CAMBO REPORT

Popup Advertising5 seconds

Honor Band ៤ បំពាក់​អេក្រង់​ពណ៌​ធម្មជាតិ AMOLED និង​មាន​ស៊េនស័រ​វាស់​ចង្វាក់​បេះដូង​ជាប់​រហូត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលដែលនាឡិកាវៃឆ្លាត មានតម្លៃថ្លៃ ពិបាកនឹងទិញ ក្រុមហ៊ុនមួយចំនួនក៏បាន ព្យាយាមបញ្ចេញនាឡិកា សុខភាពហៅថា Band ជាច្រើនដាក់លក់ផងដែរ។ ម្សិលមិញនេះ ក្រុមហ៊ុន Honor បានបញ្ចេញ Honor Band ជំនាន់ទី ៤ ថ្មីរបស់ខ្លួន ដែលត្រូវពាក់អេក្រង់ ពណ៌ធម្មជាតិតែម្ដង ខណៈក្រុមហ៊ុនមួយចំនួនធំ ពាក់អេក្រង់សខ្មៅប៉ុណ្ណោះ។ នាឡិកានេះ មានអេក្រង់ទំហំ ០.៩ អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញអក្សចិនបាន ៤៥ តួ។

តួខ្លួនរបស់ Honor Band ៤ មានប្រវែង ៤៣ មីលីម៉ែត្រ x ទទឹង ១៧.២ មីលីម៉ែត្រ x កម្រាស់ ១១.៥ មីលីម៉ែត្រ ទំងន់ ២៣ ក្រាម ហើយក៏បំពាក់ អាវក្រោះការពារទឹក អាចចុះទឹកបាន ដល់ជម្រៅ ៥០ ម៉ែត្រ។ Band ៤ មានការប្រើប្រាស់ធម្មតា ទូទៅដូចជា Band ដទៃទៀតដែរ ដូចជាតាមដាន ជំហ៊ានដើរ, ល្បឿននៃការហែលទឹក, កម្រិតកាឡូរី ពេលហាត់ប្រាណ, វាស់ចំងាយ -ល-។ ប៉ុន្តែនៅលើ មានលក្ខណៈពិសេសបន្ថែមបន្ដិច ដោយសារតែវាមាន ស៊េនស័រអាចវាស់ចង្វាក់បេះដូង ជាប់តែម្ដង វាតាមដាន ហើយបង្ហាញគ្រប់ពេល ដែលយើងត្រូវការមើល លើសពីនេះ វាក៏មានបំពាក់ NFC ដើម្បីងាយស្រួល ក្នុងការភ្ជាប់ឧបករណ៍ដទៃ ដែមទាំងអាចប្រើជា Payment ផងដែរ នៅក្នុងស្រុកចិន។

Honor Band ៤ អាចភ្ជាប់ទៅកាន់ស្មាតហ្វូន Android ចាប់ពីជំនាន់ ៤.៤ ឡើងទៅ និង iOS ៩.០ ឡើងទៅតាមរយៈ Bluetooth ៤.២ និងមានថាមពលថ្ម ប្រើប្រាស់យូរគួរសម ដោយសាកម្ដងអាចប្រើ បានដល់ ១៤ ថ្ងៃ ប៉ុន្តែនៅពេលបើកស៊េនស័រ វាស់ចង្វាក់បេះដូងជាប់ វាបានប្រហែល ៦ ថ្ងៃប៉ុណ្ណោះ។

Honor Band ៤ នឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី ១១ កញ្ញាទៅ ដោយមានជម្រើស ពណ៌ផ្កាឈូក, ខ្មៅ, ខៀវ ជាមួយនឹងតម្លៃត្រឹមតែ ២៩ ដុល្លារ នៅប្រទេសចិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ