CAMBO REPORT

Popup Advertising5 seconds

Apple Watch នៅ​តែ​ជា​នាឡិកា​ដៃ​វៃ​ឆ្លាត ដែល​លក់​ដាច់​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ នាឡិកាវៃឆ្លាតមានច្រើនម៉ាក ច្រើនម៉ូឌែល និងសណ្ឋាន ខ្លាំងណាស់ ដែលពីមួយម៉ាក ទៅមួយម៉ាក មានភាពខុសប្លែកគ្នា ទៅតាមជំនាន់ ខ្លះអាចមានល្បឿនលឿន និងមុខងារច្រើន ខ្លះរាងស្អាត តែមិនសូវលឿន ខ្លះធន់ តែមិនសូវស្អាតជាដើម។ ក្នុងចំនោមនាឡិកាវៃឆ្លាត ទាំងនោះក៏រួមមានផលិតផល របស់ក្រុមហ៊ុន Apple ផងដែរគឺ Apple Watch ដែលបានចេញ ដល់ទៅ 3 ជំនាន់រួចមកហើយ រហូតដល់ Apple Watch 3 ត្រូវបានវេចខ្ចប់ជាមួយនឹង តួម៉ាស៊ីនដដែល តែប្រើប្រាស់ខួរក្បាល ប្រសើរជាង អេក្រង់ល្អជាង តួខ្លួនប្រសើរជាង ថែមទាំងមានអាវក្រោះ អាចចុះមុជទឹកបាន 50 ម៉ែត្រទៀតផង។

មកដល់នៅពេលនេះ ដោយយោងតាមសេចក្ដីរាយការណ៍ បានចេញផ្សាយឲ្យដឹងថា Apple Watch គឺជានាឡិកាវៃឆ្លាតលេខមួយ ដែលមានតួរលេខ លក់ដាច់ជាងគេ ក្នុងត្រីមាស ដើមឆ្នាំ 2018 កន្លងទៅនេះ បើគិតជាចំនួនស្មើនឹង 4.7 លានគ្រឿង ហើយបើគិតជារួមសរុបគឺ 17 ភាគរយ នៃចំនួននាឡិកាវៃឆ្លាត ដែលបានលក់ដាច់ទាំងអស់ នៅជុំវិញពិភពលោក គិតត្រឹមត្រីមាសទី 2 នេះ ដោយចំនួនកើនឡើង ទីផ្សារសរុប 38.4% សម្រាប់ឆ្នាំ 2018 នេះ។ សម្រាប់ក្រុមហ៊ុនដេញ ពីក្រោយគឺ Xiaomi ដែលបានលក់នាឡិកាវៃឆ្លាត របស់ខ្លួនដាច់ គិតចាប់ពីដើមឆ្នាំ 2018 នេះបានដល់ទៅ 500,000 គ្រឿង គិតតែក្នុងត្រីមាសទី 2 នៃឆ្នាំនេះ ស្មើនឹងការ កើនឡើងបាន 15.1% ខណៈពេល ដែលនៅសល់ចំនួន 67.9% ដទៃទៀត គឺបានទៅលើក្រុមហ៊ុន ប្រកួតប្រជែងរួមបញ្ចូល ទាំង Huawei, Fitbit, Garmin និងផ្សេងៗទៀតជាច្រើន។

គួរបញ្ជាក់ផងដែរថា ប្រភពដែលចេញផ្សាយថា នាឡិកាវៃឆ្លាត Apple Watch គឺជាឧបករណ៍ ពាក់ជាប់កដៃ ដែលលក់ដាច់ជាងគេនេះ ត្រូវបានប្រមូលទិន្នន័យ ដោយក្រុមជំនាញ IDC ហើយអត្រាលក់ដាច់នេះ នៅតែបន្តមានជា បន្តបន្ទាប់ ខណៈពេលដែល Apple Watch 4 ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួន ជាផ្លូវការនា សប្ដាហ៍ក្រោយនេះ ក្នុងព្រឹត្តិការណ៍ យក្សប្រកាសចេញ iPhone ជំនាន់ថ្មីរបស់ Apple។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត