CAMBO REPORT

Popup Advertising5 seconds

បំណកស្រាយ​ជុំ​វិញ​ប្រធាន​បទ "តើ​ការ​សាក​ថ្ម​មុន​ពេល​ចូល​គេង ឬ​ទុក​ចោល​ពេញ​មួយ​យប់​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ?"

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អគុណសម្រាប់ការ ទស្សនាវីដេអូខ្លីៗពីក្រុមការងារខេមបូរីផត ក្នុងនោះយើងក៏ឃើញមានប្រិយមិត្តមួយចំនួនបានធ្វើការ Comment សាកសួរនូវសំនួរខ្លះៗ ដែលតែងតែចោទសួរឡើង ជាអាថកំបាំង ដែលត្រូវធ្វើការបកស្រាយ។ នៅក្នុងប្រធានបទនេះ ហើយយើងនឹងនិយាយអំពីរឿងព្រេង ដែលមានមហាជននិយាយតៗគ្នា ថាតើ យើងគួរតែសាកថ្មទូរស័ព្ទ ឬក៏ឧបករណ៍អេឡិចត្រូនិច ទុកចោលពេញមួយយប់ ហើយចូលគេង ឬទេ?

 


មានអ្នកប្រើប្រាស់ផលិតផល អេឡិចត្រូនិចជាច្រើន រួមទាំងអតីតកាលរបស់ខ្ញុំផងដែរ មុននឹងចូលគេងគឺតែងយកស្មាតហ្វូន នាឡិកាវ័យឆ្លាត ថែមទាំងមានថេប្លេត ឬកុំព្យូទ័រយួរដៃ ដោតចូលព្រីភ្លើងដើម្បីសាក រួចចូលគេង ដោយអាងថាភ្លឺឡើង ថ្មពេញ ដកភ្លាមអាចចេញទៅធ្វើការ រកស៊ីបានតែម្ដង ដោយមិនចាំបាច់យកឆ្នាំងសាក ឬដុំសាកថ្មចល័តតាមខ្លួន។ តែចម្ងល់ដែលនៅ ពីក្រោយរឿងនេះគឺ តើការសាកថ្មពេញមួយយប់បែបនេះ គឺជារឿងល្អ ឬធ្វើឲ្យមានបញ្ហាឬទេ?

 


ចម្លើយគឺ NO PROBLEM! គ្មានបញ្ហាទេ! យោងតាមលោក Kyle Wiens ជាអ្នកគ្រប់គ្រងក្រុមហ៊ុន iFIXIT ជំនាញខាងដោះ និងជួសជុលឧបករណ៍ អេឡិចត្រូនិចនៅរដ្ឋ California សហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកអាចសាកឧបករណ៍ ឬស្មាតហ្វូនពេញមួយយប់ បានដោយមិនឈឺក្បាល ឬខ្វាយខ្វល់ពីអ្វីទាំងអស់បាន ព្រោះថាស្មាតហ្វូនបច្វុប្បន្នមិនថា iPhone ឬ Android ទេ បានបំពាក់មករួច ជាស្រេចជាមួយនឹង ឈីបការពារចរន្ត អគ្គិសនីរត់ចូលទៅថ្ម នៅពេលថ្មនោះ ត្រូវបានសាកពេញ 100%។ មានន័យថាពេលសាកថ្មពេញ ស្មាតហ្វូនរបស់យើងនឹងផ្ដាច់ ឈប់ទទួលយកចរន្ត អគ្គិសនីទៀតហើយ។ មួយវិញទៀតសម្រាប់ក្រុមហ៊ុន ផលិតឆ្នាំសាកថ្មល្បីៗ ដោយក្នុងនោះរួមមាន Anker តំណាងដោយលោក Edo Campos បានលើកឡើងថា ឆ្នាំសាកល្អៗ ស៊េរីថ្មីវិញ ក៏ត្រូវបានបំពាក់មក ជាមួយឈីបការពារផងដែរ នៅពេលឧបករណ៍មួយ ដែលសាកពេញ ឆ្នាំងសាកនឹងផ្ដាច់មិន បញ្ជូនចរន្តអគ្គិសនីបន្តទៀតឡើយ! ដែលនេះអាចនឹងធ្វើឲ្យ អ្នកទទួលទាន ដំណេកលក់ស្កប់ស្កល់បាន!

 


តាមការពិតទៅ! នៅមិនទាន់អស់នៅឡើយទេ! បើអ្នកប្រើប្រាស់ស្មាតហ្វូនច្រើន ប្រាកដជាចាប់អារម្មណ៍ទៅ លើភាគរយថ្មស្រក ជាក់ជាមិនខាន ឧទាហរណ៍ថាមុនចូល គេងថ្មសល់ 95% ដល់ក្រោកឡើងថ្មចុះដល់ 85 ឬ90% នេះគឺជារឿងទូទៅនោះទេ។ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នោះគឺ មិនថាថ្មថ្មី ឬថ្មចាស់នោះទេ ទុកចោលគឺវាអស់ដូចគ្នា គ្រាន់តែអស់តិច ដូច្នេះបើយើងទាញចូលការ សាកថ្មពេញមួយយប់វិញ នៅពេលថ្មពេញ 100% ហើយ វាមិនមែននៅ 100% នោះរហូតដល់ព្រឹកនោះទេ ហេតុនេះពេលថ្ម ចាប់ផ្ដើមធ្លាក់ចុះទៅ 99% ឆ្នាំងសាកនឹងចាប់ផ្ដើម សាកថ្មបន្តទៀត ម្ដងហើយម្ដងទៀត រហូតដល់ព្រឹកឡើង ដោយនៅចន្លោះ ពេលសាកនោះ សួរថា តើនឹងមានការសាកចុះឡើងប៉ុន្មានដង?  នេះគឺជាចំនុចគួរឲ្យបារម្មណ៍ ដែលការធ្វើបែបនេះ នឹងកាត់បន្ថយអាយុកាល និងសុពលភាពនៃថ្មរបស់អ្នក។

 

 

ម្យ៉ាងដូចខ្ញុំបានបញ្ជាក់កាលពី វីដេអូលើមុនអញ្ចឹងថ្មពពួក Lithium-Ion នេះមិនល្អនោះទេ នៅពេលប្រើអស់ពេក និងសាកពេញពេក ហេតុនេះសម្រាប់យោបល់របស់ខ្ញុំផ្ទាល់ ការឈប់សាកថ្មពេញមួយយប់ គឺជារឿងល្អ នេះបើសិនជាអ្នកមាន គម្រោងប្រើប្រាស់ឧបករណ៍ ឬទូរស័ព្ទ 2-3 ឆ្នាំទៅមុខទៀត។ តែបើអ្នកចូលចិត្តដេញស៊េរីវ៉ៃឡើង Ok សាកចុះ ទុក 2 យប់ចោលក៏មិនចោទជាបញ្ហាអ្វីឡើយ តែត្រូវប្រាកដថាអ្នកប្រើឆ្នាំងសាកល្បង ដែលមានស្តង់ដាត្រឹមត្រូវ កុំប្រើឆ្នាំងសាកក្លែងក្លាយ ដែលអាចនឹងធ្វើឲ្យថ្មឡើងកម្ដៅខ្លាំង រហូតដល់ថ្នាក់ខូចជាយថាហេតុ។

 


និយាយជារួមមកការសាកថ្ម ពេញមួយយប់មិនមែន ជាបញ្ហាធំដុំនោះទេ យើងអាចចេញទៅធ្វើការ ប្រកបរបររកស៊ី ទៅសិក្សា ឬជួបជុំជាមួយកម្លាំងថ្មពេញ ផ្ទុយមកវិញ វាក៏មានចំនុចអវិជ្ជមាន ដែលតភ្ជាប់គ្នាផងដែរ គឺវានឹងកាត់បន្ថយអាយុកាល របស់ថ្មដោយសារការសាកថ្ម ច្រើនដងពេកនៅពេលយប់។ ពិសេសបើប្រើឆ្នាំងសាកអន់ ឬក្លែងក្លាយ ធ្វើឲ្យថ្មឡើងកម្ដៅខ្លាំង ដែលកាត់បន្ថយអាយុកាលវា ធ្វើឲ្យវាមិនសូវកាន់ភ្លើង សាកមិនងាយពេញ ជាដើម ព្រោះថ្មពពួក Lithium នេះ បើក្ដៅជ្រុល នឹងមានបញ្ហាតែម្ដង មិនដល់ថ្នាក់ផ្ទុះនោះទេ តែអត្រាចំបងគឺប៉ោងថ្មខូចតែម្ដង។ ចំនែកអ្នកប្រើឆ្នាំងសាកហ្ស៉ីនចេញពីប្រអប់វិញ ខ្ញុំក៏មិនខាត់ខាំងអ្វីដែរ អ្នកអាចទុកទូរស័ព្ទសាកពេញមួយយប់បាន!


សង្ឃឹមថាអត្ថបទនេះអាចនឹងបន្តបកស្រាយនូវចម្ងល់របស់អ្នកទាំងអស់គ្នាបាន!

 

វីដេអូបំណកស្រាយពី "តើអ្នកគួរសាកថ្មមួយពេញទេ ពេញទិញទូរសព្ទថ្មីជាលើកដំបូង?"

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PCmag, Time, Bus-Inside, Android Authority Tag: ចំណេះដឹងទូទៅ