CAMBO REPORT

Popup Advertising5 seconds

បែក​ធ្លាយ​រូបភាព​កាមេរ៉ា GoPro Hero 7 ដែល​គ្រោង​នឹង​ចេញ​ខែ​ក្រោយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាមេរ៉ាពពួក Action ដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោកគឺ GoPro ហើយកាមេរ៉ាម៉ាកនេះ បានចេញជាច្រើនជំនាន់ និងច្រើនម៉ូឌែល រួចទៅហើយ ដោយស៊េរី ចុងក្រោយគេគឺ Hero 6 និងមានកាមេរ៉ាមាន សមត្ថភាពថតរូប និងវីដេអូកម្រិត 360 ឌឺក្រេឈ្មោះថា Fusion។ ជាក់ស្ដែង ដោយយោងតាមប្រភព ព័ត៌មានចុងក្រោយបានបង្ហាញនូវ រូបភាពបែកធ្លាយនៃម៉ាស៊ីន កាមេរ៉ាជំនាន់ចុងក្រោយ ដែលត្រូវបានបង្ហោះ ចែកចាយក្នុងបណ្ដាញ អ៊ិនធឺណិតគឺ GoPro Hero 7 គ្រោងនឹងចេញ ខែក្រោយនេះ។

តាមរូបភាពបែកធ្លាយបង្ហាញឲ្យឃើញថា GoPro Hero 7 នឹងប្រកាសចេញ ជាមួយនឹងពណ៌ 3 ជម្រើសគឺខ្មៅ ទឹកប្រាក់ និងពណ៌ស ដោយក្នុងនោះម៉ូឌែល ពណ៌ខ្មៅ គឺជាម៉ាស៊ីនដែលស្ថិត នៅកម្រិតកំពូល ព្រោះវាមានអេក្រង់ខាងមុខ បង្ហាញពណ៌មាសបន្ថែម ហើយទាំងបីម៉ូឌែល មានអេក្រង់ពណ៌ នៅខាងក្រោយដូចគ្នា។ ជាងនេះទៅទៀត សម្រាប់រចនាបថ ទាំងព្រមឃើញថា មិនសូវជាមានការកែប្រែខ្លាំង ប៉ុន្មានទេ តែអាវក្រោះការពារ ទឹករបស់ Hero 7 នឹងមានសមត្ថភាព កាន់តែប្រសើរ អាចមុជទឹកបានជម្រៅ 10 ម៉ែត្រ ដោយពុំចាំបាច់ប្រើ Case ការពារពីខាងក្រៅ។ យ៉ាងណាមិញសម្រាប់ លក្ខណៈសម្បត្តិស៊ីជម្រៅរបស់ Hero 7 នៅមិនទាន់បានដឹង នៅឡើយទេ មិនដឹងថា តើក្រុមហ៊ុន GoPro បានកែប្រែសមត្ថភាព Action កាមេរ៉ារបស់ខ្លួន ជំនាន់ចុងក្រោយឲ្យមាន ភាពល្អប្រសើរជាង Hero 6 យ៉ាងណាទេ។

ប្រភពដដែលបន្តទៀតថា GoPro នឹងប្រកាសចេញ Hero 7 នេះ នៅខែក្រោយ តែនៅមិនទាន់ដឹងច្បាស់ អំពីកាលបរិច្ឆេទ នៅឡើយទេ។ ហេតុដូច្នេះ សម្រាប់ប្រិយមិត្ត អ្នកអានទាំងអស់ ដែលមានគម្រោងទិញ កាមេរ៉ាសម្រាប់ថតរូបធ្វើ Vlog ឬថតពេលចុះ Trip ដើរលេងកំសាន្ត គួរតែរង់ចាំ 1-2 ខែទៀត បើអាច ព្រោះ Hero 7 កំពុងធ្វើដំណើរមកហើយ ដោយវានឹងមាន សមត្ថភាពកាន់តែប្រសើរឡើង មិនថាការថតរូប និងវីដេអូឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កាមេរ៉ា