CAMBO REPORT

Popup Advertising5 seconds

ខ្សាច់​មាន​អត្ថ​ប្រយោជន៍​និង​រូប​រាង​ប្លែក​ៗ ពេល​មើល​ក្នុង​មីក្រូ​ទស្សន៍!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការសិក្សាចុងក្រោយបានឲ្យដឹងថា ខ្សាច់ចាប់ផ្តើមបាត់បង់ទៅៗហើយ ចឹងយើងគួរតែគិតអំពីវា ដោយសារខ្សាច់ មានប្រយោជន៍ច្រើន ក្នុងការសាងសង់ អាគារធំតូច ដោយគេប្រើប្រាស់វា លាយជាមួយនឹងស៊ីម៉ង់ ដើម្បីធ្វើឲ្យគុណភាព កាន់តែរឹងមាំ ហើយវាជាអ្វីដែលសំណង់នានា សាងសង់ឡើង ខ្វះមិនបាន។ ចុះប្រសិនបើខ្សាច់ត្រូវ បានបាត់បង់? ខ្សាច់កើតឡើងពី ធម្មជាតិពិតជាកាត់បន្ថយ ក៏ពិតមែន តែអ្នកជំនាញនៅតែ ព្យាយាមផលិតខ្សាច់ ដោយការវាយកំទិច ដុំថ្មធំៗធ្វើជាខ្សាច់។

ខ្សាច់មានច្រើនប្រភេទ និងរូបរាងប្លែកៗខុសពីគ្នា ដោយយើងបានឃើញ នៅក្នុងវីដេអូខាងក្រោមនេះ អ្នកជំនាញបានយកខ្សាច់ ជាច្រើនប្រភេទ មកឆ្លុះមើលក្នុងម៉ាស៊ីន មីក្រូទស្សន៍ ដើម្បីពង្រីកមើល កាន់តែកៀកជិត ទើបឃើញរូបរាងច្បាស់ របស់ខ្សាច់ទាំងនោះ មានខ្សាច់ខ្លះ កើតឡើងពីធម្មជាតិ និងខ្សាច់ខ្លះទៀត កើតឡើងពីកាកសំណល់ ផ្សេងៗ និងមើលតាមមីក្រូទស្សន៍ ខ្លះមើលទៅដូចត្បូង មិនទាន់ច្នៃ មានពណ៌ស, ពណ៌ខៀវ និងពណ៌លឿងជាងដើម។

អ្នកដែលមិនដឹង ប្រាកដជាគិតថាខ្សាច់គ្មានតម្លៃ និងមិនថ្លៃទេ ប៉ុន្តែនៅពេលយើង ត្រូវការខ្សាច់មកប្រើប្រាស់ យើងត្រូវការចំណាយប្រាក់ច្រើន ដើម្បីទិញខ្សាច់យក មកសាងសង់ ផ្ទះនីមួយៗ។ មិត្តអ្នកអានអាច ទស្សនាវីដេអូខាងក្រោម ដើម្បីបានឃើញ ពីរូបរាងប្លែកៗរបស់ខ្សាច់ ទាំងនោះ៖

 

 

សរុបមក ការពិតខ្សាច់ចាប់ផ្តើមបាត់បង់បណ្តើរៗហើយ ដែលមនុស្សម្នា មិនខ្វល់ខ្វាយពីវាទេ ប៉ុន្តែខ្សាច់ពិតជាអ្វី ដែលមនុស្សត្រូវការចាំបាច់ ក្នុងការសាងសង់ អាគារតូចធំ ដើម្បីលាយ ជាមួយស៊ីម៉ង់ ធ្វើឲ្យអាគារ កាន់តែរឹងមាំ។ ខ្សាច់ក៏មានច្រើនសណ្ឋាន ច្រើនប្រភេទ ខ្លះកើតឡើងពីធម្មជាតិ និងខ្លះកើតឡើង ពីកាកសំណល់ផ្សេងៗ ដែលយើងអាចមើលវា ក្នុងមីក្រូទស្សន៍ ទើបឃើញមាន រូបរាងប្លែកខុសៗគ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ