CAMBO REPORT

Popup Advertising5 seconds

Anthem អាច​លេង​បាន​មុន​ថ្ងៃ​ចេញ​លក់​ជា​ផ្លូវ​ការ សម្រាប់​អ្នក​ប្រើ EA ឬ Origin Access

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅរដូវកាល E3 ឆ្នាំ 2018 កន្លងទៅ ក្រុមផលិតហ្គេម BioWare ដែលស្ថិតក្រោមការគ្រប់គ្រង់ របស់ក្រុមហ៊ុន EA បានធ្វើសេចក្ដីប្រកាសរួចហើយ ជុំវិញការមកដល់នៃកំពូល ហ្គេមមួយ ដែល Gamer កំពុងរង់ចាំអស់រយៈពេល ជាច្រើនខែកន្លងមក នោះគឺ Anthem។ នៅក្នុងព្រឹត្តិការណ៍ E3 2018 ក្រុមអ្នកផលិតហ្គេម BioWare បានប្រកាសឲ្យដឹងថា វានឹងបើកឲ្យលេងជាផ្លូវការ នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខ ហើយមកដល់ថ្ងៃនេះ BioWare បានធ្វើសេចក្ដីប្រកាស ក្ដែងៗបន្ថែមទៀត ដោយត្រៀមនឹង បញ្ចេញហ្គេម Anthem ឲ្យលេងជាលក្ខណៈ Demo ដំបូងនៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2019 យកតែម្ដង។

សម្រាប់ការមកដល់ដំបូងនៃ Anthem ដែលបើកឲ្យលេងជាប្រភេទ Demo Version នេះ មានន័យថា យើងមិនអាចលេងហ្គេម ទាំងមូលបាននោះទេ ដោយ BioWare នៅកំណត់វគ្គ ដែលបើកឲ្យលេង សាកល្បងសិន មុននឹងបញ្ចេញហ្គេមមួយ ពេញតាមក្រោយ។ BioWare បានបន្ថែមទៀតថា សម្រាប់ Anthem ចេញនៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំក្រោយនេះ នឹងបើកឲ្យលេងព្រមគ្នា នៅលើម៉ាស៊ីន PS4, Xbox One និង Windows PC តែម្ដង ដោយក្នុងនោះសម្រាប់អតិថិជន ដែលប្រើសេវាកម្ម EA Access ឬប្រើ Origin Access នៅលើ Xbox និង PC អាចធ្វើការលេងវគ្គ Demo ដោយឥតគិតប្រាក់ រីឯអ្នកមិនបាន ធ្វើការ Subscribe ឬលេងនៅលើ PS4 តម្រូវឲ្យធ្វើការ Pre-order ទុកមុន ដើម្បីទទួលបានការអញ្ជើញ (Invite) ដើម្បីអាចលេងហ្គេមនេះ បានមុនថ្ងៃប្រកាសធំ។

 

 

លោក Mark Darrah ជាមនុស្សម្នាក់នៅផ្នែកផលិតហ្គេម Anthem បានលើកឡើងថា ហ្គេម Anthem នឹងបើកសិទ្ធិឲ្យអតិថិជន ដែលបានទិញហ្គេមនេះ យកទៅលេង ធ្វើការកែប្រែរូបរាង របស់តួអង្គនៅក្នុងហ្គេម ដូចជាមានការ ផ្លាស់ប្ដូរ Skin ដែលបទពិសោធន៍លេងហ្គេម គឺស្រដៀងទៅនឹង ហ្គេម RPGs មួយចំនួនរួមមាន ដូចជា Mass Effect និង Dragon Aage ផងដែរ។ អញ្ចឹងគិតមកដល់ថ្ងៃនេះ យើងនៅសល់ប្រមាណ ជាជាង 5     ខែទៀត ទើបបានស្គាល់រសជាតិនៃ Anthem ថាវាកប់យ៉ាងណា ទាំងក្រាហ្វិច របៀបលេង និងសម្លេងជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម