CAMBO REPORT

Popup Advertising5 seconds

លក្ខណៈ​ពិសេស​ទាំង​នេះ​ហើយ ដែល​បង្ហាញ​ថា Galaxy Tab S4 ជា​ថេប្លេត​ដ៏​ល្អ​សម្រាប់​ឆ្នាំ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Galaxy Tab S4 បាននាំមកនូវបទពិសោធន៍ថ្មី មួយកម្រិតទៀត ជាមួយលក្ខណៈកាន់តែពិសេស ស័ក្តិសមនឹងអ្នកដែលមាន ការងារមមាញឹកច្រើន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឧបករណ៍ដ៏ឆ្លាតវៃមួយនេះ ជាដៃគូដែលមាន ភាពរស់រវើក ផលិតភាព សមត្ថភាពនិងជំនាញខ្ពស់ នាំមកនូវការ បំពេញការងារចម្រុះ និងការកម្សាន្តគ្មានដែនកំណត់។

 

 

Samsung Dex ផលិតភាព ពេញដោយភាពងាយស្រួល


ជាមួយ Samsung Dex មានជាលើកដំបូងនៅលើ Tab S4។ ជាមួយបច្ចេកវិទ្យានេះ អ្នកប្រើប្រាស់គ្រាន់តែភ្ជាប់ HDMI ដោយមិនចាំបាច់មាន DeX station ឬ DeX Pad ឡើយ ហើយគ្រប់កិច្ចការអាចធ្វើទៅ បានដោយរលូន និងងាយស្រួលបំផុត។

 


Tab S4 ក្លាយជាកុំព្យូទ័រ


គ្រប់ការងារអាចបំពេញបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកប ដោយភាពងាយស្រួលបំផុត។ ជាមួយ Task Bar, Multi-Window, និងមុខងារ drag &drop ដែលដំណើរការដោយរលូន នោះ Tab S4 របស់អ្នកនឹងក្លាយជា កុំព្យូទ័រដ៏ឆ្លាតវៃ ដោយគ្រាន់តែបើកមុខងារ Samsung DeX តាម Quick Panel និងបន្ថែម Keyboard និង Mouse របស់ Android។


សម្រេចកិច្ចការបានកាន់តែច្រើន ជាមួយការបន្ថែម Monitor


កិច្ចការសម្រេចបានកាន់តែច្រើន និងកាន់តែមានប្រសិទ្ធភាព ប្រកបដោយភាពងាយស្រួល។ នេះជាលក្ខណៈពិសេស ដែលទទួលបានពី Samsung DeX ធ្វើឲ្យអ្នកអាចភ្ជាប់បន្ថែម Monitor ជាមួយ Tab S4 របស់អ្នក។ ធ្វើបែបនេះ អ្នកអាចបន្តប្រើប្រាស់ Tab S4 នៅលើអេក្រង់កាន់តែធំ ឬអាចប្រើ Monitor សម្រាប់មើល ហើយប្រើ Tab S4 ជាក្ដារសរសេរ ឬក្ដារចុច។


ប្រយោជន៍កាន់តែច្រើនជាមួយ S Pen


មុខងារចម្រុះរបស់ S Pen បាននាំមកនូវផលិតភាព ការងារកាន់តែខ្ពស់។ អ្នកអាចកត់ទុករាល់អ្វីដែលអ្នកបានឃើញ ឬនឹកឃើញ នៅលើអេក្រង់ផ្ទាល់ ពេលថាប់ផ្លែតនេះ ត្រូវបានបិទ។ អ្នកអាចប្រើ Live Message ដើម្បីបង្កើតការកត់ត្រាសារ ឆ្លើយឆ្លងជាលក្ខណៈជីវចលរស់រវើក ឬអាចបកប្រែពាក្យ ឬឃ្លាណាមួយដោយគ្រាន់តែ ចុចមុខងារបកប្រែដែល មានស្រាប់នៅលើ S Pen ប៉ុណ្ណោះ។

 


បន្ថែមអានុភាព សមត្ថភាពខ្ពស់ 


ល្បឿន LTE របស់ Tab S4 កើនឡើងរហូតដល់ 1Gbps អាចឲ្យអ្នកប្រើប្រាស់បានកាន់តែលឿន និងបានកាន់តែច្រើន។ ជាមួយអង្គផ្ទុកទិន្នន័យមានស្រាប់ 64gb និង ម៉េម៉ូរីដែលអាចបន្ថែមតាមរន្ធកាត Micro SD រហូតដល់ 400gb អ្នកនឹងទទួលបានអង្គ ផ្ទុកយ៉ាងធំទូលាយ និងបរិបូរ សម្រាប់រាល់ឯកសារ និងវីដេអូ។


ការកម្សាន្តដែលធ្វើឲ្យអ្នកស្លុងអាមរ្មណ៍


អេក្រង់កម្រិត sAMOLED ទំហំ 10.5 អ៊ីញ ផ្ដល់នូវទស្សនីយភាពរស់រវើក ដែលនឹងធ្វើឲ្យអ្នកស្លុង អារម្មណ៍ទៅក្នុងពិភព កម្សាន្តដែលប្រាថ្នា។ នេះជាការបន្ថែមដែលអ្នកប្រើប្រាស់ ពុំធ្លាប់ទទួលបានពីមុនមក។


ថ្មកាន់ ប្រើបានយូរ


Galaxy Tab S4 មានថ្មទំហំ 7,300mAh ដែលអាចកាន់ភ្លើងរហូតដល់15ម៉ោង សម្រាប់ការចាក់វីដេអូ ដែលអ្នកអាចទស្សនាកម្សាន្ត ជាមួយកម្មវិធីនានាដែល អ្នកចូលចិត្តបានដោយ លែងបារម្ភពីរឿងសាកថ្ម។ ពេលអស់ថ្ម អ្នកក៏អាចសាកបាន ពេញលឿនផងដែរ។


Bixby បម្រើជូនអ្នក 


Bixby នឹងក្លាយជាមុខងារដ៏ឆ្លាតវៃ ដែលអាចធ្វើអ្វីៗតាម ការបញ្ជារបស់អ្នកបាន។ ជាមួយឧបករណ៍ប្រើប្រាស់ ប្រចាំគេហដ្ឋាន ឆ្លាតវៃដែលមាន SmartThing app អ្នកអាចប្រើឲ្យ Bixby បិទបើកម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត។

 


Galaxy Tab S4 នៅមានមុខងារពិសេសៗ ជាច្រើនទៀត ដែលផ្ដល់សមត្ថភាព និងផលិតភាពការងារខ្ពស់ គ្រប់ពេលវេលាគ្រប់ទីកន្លែង។ ឧបករណ៍ឆ្លាតវៃដែល ផ្ដល់អត្ថប្រយោជន៍ គ្មានដែនកំណត់នេះ បង្ហាញវត្តមាននៅ លើទីផ្សារកម្ពុជា ហើយជាមួយតម្លៃត្រឹម 699$ ជាមួយជម្រើស ២ពណ៌ គឺពណ៌ខ្មៅ និងប្រផេះ៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ថេប្លេត