CAMBO REPORT

Popup Advertising5 seconds

ដេគ័រ​បន្ទប់​ដោយ​ខ្លួន​ឯង​បាន តាម​គេហទំព័រ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលដែលអ្នកចង់បង្កើត ឬគូរប្លង់ឡើង ភាគច្រើនគេប្រើប្រាស់ កម្មវិធី AutoCAD ដែលអ្នករៀនជំនាញ ស្ថាបត្យករ និងសំណង់ បានដឹងច្បាស់ជាងគេ។ ពួកគេតែងប្រើប្រាស់កម្មវិធីនេះ ទៅបង្កើតប្លង់សំខាន់ៗ តែបើយើងគ្រាន់តែ ប្រើប្រាស់ធម្មតាៗ មិនចាំបាច់ប្រើប្រាស់ កម្មវិធីនេះ ក៏បានដែរ ដោយសារតែយើង អាចចូលតាមគេហទំព័រ ដែលយើងនឹង ណែនាំខាងក្រោម។

នេះគេហទំព័រមួយ ដែលអ្នកអាចចូលទៅកាន់ និងធ្វើការបង្កើតប្លង់បន្ទប់ រួមមានតុ, ទូរ, គ្រែ និងគ្រឿងសង្ហារឹមជាច្រើន សម្រាប់ឲ្យអ្នកយក ទៅធ្វើការតុបតែង ឬដេគ័របានដោយខ្លួនឯង តាមចំណង់ចំនូលចិត្ត។ ខាងក្រោមជាការណែនាំ ពីការប្រើប្រាស់៖

 

***ចុចត្រង់នេះ ដើម្បីទៅកាន់គេហទំព័រនោះ

 

•    ជម្រើសយកទំហំបន្ទប់ រួចចុចប៊ូតុង Create a new plan

•    ពេលចូលដល់ អ្នកត្រូវទៅកាន់ Symbols (1), រើសយក structural ឬ Furniture (2) និងជម្រើសបន្ទប់ Bedroom, Living room (3) ជាដើម ហើយអ្នកអាចទាញយកវត្ថុទាំងនោះ មកដាក់ក្នុងបន្ទប់របស់អ្នក បានតាមសញ្ញាព្រួញខាងក្រោម

•    បន្ទាប់ពីធ្វើការតុបតែងរួច អ្នកអាច Save រូបទុកបាន ដោយចុចប៊ូតុង Save រួចចុចប៊ូតុង Export

•    អ្នកអាចចុចកំណត់ទំហំនៃរូបភាព រួចចុច Export

•    បន្តទៀតចុច Save Image

•    វានឹងចេញទីតាំង សម្រាប់ឲ្យអ្នករក្សាទុក រួចចុច Save

•    ហើយខាងក្រោមនេះ ជាបន្ទប់ដែលខ្ញុំបានដេគ័រឡើង

នេះគេហទំព័រដែលមានប្រយោជន៍ សម្រាប់ការដេគ័រលេងៗ ទុកសម្រាប់បង្ហាញដល់នរណាម្នាក់ ពីគំនិតយើង ងាយស្រួលជាជាងការ និយាយរៀបរាប់ប្រាប់គេ តាមក្តីស្រមៃរបស់យើង។ ការប្រើប្រាស់បានតម្រូវការ ដោយប្រើតាម Browser របស់កុំព្យូទ័រ និងត្រូវមានភ្ជាប់អ៊ីនធើណេត ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: PB Teen Tag: កម្មវិធី-ហ្គេម