CAMBO REPORT

Popup Advertising5 seconds

ចំនួន​អ្នក​ប្រើ iOS 11 កើន​ឡើង​ដល់ 85 ភាគ​រយ​ហើយ ស្រប​ពេល iOS 12 ជិត​ចេញ​ផ្លូវការ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីចុងខែមេសា ឆ្នាំ 2018 កន្លងទៅ ក្រុមការងារយើង ធ្លាប់បានចុះផ្សាយម្តង រួចមកហើយ ពាក់ព័ន្ធនឹងភាគរយ នៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ទាំងអស់ ដោយបានបញ្ជាក់ថា អ្នកប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 បានកើនឡើង ជាផ្លូវការចំនួន 76 ភាគរយ ចំណែកអ្នកប្រើប្រាស់ iOS 10 មានចំនួន 19 ភាគរយ។ ក្រៅពីនោះ គឺជាអ្នកដែលកំពុងប្រើ ប្រតិបត្តិការណ៍ក្រោម iOS 10 ជាមួយចំនួនត្រឹមតែ 5% ប៉ុណ្ណោះ។

ជាក់ស្តែង នៅក្នុងពេលថ្មីៗនេះ ការប្រមូលទិន្នន័យ ក៏ត្រូវបានចាប់ផ្តើម ជាថ្មីទៀត ដើម្បីបូកសរុបលទ្ធផល ចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS នីមួយៗ។ យោងទៅតាម របាយការណ៍ បង្ហាញអោយឃើញថា ចំនួនជាភាគរយ នៃអ្នកប្រើប្រាស់ ហាក់មានការ ប្រែប្រួលជាងមុន ដោយភាគរយ នៃចំនួនអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 បានការកើនឡើង បន្ថែមទៀត រហូតដល់ទៅ 85 ភាគរយ (ធៀបនឹងខែមេសា គឺកើនបាន 9 ភាគរយ) ហើយចំពោះអ្នក ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 10 វិញ ក៏បានធ្លាក់ ជាងមុន នៅសល់ត្រឹមតែ 10 ភាគរយ (ធៀបនឹងខែមេសា គឺថយចុះ 9%) ចំណែកអ្នកប្រើ Version ក្រោមប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 នៅត្រឹមតែ 5% ប៉ុណ្ណោះ ដែលមិនយូរទេ ចំនួននេះនឹងត្រូវបាត់ ចេញពីតារាង ជាពិសេស គឺនៅពេលប្រព័ន្ធប្រតិបត្តិការណ៍ iOS 12 ប្រកាសចេញ ជាផ្លូវការ។

ដូច្នេះ យើងអាចសន្និដ្ឋានបានថា ចំនួនអ្នកប្រើប្រាស់របស់ Apple ដែលបានតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 គឺមានភាគរយច្រើនជាងមុន ជាលំដាប់ ខណៈចំនួនអ្នក ដែលកំពុងប្រើ iOS 10 ត្រូវបានថយចុះ គួរអោយកត់សម្គាល់។ ចុះសម្រាប់មិត្តអ្នកអាន ដែលជាអតិថិជន របស់ Apple នៅក្នុងស្រុកយើងវិញ តើអ្នកកំពុង ប្រើប្រាស់ iOS ក្នុងជំនាន់មួយ ណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Mac Rumors Tag: Lifestyle