CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​លក់​ទំនិញ​អនឡាញ​របស់ Instagram នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដោយសារតែការលក់អនឡាញ មានការកើនឡើងខ្លាំង ទើបធ្វើឲ្យក្រុមហ៊ុនជាច្រើន ងាកមកផ្តោត និងពង្រឹងប្រព័ន្ធលើផ្នែកនេះ សូម្បីតែបណ្តាញសង្គម Facebook ក៏បានបង្ហើបខ្លះៗ អំពីសកម្មភាពរបស់ពួកគេ កំពុងបង្កើតកម្មវិធីលក់ទំនិញ អនឡាញដាច់ដោយ ឡែកមួយ អាចនឹងហៅថា IG Shopping។ ដោយកម្មវិធីនេះ ស្ថិតក្រោមការគ្រប់គ្រង របស់បណ្តាញសង្គម Instagram បន្ទាប់ពីបានចេញ IGTV ប៉ុន្មានខែកន្លងមក។

នាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ដែលមានមុខងារ អាចបង្កើតគណនី Instagram ជាប្រភេទ Business បាន គឺនឹងមានមុខងារជាច្រើន ដែលកម្មវិធីនេះ ដាក់ឲ្យប្រើប្រាស់លើស ពីគណនីប្រើប្រាស់ធម្មតា។ ប្រហែលជាមានចំនួនកើនឡើង នៃអ្នកប្តូរពីគណនីធម្មតា ទៅជាគណនីជំនួញ នេះហើយ ទើបបានជា Instagram គ្រោងចេញកម្មវិធីទោល មួយទៀត សម្រាប់តែលក់ទំនិញ អនឡាញតែម្តងបែបនេះ ដូច្នេះអ្នកប្រើប្រាស់គណនី ជំនួញទាំងនោះ នឹងអាចងាកមកប្រើ កម្មវិធី IG Shopping វិញ ដែលមានការប្រើប្រាស់ និងទីផ្សារផ្សព្វផ្សាយ កាន់តែធំ។

 

បើនិយាយពីមុខងារសម្រាប់គណនីជំនួញនោះ Instagram បានសាកល្បង តាំងពីខែវិច្ឆិកា ឆ្នាំ 2016 មកម្ល៉េះ និងបានដាក់ឲ្យអ្នកប្រើប្រាស់ គណនីធម្មតាប្តូរទៅជា គណនីជំនួញនោះ ក្នុងខែ 3 ឆ្នាំមុន។ ទើបពេលដាក់ឲ្យ ប្រើប្រាស់ភ្លាម មានចំនួនកើនឡើង ដោយសារពួកគេ បានតេស្តច្បាស់លាស់ណាស់ មុនសម្រេចចិត្តដាក់ឲ្យអ្នក ប្រើប្រាស់គ្រប់គ្នា បានប្រើជាផ្លូវការ។

សរុបមក មានដំណឹងថ្មី ចេញផ្សាយថា Instagram កំពុងបង្កើតកម្មវិធី ដាច់ដោយឡែកថ្មី សម្រាប់ការទិញលក់ ជាទីផ្សារអនឡាញ និងអាចហៅថា IG Shopping បើយោងតាមការ ប្រកាសពី Facebook។ ដូចនេះ យើងអាចតាមដានបន្តទៀត ថាតើកម្មវិធីនេះឡូយ ដល់កម្រិតណា នៅពេលប្រកាស ជាផ្លូវការ ណាមួយយើង ក៏មិនទាន់បានដឹងថាកម្មវិធីនេះ នឹងចេញនៅពេល ណាដែរ តែអាចក្នុងពេល ឆាប់ៗខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម