CAMBO REPORT

Popup Advertising5 seconds

រូប​រាង​គម្រូ iPad Pro ជំនាន់​ថ្មី អេក្រង់​លាត គែម​ខ្លី គ្មាន​ប៊ូតុង Home ឃើញ​ហើយ​ពេញ​ចិត្ត​ស្តូក​តែ​ម្តង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើនិយាយទៅ ហ្វេនរបស់ Apple សឹងតែគ្រប់គ្នាហើយ ដែលបានរំពឹងថា នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនផ្លែប៉ោម អាចនឹងបង្ហាញវត្តមាន iPad Pro ជំនាន់ថ្មី ក្នុងថ្ងៃជាមួយគ្នានិង iPhone។ ប៉ុន្តែក៏មិនទាន់មាន ប្រភពច្បាស់ការណាមួយ ហ៊ានអះអាងទេថា ចំនុចនេះ អាចនឹងក្លាយ ជាការពិត ឬអត់នោះដែរ។

ជាក់ស្តែង នាពេលកន្លងមក ព័ត៌មានដែលពាក់ព័ន្ធនឹង iPad Pro ជំនាន់ថ្មី ក៏ត្រូវបានលេចធ្លាយ ជាហូរហែ មិនតិចនោះដែរ ដោយគេបានរំពឹងថា វានឹងមានអេក្រង់លាត កាត់បន្ថយគែម ខ្លីជាងមុន។ បន្ថែមពីនោះ ប្រភពខ្លះ បាននិយាយថា វាអាចនឹងមានឆកដូច iPhone X ជាកន្លែង សម្រាប់បំពាក់សេនស័រស្កេនមុខ Face ID ឯប្រភពខ្លះទៀតថា iPad Pro ឆ្នាំ 2018 នេះ អាចនឹងគ្មានឆក នោះទេ ហើយយើង ក៏មិនទាន់ដឹងឡើយថា ចម្លើយមួយណា ដែលអាចនឹងត្រឹមត្រូវ និងអាចយក ជាការណ៍ បានដែរ។

 

យ៉ាងណា នៅក្នុងពេលនេះ ស្រាប់តែប្រភព MySmartPrice បានបញ្ចេញជារូបភាព និងវីដេអូខ្លី ដែលបង្ហាញពី Concept រូបរាងរបស់ iPad Pro 12.9 អ៊ីញ ជំនាន់ថ្មី។ តាមរូបភាព iPad Pro ដែលគេបាន ឌីហ្សាញមកនេះ គឺបានបង្ហាញថា វាជាថេប្លេត អេក្រង់លាតធំ គ្មានឆកនោះទេ ហើយគែមអេក្រង់ជុំវិញ ក៏ត្រូវបានកាត់បន្ថយ នៅសល់តិចជាងមុន ដោយមើលទៅ អេមមែនទែន។ ចំណែករចនាបថ ខាងក្រោយវិញ យើងឃើញមាន កាមេរ៉ាមួយគ្រាប់ដដែល ប៉ុន្តែមានទំហំធំ ជាងមុន និងមានកន្លែង សម្រាប់ភ្ជាប់ Keyboard នៅខាងក្រោម។ ឯកម្រាស់វិញ ក៏គេឌីហ្សាញ អោយស្តើងជាង iPad Pro ជំនាន់មុនៗដែរ ហើយវ័ន្ធជុំវិញ មានរាងជ្រុងទាល ដូច iPhone 5 ឬ 4 អញ្ចឹង។

 

នេះជាវីដេអូបន្ថែម បង្ហាញរូបរាងគម្រូរបស់ iPad Pro ជំនាន់ថ្មីនេះ៖

 

 

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ iPad Pro ជំនាន់ថ្មី ដែលត្រូវបាន គេឌីហ្សាញមក សម្រាប់ ជាគំនិតពិចារណា ដល់ហ្វេនៗ របស់ផ្លែប៉ោម។ យ៉ាងណា យើងក៏មិនអាចសនិដ្នាន បានដែរថា តើវាអាចនឹងមាន រចនាបថរូបរាង ដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬអត់នោះដែរ។ ប៉ុន្តែប្រសិនបើ វាមានរូបរាង និងលក្ខណៈសម្បត្តិ បែបហ្នឹងមែន ខ្ញុំគិតថា វាពិតជាពិសេស តែម្តង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: ថេប្លេត