CAMBO REPORT

Popup Advertising5 seconds

Microsoft ត្រៀម​បើក​ឲ្យ Update Windows 10 ធំ​ជា​លើក​ទី​ពីរ​នៅ​ខែ​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដំណឹងថ្មីបានមកដល់ហើយ ពិសេសប្រិយមិត្តទាំងអស់ ដែលកំពុងប្រើប្រាស់កុំព្យូទ័រ គ្រប់ប្រភេទ មិនថាកុំព្យូទ័រយួរដៃ កុំព្យូទ័រដាក់លើតុ ឬកុំព្យូទ័រប្រភេទកូនកាត់នោះទេ ឲ្យតែកំពុងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលមានអាជ្ញាប័ណ្ណ ពេញលេញ នឹងទទួលបានកំណែ Update ធំជាលើកទីពីរ ប្រចាំឆ្នាំ 2018 នេះ។ យោងតាមសេចក្ដីប្រកាស របស់ក្រុមហ៊ុន Microsoft ដែលធ្វើឡើង កន្លងទៅនេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានកំពុងធ្វើការ លើកំណែ Update ថ្មី ជាលើកទីពីរនៃ Windows 10 របស់ខ្លួន ជំនួសឲ្យ Redstone 5 ដែលបានចេញ កាលពីថ្ងៃទី 10 ខែមេសា ឆ្នាំ 2018 កន្លងទៅ។

 

ជាមួយនឹងកំណែ Update ធំជាលើកទីពីរនៃ Windows 10 នេះ Microsoft បានប្រាប់ឲ្យដឹងថា ខ្លួនបានបន្ថែមនូវ មុខងារថ្មីៗមួយចំនួន រួមមានដូចជា៖

 

•    Cloud Clipboard ដែលអាចធ្វើការ Syncs ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀត បានយ៉ាងស្រួល

•    Dark File Explorer ផ្ដល់នូវផ្ទាំង UI ពណ៌ខ្មៅបែបថ្មី ល្អបំផុតសម្រាប់អ្នកស្រលាញ់ និងអំណោយផល ទៅដល់ការប្រើប្រាស់ នៅពេលរាត្រី

•    អាប់ដេតទៅលើកម្មវិធី Snipping Tool ឲ្យដំណើរការ និងមានមុខងារបន្ថែមច្រើន ជាងរាល់ដង

•    បង្កើនសមត្ថភាពកម្មវីធីឆែកអ៊ិនធឺណិត Microsoft Edge ឲ្យដំណើរការបានរលូនល្អ និងរហ័ស

•    និងចុងក្រោយគេ បង្កើនល្បឿនផ្ទាំងរបាដំណឹងនៃ Xbox Game Bar។

កំណែ Update លើកទីពីរនេះនឹងមកដល់នៅខែតុលាខាងមុខ តែកាលបរិច្ឆេទច្បាស់លាស់ នៅមិនទាន់បានប្រាប់ឲ្យដឹង នៅឡើយទេ ហេតុដូច្នេះ សម្រាប់ដំណឹងក្ដៅៗនេះ រាល់ប្រិយមិត្ត ដែលប្រើប្រាស់ Windows 10 គ្មានអាជ្ញាប័ណ្ណ ត្រឹមត្រូវ (License) អ្នកមិនអាចរីករាយក្នុងការ ទទួលយកកំណែ Update នេះបានទេ បើប្រថុយអាចនឹង ខាតបង់ច្រើន នៅពេលអ្នកមានបញ្ហា ជាមួយនឹង Drivers ឬ Windows ដំណើរការអត់ស្រួលបួល ជាដើម -ល-។ គួរបញ្ជាក់ផងដែរ Microsoft នឹងបញ្ចេញកំណែ Update ធំសម្រាប់ឆ្នាំ 2019 នៅខែមេសាម្ដងទៀត តែសម្រាប់ការបន្ថែមថ្មី និងការសម្រួលអ្វីខ្លះនោះ នៅមិនទាន់មានចម្លើយ ច្បាស់ដូចគ្នា គ្រាន់តែដឹងថាវាមានឈ្មោះកូដ ហៅថា 19H1។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ