CAMBO REPORT

Popup Advertising5 seconds

Google ប្រាប់​ហើយ​ថា មិន​បញ្ចេញ Pixel Watch នៅ​ឆ្នាំ​នេះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបានលេចធ្លាយព័ត៌មានជាច្រើនមកថា Google នឹងឈានជើងចូលទីផ្សារ នាឡិកា វៃឆ្លាតដើម្បីប្រជែងជាមួយ ក្រុមហ៊ុនដទៃ និងបង្កើនផ្នែកប្រព័ន្ធ ប្រតិបត្តិការ WearOS របស់ខ្លួនបន្ថែមទៀតនោះ ឥលូវនេះក្រុមហ៊ុន Google បញ្ជាក់ប្រាប់សារព័ត៌មាន យ៉ាងច្បាស់តែម្ដងថា ក្នុងឆ្នាំ ២០១៨ នេះ Google មិនបញ្ចេញ Pixel Watch នោះទេ។

នៅក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី Tom’s Guide លោកប្រធានផ្នែក Wear OS របស់ក្រុមហ៊ុន Google ឈ្មោះ Miles Barr បាននិយាយប្រាប់ អ្នកសារព័ត៌មានទូទៅ ឲ្យដឹងថា ក្រុមហ៊ុន Google នៅក្នុងឆ្នាំ ២០១៨ នេះ គឺមិនបញ្ចេញ Pixel Watch នោះទេ ហើយពេលនេះ គេកំពុងធ្វើការយ៉ាងសកម្ម ទៅលើ Wear OS ដើម្បីសហការ ជាមួយនឹងក្រុមហ៊ុនជាដៃគូ បានបំពាក់ Wear OS នៅលើនាឡិការបស់គេ។ ប្រព័ន្ធប្រតិបត្តិការ Wear OS ជំនាន់ថ្មី អាចនឹងបញ្ចេញឆាប់ៗនេះហើយ អាចនឹងមាន ឈ្មោះថា Wear OS ៣.០ ហើយវាធ្វើការយ៉ាងសកម្ម ជាមួយនឹងផ្នែក AI Learning Machine ពិសេសគឺផ្នែក Google Assistant នៅលើនាឡិកាតែម្ដង។ ម្យ៉ាងវិញទៀត នាឡិកាវៃឆ្លាត ជំនាន់ក្រោយៗ ក៏នឹងមានបច្ចេកវិទ្យា NFC ផងដែរ ដូចនេះគេត្រូវ ប្រាកដថា Wear OS ជំនាន់ថ្មី នឹងត្រូវមានអ្វីដំណើរការ ជាមួយវាបាន។

ចំណែកឯព័ត៌មានរបស់ Pixel Watch វិញ ថ្វីត្បិតតែការបញ្ចេញ មិននៅក្នុងឆ្នាំ ២០១៨ មែន ក៏ប៉ុន្តែវាអាចនឹងបង្ហាញខ្លួន នៅឆ្នាំក្រោយក៏ថាបានដែរ ព្រោះក្រុមហ៊ុន Google មិនងាយបញ្ចេញ ផលិតផលផ្ដេសផ្ដាសឡើយ ដោយចេញមួយ ដឹងមួយតែម្ដង។ ដូចនេះព្រឹត្តិការណ៍បង្ហាញ Pixel 3/3 XL អាចនឹងមានតែទូរសព្ទ ប៉ុណ្ណោះ ព្រោះមិនមាន វត្តមានរបស់ Pixel Watch នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត