CAMBO REPORT

Popup Advertising5 seconds

Skype កែ​រចនាបថ​ថ្មី​ទៀត​ហើយ! តើ​អាច​ទាក់​ចិត្ត​អ្នក​ប្រើ​បាន​ទេ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តាមអ្វីដែលយើងចាំថាកម្មវិធី Skype នេះ ត្រូវបានកែទម្រង់រចនាបថថ្មី ជាច្រើនលើកច្រើនសា ប៉ុន្តែចំនួនអ្នកប្រើប្រាស់ នៅតែថយចុះដដែល។ អ្វីដែលគួរឲ្យ ស្ងើចសរសើរនោះគឺ Microsoft នៅតែបន្តកែរចនាបថ ម្តងហើយម្តងទៀត មិនឈប់ឈរឡើយ ទើបមកដល់ពេលនេះ Microsoft បានកែសម្រួលជាថ្មីម្តងទៀត លើកម្មវិធីនេះ និងបានលុបបំបាត់នូវ មុខងារដែលមិនសូវ ពេញនិយមជាច្រើន។

ការកែទម្រង់ថ្មីនេះ នៅរក្សាទុកមុខងារដែលសំខាន់ៗដូចជា ការខលជាសម្លេង, ការខលជាវីដេអូ និងការផ្ញើសារ នៅដដែល។ ការប្រើប្រាស់តាមកុំព្យូទ័រ នៅក្នុង Skype នេះ ត្រូវបានរំកិលកន្លែងខល, លេខទូរសព្ទ និងកន្លែងទទួលដំណឹងឡើង ទៅលើផ្នែកខាងឆ្វេង រួមទាំងឈ្មោះរបស់អ្នក ដែលធ្លាប់ឆាតជាមួយគ្នា នៅផ្នែកខាងឆ្វេង។

តាមសម្តីប្រធានផ្នែកគ្រប់គ្រងកម្មវិធីនេះ បាននិយាយថា គំនិតផ្តើមនៃការកែប្រែ ទម្រង់ថ្មីនេះ បានយោបល់ពី អ្នកប្រើប្រាស់ ដូច្នេះក្រុមការងារព្យាយាម បំពេញតាមតម្រូវការរបស់ពួកគេ។ បើនិយាយពីស្ថានភាពរបស់ Skype នៅពេលនេះ ពិតជាពិបាកក្នុងការ ប្រកួតប្រជែងជាមួយកម្មវិធី ឆាតផ្សេងៗ ដោយសារ Skype បាត់បង់អ្នកប្រើប្រាស់ ទៅហើយ រីឯ Facebook Messenger, WeChat, Line, Telegram និង Instagram មានសន្ទុះខ្លាំងណាស់ ក្នុងការប្រើប្រាស់នាពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

សរុបមក ក្រុមហ៊ុន Microsoft នៅតែបន្តកែតម្រង់កម្មវិធី Skype របស់ពួកគេ មិនឈប់ឈរ ទាល់តែសោះ ទោះបីជាចំនួនអ្នកប្រើប្រាស់ មិនសូវច្រើនក៏ដោយ។ នេះជាចំនុចមួយ ដែលយើងគួរតែស្ងើចសរសើរ ដល់កំលាំងចិត្តរបស់ពួកគេ។ ណាមួយមិត្តអ្នកអាន ដែលធ្លាប់ ប្រើប្រាស់ Skype ប្រាកដជានឹកឃើញថា កម្មវិធីល្បីខ្លាំងកាលពី ជំនាន់មុន ក្នុងការទាក់ទង បងប្អូននៅ ក្រៅប្រទេស។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម