CAMBO REPORT

Popup Advertising5 seconds

ដឹង​ឬ​ក៏​អត់​​ថា Chrome ដែល​អ្នក​កំពុង​ប្រើ​សព្វ​ថ្ងៃ មាន​អាយុ​កាល​ប៉ុន្មាន​ឆ្នាំ​ហើយ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងជឿជាក់ថា មានប្រិយមិត្តអ្នកមិនតិចនាក់នោះទេ ដែលបានកំពុងប្រើប្រាស់ Google Chrome Browser ដោយវាគឺជាកម្មវិធី បើកអ៊ីនធឺណេត ដ៏ល្បីនៅលើកុំព្យូទ័រនិងទូរសព្ទ ព្រោះអីវាមានរូបរាងសាមញ្ញស្រស់ស្អាត និងល្បឿនលឿន អាចប្រហាក់ប្រហែល ឬក៏អាចនឹងលឿនជាង កម្មវិធី Mozilla Firefox ផងដែរ។ ចុះអ្នកទាំងអស់គ្នា មានដឹងទេថា មកទល់ពេលនេះ តើកម្មវិធី Chrome មានអាយុកាល ប៉ុន្មានឆ្នាំហើយ?

មុននឹងចូលដល់ចំនុចសំខាន់ យើងសូមរំលឹកបន្តិចថា បន្ទាប់ពីអ្នកប្រើអ៊ីនធឺណេត សម្តែងអារម្មណ៍និងការខកចិត្តជាមួយ ការដំណើរការយឺត របស់កម្មវិធី Internet Explorer (ដែលចាប់កំណើត នៅក្នុងឆ្នាំ 1995) មកនោះ អ្នកអភិវឌ្ឍន៍ក៏បានបញ្ចេញ កម្មវិធីថ្មីមួយ មកជំនួស គឺមានឈ្មោះថា Mozilla Firefox ឬអាចហៅកាត់ បានថា Firefox ដោយវាត្រូវបានដាក់ចេញ អោយប្រើប្រាស់ នៅក្នុងថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2002  ជាមួយល្បឿនលឿន ច្រើនជាងមុន បើធៀបជាមួយកម្មវិធី Internet Explorer។ រហូតមកដល់ថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2008 ក្រុមហ៊ុន Google ក៏បានប្រកាសចេញ នូវកម្មវិធីសម្រាប់ បើកអ៊ីនធឺណេត បន្ថែមថ្មី ដោយវាមានឈ្មោះថា Chrome ជាមួយការប្រើប្រាស់ កាន់តែងាយស្រួលជាងមុន ឯល្បឿនក៏មិនធម្មតាដែរ អាចនិយាយបានថា វាសឹងតែល្អប្រើជាង Firefox ទៅទៀត ក្នុងពេលបច្ចុប្បន្ន។

សរុបមក បើគិតពីថ្ងៃចាប់កំណើតរបស់កម្មវិធី Chrome នៅថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2008 រហូតមកដល់ ថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2018 ម្សិលមិញនេះ គឺវាមានអាយុកាលគ្រប់ 10 ឆ្នាំហើយ។ ដូច្នេះ សម្រាប់អ្នក ដែលមិនទាន់បានដឹង ក៏គួរតែចងចាំលេងៗទៅ ថាកម្មវិធី Chrome ដែលអ្នកកំពុងប្រើនៅលើកុំព្យូទ័រ និងទូរសព្ទដៃ សព្វថ្ងៃនេះ ត្រូវបានគេដាក់អោយ ប្រើប្រាស់ បានប៉ុន្មានឆ្នាំហើយ ក្រែងថ្ងៃណាមួយ មានគេសួរភ្លាមៗ អ្នកនឹងមិនពិបាកចូល Search ក្នុង Google។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle