CAMBO REPORT

Popup Advertising5 seconds

Volvo ទើប​បញ្ចេញ​រថយន្ត​ថ្ងៃ​អនាគត Volvo 360c ស្អាត​ប្លែក ជាមួយ​លក្ខណៈ​ពិសេស​ច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿនណាស់ ទើបក្រុមហ៊ុនជាច្រើន អាចកំណត់អនាគត បាន ដោយពួកគេមានគំរោងផលិតនូវ រថយន្តរូបរាងប្លែកៗ និងបច្ចេកវិទ្យាកាន់តែទំនើប ជាច្រើន ដូចរថយន្តគំរូ របស់ក្រុមហ៊ុន Volvo Cars ទើបចេញជាវីដេអូដំបូង បង្ហាញពីម៉ូឌែល Volvo 360c ប្រើប្រាស់បច្ចេកវិទ្យាអត់មនុស្សបើក ពេញលេញនិងអ្នកជិះ អាចផឹកស៊ី ឬគេងក្នុងរថយន្ត នៅពេលធ្វើដំណើរបាន ដោយពុំខ្វាយខ្វល់ ពីការបើកបរ។

រថយន្តនេះ មានរូបរាងរចនាបថបង្កើតឡើងបែបស្ព័រ និងមិនមានមកជាមួយចង្កូត នោះទេ គឺប្រើប្រាស់បច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ តែម្តង ដូច្នេះអ្នកជិះ គ្រាន់តែអង្គុយឲ្យស្ងៀម កំណត់ទីតាំងឲ្យរថយន្តនេះ ចេញដំណើរ រួចគេងក៏បាន រថយន្តនេះ នឹងដឹកអ្នកជិះទៅដល់គោលដៅ។ យើងធ្លាប់បានឃើញ រថយន្តប្រភេទនេះ នៅក្នុងខ្សែភាពយន្ត ហើយគិតថា មិនដឹងពេលណា ពិភពលោកពិត មានដូចក្នុងរឿងកុននោះទេ ទើបមកដល់ពេលនេះ យើងបានដឹងថា ក្រុមហ៊ុនផលិតរថយន្តជាច្រើន អាចផលិតរថយន្ត បែបនេះបាន តែត្រូវការពេលបន្ថែម ដើម្បីផលិតវាឲ្យល្អឥតខ្ចោះ ទើបមិនមានបញ្ហាកើតឡើង នៅពេលចែកចាយ ដល់អតិថិជន។

មិនមែនមានតែក្រុមហ៊ុន Volvo ទេ ដែលចេញគំរូរថយន្តបែបនេះ នៅមានក្រុមហ៊ុនផលិតរថយន្ត ជាច្រើនទៀត ដែលមានគំរូរថយន្តបែបនេះ ប៉ុន្តែរថយន្តនេះ ត្រូវការពេលបន្ថែមក្នុងការ អភិវឌ្ឍន៍ឲ្យល្អគ្មានទាស់។ នៅពេលដែល ក្រុមហ៊ុននីមួយៗ ហ៊ានចេញគំរូរថយន្ត របស់ពួកគេបែបនេះ គឺមានន័យថា ពួកគេផលិតបានមួយគ្រឿង ឬពីរគ្រឿងហើយ និងស្ថិតក្នុងការសាកល្បង អាចប៉ុន្មានឆ្នាំទៅមុខទៀត ទើបអាចដាក់លក់បាន។

 

សូមទស្សនាវីដេអូខាងក្រោម៖

 

 

 

ខាងក្រោមជាវីដេអូ 360 ឌឺក្រេ៖

 

 

ដូចយើងបានដឹងអញ្ចឹង Volvo ដាក់ឈ្មោះឲ្យរថយន្តនេះថា Volvo 360c ក៏មានន័យថា រថយន្តនេះ មានញាណ និងបច្ចេកវិទ្យាអាចចាប់វត្ថុបាន ជុំវិញខ្លួនរបស់វា 360 ឌឺក្រេ ដូច្នេះការបើកបរ គឺមានសុវត្ថិភាពខ្ពស់ អាចគេចពី ឧបសគ្គបានល្អ។

សរុបមក ក្រុមហ៊ុន Volvo បង្ហាញពីគំរូរថយន្ត Volvo 360c ឆ្លុះបញ្ចាំង ពីអនាគត យ៉ាងអស្ចារ្យ។ រថយន្តនេះ បំពាក់នូវបច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ ពេញលេញតែម្តង គឺមិនមានចង្កូត សម្រាប់បើកបរនោះទេ ដោយអ្នកជិះគ្រាន់តែកំណត់ទីតាំង ដែលចង់ទៅ និងអាចសម្រាក ឬគេងបានក្នុងរថយន្ត ចាំតែដល់កន្លែងតែម្តង។ ចំណែកឯរូបរាងកាន់តែ ស្រស់ស្អាត ឌីហ្សាញបង្កើតឡើង បែបស្ព័រមើលទៅពិតជាសាកសម ជារថយន្ត មកពីអនាគត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត