CAMBO REPORT

Popup Advertising5 seconds

Acer បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ​ជំនាន់​ថ្មី​ មាន​គែម​អេក្រង់​ខ្លី និង​​តម្លៃ​ត្រឹម 349 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ពិព័រណ៍ពាណិជ្ជកម្ម គ្រឿងអេឡិចត្រូនិច IFA ដែលប្រារព្ធ នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ឆ្នាំ 2018 នេះ គឺមិនមែនមានតែក្រុមហ៊ុន ផលិតស្មាតហ្វូន មួយមុខនោះទេ ដែលបានចូលរួម ប៉ុន្តែក៏មានវត្តមាន របស់ក្រុមហ៊ុនផលិត ម៉ាស៊ីនកុំព្យូទ័រល្បីៗ បង្ហាញខ្លូនផងដែរ គ្រាន់តែពេលវេលា នៃការចេញប្រកាស គឺខុសថ្ងៃគ្នា។

ជាក់ស្តែង ក្រុមហ៊ុនផលិតកុំព្យូទ័រ Acer ក៏បានបញ្ចេញនូវ កុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួន ចំនួនមួយម៉ូឌែលផងដែរ ដែលវាមានឈ្មោះថា Chromebook  514 ដោយវាបង្កើតឡើងមក ជាពិសេសសម្រាប់អ្នកប្រើប្រាស់ ក្នុងការសិក្សារ ប្រចាំថ្ងៃ។ កុំព្យូទ័រនេះ មានអេក្រង់ទំហំ 14 អ៊ីញ មានគែមខ្លីអាចបង្ហាញរូបភាព ក្នុងកម្រិត Full HD ឬ 1920 x 1080 ភិចសែល ចំណែកឯ Touchpad របស់វា ត្រូវបានបំពាក់ ដោយកញ្ចក់ Gorilla Glass ដែលធ្វើការអោយការអូសបញ្ជា កាន់តែរលូន និងលឿន ផងដែរ។ ចំពោះកំលាំងម៉ាស៊ីនវិញ យើងមិនទាន់បានដឹងច្បាស់ នៅឡើយទេ គ្រាន់តែគេបានបង្ហាញថា កុំព្យូទ័រនេះ គឺមានច្រើនជម្រើស ដោយវាអាចប្រើ CPU Intel Pentium N4200 និង Celeron N3450 (ឬ N3350) ដូច Chromebook Spin 15 ដែរ និងមានរ៉េមទំហំ 4GB។ វាក៏មានរន្ធដោត USB ប្រភេទ C (អាចបន្តការសាកថ្ម ចេញបានថែមទៀត) ហើយសម្រាប់កម្លាំង ថាមពលថ្ម វាអាចប្រើប្រាស់ បានដល់ 12 ម៉ោង នៅពេលសាកថ្មពេញម្តង។

ចំពោះតម្លៃ នៃកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ ខាងក្រុមហ៊ុន Acer បានដាក់លក់ក្នុងតម្លៃ 349 ដុល្លារ។ សរុបមក នេះគឺជាកុំព្យូទ័រមួយដែល Acer បង្កើតឡើងមក សម្រាប់អ្នក ប្រើប្រាស់ច្រើន ក្នុងមុខជំនួញល្មមៗ ជាប្រចាំថ្ងៃ និងជាពិសេស វាសាកសមបំផុត ចំពោះការប្រើប្រាស់ នៅក្នុងការសិក្សា ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: ZDNET Tag: កុំព្យូទ័រ