CAMBO REPORT

Popup Advertising5 seconds

Huawei នឹង​ចេញ​នាឡិកា​វៃ​ឆ្លាត ដែល​មាន​ថ្ម​អាច​ប្រើ​បាន​មួយ​សប្ដាហ៍!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងដឹងហើយថា នាឡិកាវៃឆ្លាតជាច្រើនក្រុមហ៊ុន គឺផលិតដោយក្រុមហ៊ុនចិន ស្ទើរទាំងអស់តែម្ដង ដែលជាទូទៅ នៅក្នុងប្រទេសចិនមាន រោងចក្រតម្លើងឧបករណ៍ អេឡិចត្រូនិចជាច្រើន បន្ថែមទៀត នៅតៃវ៉ាន់ក៏ជាកន្លែងផលិតឈីប ដ៏ធំផងដែរ ដូចនេះចិនចង់ផលិត ផលិតផលអ្វី ក៏មិនមែនជារឿង ពិបាកនោះទេ។ ថ្មីៗនេះក្រុមហ៊ុន Huawei បានចេញនូវគម្រោង ថ្មីមួយទៀត ត្រៀមបញ្ចេញនាឡិកាវៃឆ្លាត ដើម្បីប្រជែងក្នុងទីផ្សារ អមមកនូវលក្ខណៈសម្បត្តិប្រសើរ ថែមទាំងមានថាមពលថ្ម ប្រើបានដល់ ១ សប្ដាហ៍ឯណោះ។

នេះបើតាមការប្រាប់ចេញពីលោក Richard Yu នាយកប្រតិបត្តិរបស់ Huawei លោកបាននិយាយថា ផលិតផល នាឡិកាវៃឆ្លាត គឺជាផលិតដែលកំពុងទាញ ចំណាប់អារម្មណ៍ច្រើន បន្ទាប់ពីស្មាតហ្វូន ដូចនេះក្រុមហ៊ុន Huawei ក៏កំពុងតែព្យាយាម ផ្ដោតខ្លាំងទៅលើវាផងដែរ។ ម្យ៉ាងទៀត ចំណុចខ្វះខាតរបស់ នាឡិកាវៃឆ្លាត គឺថាមពលថ្ម នេះតែម្ដង ព្រោះវាប្រើដូចជា ទូរសព្ទទៅហើយ ត្រូវសាកថ្មញឹកញាប់ មិនដូចជាផលិតផល Band នោះទេ ដោយសារតែអេក្រង់វា បង្ហាញច្បាស់ និងមានកម្លាំងម៉ាស៊ីន ដំណើរការជានិច្ច ដូចនេះផលិតផលរបស់ Huawei ដែលត្រៀមនឹងចេញខាងមុខនេះ នឹងមានថាមពលថ្ម អាចប្រើបានដល់ មួយសប្ដាហ៍ឯណោះ មិនឲ្យអ្នកប្រើ ឈឺក្បាលច្រើន។

យ៉ាងណាមិញ ក្រុមហ៊ុន Huawei កំពុងតែសហការជាមួយ Qualcomm ដើម្បីទិញយកឈីប របស់នាឡិកាមកបំពាក់លើ នាឡិកាវៃឆ្លាតរបស់ខ្លួន ដែលភ្ជាប់មកនូវបច្ចេកវិទ្យា សាកថ្មលឿន និងសន្សំថ្ម ដើម្បីឲ្យប្រើប្រាស់យូរ ជាងផលិតផលក្រុមហ៊ុនដទៃ បើទោះជាវាត្រូវការបើក Bluetooth ចោលរហូត, មានស៊េនស័រចាប់រហូត និងមានអេក្រង់បង្ហាញ ច្បាស់ក៏ដោយ ព្រោះ Huawei ពឹងផ្នែកទៅលើ AI Power ដែលគេកំពុងអភិវឌ្ឍន៍។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះ Huawei Watch ២ ទើបតែបានប្រកាសចេញ ដែលប្រើប្រាស់ឈីប Snapdragon 2100 និងមានលក្ខណៈសម្បត្តិ គួរសមនោះទេ អញ្ចឹងតើ Huawei នឹងមានផលិតផលថ្មី អ្វីបន្ថែមលើនេះទៀត?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត