CAMBO REPORT

Popup Advertising5 seconds

នាឡិកា​ឆ្លាត​វៃ​របស់ Apple ជំនាន់​ទី 4 អាច​នឹង​មាន​កម្រិត​បង្ហាញ​រូបភាព​ដល់ 384 x 480 ភិចសែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តអុ្នកអានទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2018 ឆាប់ៗខាងមុននេះ ក្រុមហ៊ុន Apple នឹងធ្វើការប្រារព្ធពិធី ដាក់បង្ហាញទូរសព្ទ iPhone ជំនាន់ថ្មី និងអាចមានផលិតផល ផ្សេងៗទៀត ដែលនឹងលេចរូបរាង នៅក្នុងថ្ងៃនោះ។ ជាពិសេស គេបានរំពឹងដែរថា Apple ក៏អាចនឹងបញ្ចេញ នាឡិកាឆ្លាតវៃ ជំនាន់ទី 4 មកបង្ហាញអោយ ពិភពលោក បានឃើញ និងបានទិញយក ទៅប្រើប្រាស់ ផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន យើងបានចុះផ្សាយនូវព័ត៌មានមួយ ដែលនិយាយពី Apple អាចនឹងធ្វើការ ប្រកាសចេញ Apple Watch Series 4 ជាមួយអេក្រង់ 2 ទំហំ ដូចមុនដដែល រួមមានទំហំ 38mm និង 42mm ប៉ុន្តែទំហំអេក្រង់របស់វា អាចនឹងមានផ្ទៃធំជាង Apple Watch ស៊េរីមុនៗ ដល់ទៅ 15 ភាគរយ។

 

ប៉ុន្តែនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានដំណឹងថ្មីមកមួយទៀត ពាក់ព័ន្ធនឹងនាឡិកាឆ្លាតវៃ ជំនាន់ថ្មីនេះដដែល ជាមួយនឹង Resolution (ឬកម្រិតបង្ហាញ)។ តាមប្រភពនេះ បានអោយដឹងថា Apple Watch Series 4 អាចនឹងបង្ហាញរូបភាព ក្នុងកម្រិតធំជាងមុន ដល់ទៅ 384 x 480 ភិចសែល ខណៈដែល Apple Watch Series 3 អាចបង្ហាញរូបភាព ក្នុងកម្រិតត្រឹម 312 x 390 ភិចសែល ប៉ុណ្ណោះ។

អញ្ចឹង នេះគ្រាន់តែជាដំណឹងថ្មីមួយ ដែលប្រិយមិត្តជាហ្វេន ក៏ដូចជាអ្នក ដែលមានបំណង ចង់ទិញ Apple Watch ជំនាន់ថ្មី ក្នុងឆ្នាំ 2018 នេះ គួរតែកត់ចំណាំ និងត្រៀមលុយទុក អោយហើយ។ ម្យ៉ាងវិញទៀត ប្រសិនបើចំនុចនេះ ក្លាយជាការពិត វារឹតតែល្អបន្ថែម ដែល Apple បានគិតគូរដល់ កំណែអាប់ដេត Resolution សម្រាប់នាឡិកា ឆ្លាតវៃ ជំនាន់ទី 4 ចំពោះអ្នកប្រើប្រាស់ ទាំងអស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត