CAMBO REPORT

Popup Advertising5 seconds

Predator ស៊េរីថ្មី រចនាអេក្រង់បត់កម្រិត 4K កប់តែម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការបង្ហាញខ្លួនរបស់ Acer Predator កាន់តែទាក់ទាញពី មួយជំនាន់ទៅមួយជំនាន់ មិនថាលំដាប់មធ្យមពពួក Helios ទៅដល់លំដាប់កំពូល Triton ឡើយ។ ចំណែកព្រឹត្តិការណ៍ IFA ក្រុមហ៊ុន Acer បានពាំនាំយក Triton 900 ដែលមិនទាន់ចេញ ជាផ្លូវការនៅឡើយ មកបង្ហាញជូនដល់ប្រិយមិត្ត ដើម្បីបង្ហាញសាច់ដុំ ថ្មីរបស់គេ ទៅលើការរចនាតួខ្លួន របស់កុំព្យូទ័រយួដៃ Gaming ហើយវាក៏នឹងចេញជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះដែរ។

 


ការបង្ហាញវត្តមានរបស់ Predator Triton 900 ធ្វើឲ្យមនុស្សគ្រប់គ្នា កោតសរសើរអំពី ការរចនាអេក្រង់ថ្មីនេះតែម្ដង ដោយម្ដងនេះក្រុមហ៊ុន បានកាត់បន្ថយច្រើន ទៅលើកម្រាស់ Predator ហើយបំពាក់អេក្រង់ គែមខ្លីផងដែរ ប៉ុន្តែអ្វីកាន់តែពិសេស គឺនេះជាអេក្រង់អាចប៉ះបញ្ជាបាន មានទំហំ ១៧.៣ អ៊ីញ និងអាចបត់ចេញ ទៅជាកុំព្យូទ័រ ដែលអាចប្រើប្រាស់ ជំនួយថេប្លេតបាន។ ចំណែកឯកម្រិតបង្ហាញរូបភាពគឺច្បាស់កប់ ដល់កម្រិត 4K UHD ឯណោះ ថែមទាំងមានបច្ចេកវិទ្យា G-Sync ជំនួយពីក្រុមហ៊ុន NVIDIA ទៀតផង។

 

 

អេក្រង់ដែលអាចបត់ចេញពីតួខ្លួននេះ គឺជាចំណុចថ្មីបំផុត របស់កុំព្យូទ័រ Predator ហើយក្រុមហ៊ុនមួយចំនួនធំ ក៏មិនទាន់មានផងដែរ ដែលវាពិសេសអាចឲ្យ យើងបង្វិលតាមតម្រូវការ នៃទិសដែលយើង គិតថាច្បាស់បាន។ ចំណែកឯផ្នែកខាងក្រោមវិញ គឺជាការរចនាថ្មីផងដែរ ព្រោះក្ដាចុចនីមួយ ត្រូវបំពាក់ភ្លើង RGB មួយគ្រាប់ហៅថា Mechanical Keyboard ហើយចំពោះ TrackPad យកទៅដាក់នៅខាងស្ដាំ ដើម្បីឲ្យទូលាយខាងក្រោម និងអាចផ្លាស់ប្ដូរវាជា NumPad បានផងដែរ។ លើសពីនេះ កម្លាំងម៉ាស៊ីន របស់គឺនឹងខ្លាំងហើយ ដូចនេះក្រុមហ៊ុនបាន បំពាក់កង្ហារធំៗ ជាប្រភេទកង្ហារក្រាស់ស្លាប AeroBlade ហៅថា 3D Fan ដើម្បីបាញ់ខ្យល់ចេញបានខ្លាំង។

 


ចំណែកឯផ្នែករឹងរបស់វា ក្រុមហ៊ុននឹងប្រាប់តាមក្រោយ នៅពេលដែលវាប្រកាសចេញជាផ្លូវការ ប្រហែលជានៅក្នុងព្រឹត្តិការណ៍ CES 2019 ខាងមុខនេះហើយ ប៉ុន្តែយើងក៏អាចទាញដឹងបានដែរថា នេះគឺជាកុំព្យូទ័រ Gaming កម្រិតខ្ពស់របស់ Predator អញ្ចឹងវានឹងប្រើឈីបកំពូលដូចគ្នា គឺស៊ីភីយូជំនាន់ទី ៨ របស់ Intel បើមិនបាន Core i9 ក៏បាន Core i7 ដែរ ចំណែកក្រាហ្វិចក៏ស្ថិតនៅលំដាប់ខ្ពស់ដូចគ្នា។


ទស្សនាវីឌីអូខាងក្រោម៖

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Predator Gaming Tag: កុំព្យូទ័រ