CAMBO REPORT

Popup Advertising5 seconds

គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ត​អត់​អ្នក​បើក​របស់ Apple

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ហេតុការណ៍នេះ បានកន្លងហួសមួយសប្តាហ៍ហើយ ប៉ុន្តែទើបតែគេបញ្ជាក់ច្បាស់ថា រថយន្ត ដែលគ្រោះថ្នាក់នោះ ជារថយន្ត Lexus ប្រភេទ SUV បំពាក់បច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ របស់ក្រុមហ៊ុន Apple និងរថយន្តនោះ ជាកម្មសិទ្ធិរបស់ Apple ផងដែរ។ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងតាំងពីថ្ងៃទី 24 ខែសីហាមកម្លេះ តែវាស្ថិតក្រោមការ ស៊ើបអង្កេត និងទើបដឹងការពិត នៅពេលនេះ ទើបមានសារព័ត៌មាន គ្រប់ទិសទី ចេញផ្សាយពីដំណឹងនេះទៅ។

ព័ត៌មានលម្អិតបានរៀបរាប់ថា រថយន្តរបស់ Apple នោះ បានដំណើរការ មុខងារបើកដោយស្វ័យប្រវត្តិ ឬបើកបរដោយ គ្មានមនុស្សបើក នៅពេលដែល បង្កគ្រោះថ្នាក់ចរាចរណ៍នោះ និងសណ្ឋាននៃការ ខូចខាតតិចតួចប៉ុណ្ណោះ ដោយគ្រាន់តែមាន ការប៉ះទង្គិច ដោយការបុកគូទឡាន Nissan Leaf មួយគ្រឿង។ សំណាងល្អ វាមិនប៉ះពាល់ដល់ជីវិត ឬធ្វើឲ្យនរណាម្នាក់ត្រូវ របួសនោះទេ តែ Apple ត្រូវទទួលខុសត្រូវ សងសំណង តាមច្បាប់។ នេះជាលើកដំបូង ដែលរថយន្តជួបប្រទះគ្រោះថ្នាក់ ចរាចរណ៍បែបនេះ ដោយការសាកល្បង របស់ពួកគេតាំងពីឆ្នាំ 2017 មក។ 

 

នេះគ្រាន់តែជារថយន្ត 1 ប៉ុណ្ណោះ ដែល Apple កំពុងសាកល្បងបច្ចេកវិទ្យា អត់មនុស្សបើកនេះ គឺតាមប្រភពដដែល បាននិយាយថា របាយការណ៍ចេញពីដើម ខែមករា បង្ហាញឲ្យដឹងថា មានរថយន្តយ៉ាងតិចបំផុត 50 គ្រឿងរបស់ Apple ដែលកំពុងសាកល្បងចរាចរណ៍ តាមដងផ្លូវ ជាមួយការបំពាក់បច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិនេះ ដូច្នេះមកដល់ខែកញ្ញានេះ អាចមានចំនួនរថយន្ត ប្រភេទនេះកើនឡើងច្រើនទៀត ក៏ថាបាន។

សរុបមក រថយន្តរបស់ក្រុមហ៊ុន Apple មួយគ្រឿង ដែលបំពាក់នូវបច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ របស់ពួកគេ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាលើកដំបូង នៅលើទឹកដីកាលីហ្វញ៉ា ដោយរថយន្តនេះ បានបើកបុកគូទរថយន្តគេ ក្នុងសណ្ឋានទំងន់កម្រិតស្រាល ដោយសារមិនបាន ប៉ះពាល់ដល់ជីវិត ឬធ្វើឲ្យនរណាម្នាក់ រងរបួសនោះទេ ដូច្នេះគ្រាន់តែសងសំណង នោះនឹងអាច បញ្ចប់រឿងបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: យានយន្ត