CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​កូន​កាត់ Yoga Book C930 ជំនាន់​ថ្មី មាន​អេក្រង់ 2 លើ​ក្រោម ប្រើ​មិន​ចាំ​បាច់​សំអាត​ក្ដារ​ចុច​ក៏បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Lenovo ក៏មានវត្តមានក្នុងព្រឹត្តិការណ៍ IFA 2018 ដែរ ហើយក៏បាននាំយកនូវផលិតផល ជំនាន់ថ្មីរបស់ខ្លួនមកបង្ហាញ និងប្រកាសចេញ ឲ្យពិភពលោក បានដឹងផងដែរ ដោយក្នុងនោះ Yoga Book ជំនាន់ទី 2 ដែលមានលេខសម្គាល់ C903 ថ្មី បានទាក់ទាញចំណាប់អារម្មណ៍ច្រើន ពីសំណាក់មហាជន ជាមួយនឹងក្ដារចុច អេក្រង់ជំនាន់ថ្មី មើលទៅទំនើប ផ្ដល់ភាពងាយស្រួលដល់ការ ប្រើប្រាស់និងទុកដាក់ ដែលយើងអាចប្រើប្រាស់ ជាកុំព្យូទ័រយួរដៃក៏បាន ឬប្រើជាថេប្លេតក៏បាន ហើយក៏មិនចាំបាច់ ខ្លាចខូចក្ដារចុច ឬសំអាតព្រោះ ដីហុយចូលដែរ កុំឲ្យតែបែក អេក្រង់ Touch ខាងក្រោម ជាការស្រេច។

Lenovo Yoga Book C930 មានតួខ្លួនប្រណិត ការពារដោយលោហៈនៅជុំវិញ ដែលយើងអាចកាច់បត់ វាប្រើប្រាស់បាន ដូចទៅនឹង Tablet ក៏បាន ដែលយើងហៅថា ជាកុំព្យូទ័រកូនកាត់ (Hybrid) អេក្រង់ពណ៌ទំហំ 10.8 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាព បានកម្រិត 2560 x 1600p ជាប្រភេទបន្ទះបង្ហាញ IPS LCD អាចប្រើប្រាស់ម្រាមដៃ ចុចបាន 10 ក្នុងពេលតែមួយ និងអេក្រង់ខាងក្រោម ជាអេក្រង់សខ្មៅ ប្រភេទ E-Link មានសមត្ថភាពបង្ហាញរូបភាព ដល់កម្រិត Full HD ឬ 1920 x 1080p។ លក្ខណៈពិសេសរបស់ C930 ជំនាន់ទី 2 ដេញស៊េរីលើជំនាន់ទី 1 ដែលចេញកាលពីឆ្នាំ 2016 កន្លងទៅ គឺស្ថិតនៅលើអេក្រង់ សខ្មៅហ្នឹងឯង ដោយយើងអាច ប្រើប្រាស់វាជាក្ដារចុច តាមការកំណត់ ដោយក្ដារចុចនោះ អាចផ្លាស់ប្ដូរភាសា ថែមទាំងអាចប្រើប្រាស់ ទៅលើមុខងារគូរគំនូរ ដោយ Lenovo មានលក់បន្ថែមជាមួយនឹងប៊ិច អេឡិចត្រូនិច Wacom Active Pen ដោយភ្ជាប់ទៅកាន់ C930 តាមរយៈ Bluetooth ឥតខ្សែ ដែលវាអាចស្គាល់ សំពាធសង្កត់ដល់ 4,096 សម្រាប់ផ្ដល់នូវភាព ស្និទ្ធស្នាលនៃការប្រើប្រាស់ ពិសេសអ្នកគូសវាសច្រើន ដែលតម្រូវឲ្យប្រើដៃ សង្កត់ស្រាល ឬធ្ងន់តាម កាលៈទេសៈ។ កាន់តែពិសេសជាងនោះ ទៅទៀតនោះគឺ ម្ចាស់របស់ C930 អាចប្រើប្រាស់សម្រាប់ អានសៀវភៅ ដែលផ្ដល់នូវសុខភាពភ្នែក បានល្អ ដូចយើងប្រើប្រាស់ ម៉ាស៊ីន E-Paper របស់ Kindle អញ្ចឹងដែរ ដោយការចុចបញ្ជា នៅពេលកាច់បត់ នឹងផ្ដាច់ពីអេក្រង់ពណ៌ ឬផ្ដាច់ពីអេក្រង់សខ្មៅ តាមការជ្រើសរើស។

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ អាចចាត់ទុកថាវាស្ថិតនៅកម្រិតកណ្ដាល វាប្រើប្រាស់ខួរក្បាលរបស់ Intel ជំនាន់ទី 7 ជាប្រភេទ Core m3-7Y30 ប៉ុណ្ណោះ ជាបន្ទះឈីបមាន ល្បឿនល្មម សម្រាប់កុំព្យូទ័រ យួរដៃទំហំតូច ឬអាចជ្រើសរើសយក Core i5-7Y54 ក៏បាន អមមកជាមួយ RAM ដាប់ជាប់បន្ទះ Motherboard ស្រាប់ជាប្រភេទ LPDDR3 ទំហំ 4GB និងមានអង្គផ្ទុក ទិន្នន័យជា SSD ប្រភេទ PCIe ទំហំ 256GB និងមានក្រាហ្វិច Intel HD 615។ ម៉ាស៊ីននេះមានមុខងារ តំណរភ្ជាប់ដូចជា Bluetooth 4.1, WiFi 802.11ac និងមានជម្រើសម៉ាស៊ីន ដែលអាចដាក់ស៊ីមកាតបាន ប្រើប្រាស់សេវា អ៊ីនធឺណិត 4G LTE ដែលមានតម្លៃថ្លៃ ជាងបន្តិច និងរន្ធតំណរភ្ជាប់ដូចជា USB 3.1 ចំនួន 1 និង USB-C មួយដើរតួ ជារន្ធសាកថ្មផង អាចប្រើសម្រាប់ភ្ជាប់ ទៅកាន់ម៉ូនីទ័រ ឬថតចម្លងឯកសារ តាមការប្រើប្រាស់ ជាក់ស្ដែងផង ដោយម៉ាស៊ីនទាំងមូល ដំណើរការដោយ Windows 10 Home 64-bit ចេញពីប្រអប់មាន License ត្រឹមត្រូវ។

 

 

Lenovo Yoga Book C930 នឹងចេញលក់ក្នុងទីផ្សារអន្តរជាតិ នៅខែកញ្ញាខាងមុខ ក្នុងតម្លៃ USD 999.99 ឡើងទៅ ដោយវាអាចជាកូនកុំព្យូទ័រ ឬជាម៉ាស៊ីនអេឡិចត្រូនិចមួយ ដែលងាយស្រួល យកតាមខ្លួន និងល្អបំផុតសម្រាប់អ្នកមមាញឹក ឬចេញជួបភ្ញៀវ ដៃគូជំនួញ ឬរៀនខាងគូរប្លង់ ឌីហ្សាញជាដើម ព្រោះដោយយោងតាម Lenovo អះអាង វាអាចរស់បានដល់ទៅ 8 ម៉ោងកន្លះ សម្រាប់ថ្មសាកមួយពេញ ល្មមសម្រាប់ការប្រើប្រាស់ ពេញមួយថ្ងៃ ថែមទាំងមាន សុវត្ថិភាពខ្ពស់ជាមួយសេនស័រ ស្កេនក្រយ៉ៅដៃ ដែលភ្ជាប់នៅពីលើប៊ូតុង ចុចបើកម៉ាស៊ីន រួចជាស្រេច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Lenovo Tag: កុំព្យូទ័រ