CAMBO REPORT

Popup Advertising5 seconds

Facebook ប្តឹង BlackBerry ពី​ករណី​លួច​ប្រើ​បច្ចេកវិទ្យា​សារ​ជា​សម្លេង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យោងតាមសារព័ត៌មានច្បាស់ការមួយរបស់អាមេរិកបានឲ្យដឹងថា ក្រុមហ៊ុន Facebook បានប្តឹងក្រុមហ៊ុន BlackBerry លើករណីល្មើសប៉ាតង់ ក្នុងករណីលួចប្រើប្រាស់ បច្ចេកវិទ្យាសារ ជាសម្លេងរបស់ Facebook ។ ទើបតែប៉ុន្មានខែមុន BlackBerry ប្តឹងក្រុមហ៊ុន Facebook ទាក់ទងកម្មវិធី WhatsApp, Instagram និង Facebook ពីករណីល្មើស ប៉ាតង់ផ្ញើសារ និងមកដល់ពេលនេះ ដល់ពេល Facebook វាយបកវិញម្តងហើយ។

ប្រភពដដែលបានឲ្យដឹងថា ការប្តឹងផ្តល់នេះ បានឡើងដល់តុលាការ នៅទីក្រុង San Francisco ហើយ និងបានឲ្យដឹងលម្អិត ពីការចោទប្រកាន់នេះថា BlackBerry បានប្រើប្រាស់បច្ចេកវិទ្យា ទាក់ទងនឹងសារជាសម្លេង មួយចំនួន ដែល Facebook បានចុះបញ្ជីប៉ាតង់រួចរាល់ និងសន្មត់ថាលួចនេះ មកពី BlackBerry ប្រើប្រាស់ដោយគ្មានសុំការអនុញ្ញាត។ សរុបមានប៉ាតង់ចំនួន 6 ដែល BlackBerry បានល្មើស។ ចំពោះការប្តឹងផ្តល់នេះ ស្ថិតក្នុងការវិនិច្ឆ័យនៅឡើយ ដូច្នេះមិនទាន់មាន ជាលទ្ធផលនៅឡើយទេ ដូច្នេះយើងអាចរង់ចាំ តាមដានបន្តទៀត នៅដំណឹងបន្ទាប់។

សរុបមក បណ្តាញសង្គមយក្ស Facebook បានប្តឹងទៅកាន់ក្រុមហ៊ុន ផលិតស្មាតហ្វូន BlackBerry លើករណី លួចប្រើប្រាស់បច្ចេកវិទ្យា ទាក់ទងនឹងសារជាសម្លេង បូកសរុប BlackBerry បានល្មើស 6 ប៉ាតង់ ហើយសង្គ្រាមប្តឹងផ្តល់នេះ គឺកើតឡើងមកពី BlackBerry ប្តឹងទៅកាន់ក្រុមហ៊ុន Facebook មុន ទើបមានការវែកញែក ដល់ដំណាក់កាលនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle