CAMBO REPORT

Popup Advertising5 seconds

ក្ដារ​ចុច Razer សម្រាប់ Gamer ចេញ​ថ្មី ភ្ជាប់​មក​ជាមួយ​អង្គ​ចង​ចាំ​ស្រាប់

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Razer បាននាំយកផលិតផលជំនាន់ថ្មីៗ របស់ខ្លួនជាច្រើនប្រកាសចេញ នាចុងឆ្នាំ 2018 នេះ ដោយក្នុងនោះ រួមមានផងដែរ ជាមួយនឹងក្ដារចុចជំនាន់ថ្មី ដែលបានបន្ថែមមកជាមួយនឹង មុខងារសំខាន់ៗ ដែល Gamer ត្រូវការ ក៏ដូចជាពង្រឹងទៅលើ គុណភាព និងបទពិសោធន៍ នៃការប្រើប្រាស់ឲ្យកាន់តែប្រសើរ ឡើងថែមមួយកម្រិតទៀត។ ក្ដារចុចថ្មីនេះមានឈ្មោះ ហៅជាផ្លូវការថា Razer BlackWidow Elite មានរចនាបថស្រដៀង ទៅនឹងក្ដារចុច Huntsman Elite ដែលទើបនឹងប្រកាសចេញ ប៉ុន្មានសប្ដាហ៍កន្លង ទៅថ្មីៗនេះ។

BlackWidow Elite ជាប្រភេទក្ដារចុច Full Key ប្រភេទ QWERTY ជាប្រភេទ Machanicle មាន Switch ចំនួនបី ជម្រើសសម្រាប់ជ្រើសរើស ដូចជា បៃតង ទឹកក្រូច និងពណ៌លឿង ដោយ Switch ទាំងនោះ មានសម្លេងចុចខុសៗគ្នា អាស្រ័យទៅលើការស្រលាញ់ និងចង់បាន របស់អតិថិជន។ លក្ខណៈពិសេសរបស់ BlackWidow Elite គឺវាជាក្ដារចុចដំបូងគេបំផុត របស់ Razer ដែលមានបំពាក់មករួចជាស្រេច ជាមួយនឹងអង្គចងចាំ នៅជាប់នឹងបន្ទះ Board បើកសិទ្ធិឲ្យម្ចាស់របស់វា ធ្វើការរក្សា (Save) នូវ Profile តាមការកំណត់បាន ដល់ទៅ 5 ទៅតាមការកំណត់ដោយខ្លួនឯង តាមប្រភេទហ្គេម ដោយ Profile ទាំងនោះ នឹងធ្វើការ Save នៅក្នុង Cloud មានន័យថា ទៅដល់ណា អាចទាញយក Profile នោះ ទៅដាក់លេងនៅលើក្ដារចុច Razer ថ្មីបាន ដោយពុំចាំបាច់បើក កំណត់ Profile ម្ដងហើយ ម្ដងទៀត នាំតែខាតពេល ទៀតឡើយ។

បន្ថែមលើសពីនេះទៅទៀត ដើម្បីសម្រួលទៅដល់ការលេងហ្គេម ឲ្យកាន់តែប្រសើរឡើង Razer មានមុខងារ Hypershift ដែលអនុញ្ញាតឲ្យ យើងធ្វើការកំណត់គ្រាប់ក្ដារចុច ណាមួយទៅជា Key ពពួក Macro បាន តាមរយៈការកំណត់បន្ថែម ជាមួយកម្មវិធី Synapse 3 អមមកជាមួយនឹងការបន្ថែម ជាមួយមុខងារផ្លាស់ប្ដូរភ្លើងពណ៌ បានរាប់សិបលាន តាម Chroma ដែលមិនត្រឹមតែអាចកំណត់ តាមការពេញចិត្តនោះទេ គឺដូចសព្វមួយដង អញ្ចឹង យើងអាចកំណត់ឲ្យ លោតភ្លើងតាមស្ទីល លោតភ្លើងតាមភ្លេង និងលោតភ្លើងតាមហ្គេម ជាដើម។

 

លក្ខណៈសម្បត្តិពិសេសៗរបស់ BlackWidow Elite៖

 

•    ក្ដារចុចប្រើគ្រាប់ Switch ឌីហ្សាញឡើងសម្រាប់ Gamers

•    គ្រាប់ក្ដារចុចបានដល់ទៅ 80 លានដង

•    ភ្លើង RGB អាចផ្លាស់ប្ដូរបាន 16.8 លានពណ៌

•    បន្ថែមជាមួយនឹងបន្ទះកល់កដៃ

•    អាចប្រើប្រាស់ជាមួយឌុយ USB 2.0

•    មានរន្ធដោតកាស 3.5mm

•    ប៊ូតុងចុចបញ្ជា និងកំណត់មុខងារចាក់តន្ត្រី និងសម្លេង

•    មុខងារ Gaming Mode

 

ក្ដារចុចនេះនឹងចេញលក់នៅថ្ងៃទី 31 ខែកញ្ញា ឆ្នាំ 2018 នេះក្នុងតម្លៃ 170$ ប៉ុណ្ណោះ ដែលវាអាចនឹងមកដល់ ស្រុកខ្មែរនៅខែដប់ ខាងមុខក៏ថាបាន ជាមួយតម្លៃ ប្រហាក់ប្រហែលនេះ តែអ្វីដែលវា នៅមិនទាន់មានគឺ មុខងារការពារទឹក ដូចក្ដារចុចមួយចំនួន នោះទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ