានបន្ថែមកុំភ្លេចតាមដាន គេហទំព័រ ឬ Facebook Page របស់ក្រុមការងារយើង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ