CAMBO REPORT

Popup Advertising5 seconds

Speaker ថ្មី​របស់ Huawei អាច​ចែក​ចាយ​អ៊ីនធឺណិត និង​មាន​មុខងារ​វៃ​ឆ្លាត AI ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឧបករណ៍បំពងសម្លេង ឬកូនធុងបាសបច្ចុប្បន្ន ចាប់ផ្ដើមទទួលបានកំណែ Update ឡើងមួយតង់ ទៅមុខទៀតហើយ ព្រោះក្រុមហ៊ុនផលិតជាច្រើន បានកំពុងនាំយកមុខងារ AI ដើម្បីវាយលុក ចូលទីផ្សារកូនធុងបាសបំពង សម្លេងបណ្ដើរៗហើយ។ ជាក់ស្ដែងក្នុងនោះរួម មានក្រុមហ៊ុន Huawei ដែលទើបប្រកាសចេញ ជាផ្លូវការនូវឧបករណ៍ បំពងសម្លេងថ្មី ដែលមាន សមត្ថភាពប្រសើរ សាកសមសម្រាប់មនុស្សសម័យថ្មី អមមកជាមួយនឹង មុខងារ AI សម្រួលបានកាន់តែពិសេស ទៅលើការប្រើប្រាស់ក្នុងផ្ទះ។ ក្រុមហ៊ុន Huawei ហៅឧបករណ៍ បំពងសម្លេងស៊េរីថ្មីនេះថា AI Cube មានរូបរាងមូលទ្រវែង ឡើងលើ ការពារ និងស្រោបដោយជ័រស្វិត រឹងមាំនៅតួខ្លួនខាងលើ និងក្រាលដោយស្បៃញឹក ត្រង់ចំនុចបញ្ចេញសម្លេង ខាងក្រោម។

Huawei AI Cube  មិនត្រឹមតែជាឧបករណ៍បំពងសម្លេងនោះទេ វាក៏មានមុខងារ ធ្វើជា Wi-Fi Routher ដើម្បីចែកចាយ អ៊ិនធឺណិតបានទៀតផង ដោយយើងមិនចាំបាច់ ចំនាយប្រាក់ទិញ Internet Router ក្រៅនោះទេ ព្រោះខាងក្នុង វាបំពាក់មកជាមួយនឹង Modem ស៊េរីខ្ពស់ពពួក Categories 6 អាចផ្ដល់ល្បឿន Download បាន 300Mbps ដោយចែករំលែក តាមឌុយ LAN ក៏បាន ឬដោតស៊ីមកាតចូលក៏បាន មានន័យថាយើងអាច ដាក់ស៊ីមកាតមួយ រួចចុច Share អ៊ិនធឺណិតបាន នៅតាមគេហដ្ឋាន ឬទីតាំងណាមួយ ដែលមានឌុយដោត ផ្គត់ផ្គង់អគ្គិសនី ព្រោះថាវាពុំមានឆ្នាំងសាកថ្ម មកជាមួយនោះទេ។ ជាងនេះទៅទៀត មុខងារ AI ដែលបំពាក់នៅលើកូន Speaker នេះ ប្រើប្រាស់ Amazon Alexa ហេតុនេះ យើងអាចធ្វើការបញ្ជា ដូចទៅនឹង Amazon Echo អញ្ចឹងដែរ មានន័យថាម្ចាស់របស់វា អាចធ្វើការបញ្ជា ដោយប្រើប្រាស់ សម្លេងទៅកាន់ឧបករណ៍ជាច្រើន ដូចជាឧបករណ៍វៃឆ្លាត ប្រើប្រាស់តាមផ្ទះ ស្ថាប័ន ការិយាល័យជាដើម -ល- ក៏ដូចជាបញ្ជា ឧបករណ៍តន្ត្រី និងជាច្រើនផ្សេងៗទៀត ដែលអាចប្រើជាមួយនឹង Amazon Echo ដែរ។

AI Cube របស់ Huawei មានកម្ពស់សរុប 8.6 អ៊ីញ និងមាឌជារង្វង់សរុប 4.6 អ៊ីញ វាមិនធំពេកនោះទេ ដូចនេះយើងមិនអាច រំពឹងទុកថាសម្លេងរបស់វា អាចស៊ីដាច់ កូនធុងបាសរបស់ Apple និង Google បានឡើយ។ វាក៏មានកងបង្ហាញភ្លើងពណ៌ នៅខាងលើ អមមកជាមួយប៊ូតុង កំណត់មុខងារបិទបើក Mic និងសម្លេង ជាដើម។ Huawei នឹងបញ្ចេញ AI Cube នេះលក់ នៅបំណាច់ឆ្នាំនេះ ដោយវាមានពីរពណ៌ សម្រាប់ជ្រើសរើសគឺប្រផេះ និងក្រហម តែពុំទាន់មានតម្លៃ ជាក់ច្បាស់នោះទេ។ វាសាកសមបំផុត សម្រាប់ម្ចាស់ផ្ទះ ដែលត្រូវការ ឧបករណ៍វៃឆ្លាត ដែលអាចស្ដាប់បញ្ជាពីចំងាយ និងបញ្ចេញសម្លេងតាមការ បញ្ជារបស់ម្ចាស់ តែយ៉ាងណាក៏ដោយ វានៅមិនទាន់ពេញលក្ខណៈខ្លាំង សម្រាប់បំពេញ ទៅដល់សេចក្ដីត្រូវការ របស់យើងបានឡើយ ដូចជាវាពុំមានថ្ម មកជាមួយ ដូច្នេះបើចង់ប្រើប្រាស់ គឺត្រូវដោតខ្សែ ម្យ៉ាងវាមានផលប្រយោជន៍ ពីមុខងារ AI លុះត្រាតែម្ចាស់របស់វា ប្រើប្រាស់ផលិតផលនានា ដែលស្ថិងនៅក្នុងប្រព័ន្ធ អេកូរបស់ Amazon Echo ផងដែរ ទើបបាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ