CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​អេក្រង់ 8K ដំបូង​របស់ Samsung នឹង​ចេញ​លក់​នៅ​ខែ​ក្រោយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

និយាយពីកម្រិតបង្ហាញរូបភាពកម្រិត 4K អាចថាវាច្បាស់ទៅហើយ ចុះចំណែកអេក្រង់កម្រិត 8K ទៀតវាម៉ត់កប់ ដល់កំរិតណាទៅ? កម្រិតបង្ហាញរូបភាព 8K គឺជាការបង្ហាញច្បាស់កប់ហើយ នៅលើទូរទស្សន៍បច្ចុប្បន្ននេះ ហើយក៏មិនមានក្រុមហ៊ុនច្រើន បង្ហាញវាចេញដែរ ដោយវាច្បាស់ជាង 4K ដល់ទៅ ២ ដងឯណោះ។

ក្នុងព្រឹត្តិការណ៍ IFA ២០១៨ នេះក្រុមហ៊ុនអេឡិចត្រូនិចជាច្រើន បានបង្ហាញផលិតផលថ្មីរបស់ខ្លួន ចំណែក Samsung ឯណេះវិញ ក៏មិនអត់ដែរ គេបានពាំនាំយកទូរទស្សន៍ Q900R អេក្រង់ QLED ដែលបង្ហាញគ្រាប់ពន្លឺ ភិចស៊ែលបានមុត ច្បាស់ទំហំ ៦៥ អ៊ីញ, ៧៥ អ៊ីញ, ៨២ អ៊ីញ, និង ៨៥ អ៊ីញ សុទ្ធតែមានកម្រិតបង្ហាញ ច្បាស់កប់ដល់ 8K (៧៦៨០ x ៤៣២០ ភិចស៊ែល) និងមានកម្រិតពន្លឺភ្លឺ ដល់ ៤០០០ នីត ដែលបង្ហាញពន្លឺ និងពណ៌មុតច្បាស់ល្អ ហើយក៏ទ្រទ្រង់ ជាមួយការបង្ហាញ Content វីឌីអូ HDR10+ ទៀតផង។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានបំពាក់បច្ចេកវិទ្យា AI នៅលើទូរទស្សន៍នេះផងដែរ ដែលមិនមែនជា AI ដូចជា Bixby ឬ Assistant ដទៃទៀតនោះទេ ប៉ុន្តែវាជា 8K AI Upscaling ដោយសារតែបច្ចុប្បន្ននេះ Content វីឌីអូកម្រិត 8K នៅមានកម្រិត អញ្ចឹងហើយ គេប្រើប្រាស់ AI នេះដើម្បីតម្លើងកម្រិតបង្ហាញ នៃវីឌីអូ 4K និង Full HD ឬ 2K ឲ្យបង្ហាញទៅជាកម្រិត 8K ទាំងអស់ ដោយបាត់បង់គុណភាព តិចបំផុត។

ទូរទស្សន៍ Q900R នេះនឹងចេញលក់នៅចុងខែកញ្ញា ខាងមុខនេះហើយ តាមការបញ្ជាក់របស់ក្រុមហ៊ុន ប៉ុន្តែមិនមែនគ្រប់ ប្រទេសទាំងអស់នោះទេ ដោយគេនឹងដាក់តែប្រទេស មួយចំនួនតូចសិន តែប៉ុណ្ណោះ ចំណែកតម្លៃវិញ យើងក៏មិនទាន់ដឹងច្បាស់ដែរ គ្រាន់តែប៉ាន់ប្រមាណទៅ វាមានតម្លៃមិនក្រោម ចន្លោះពី ៨ ពាន់ទៅ ១ ម៉ឺនដុល្លារ នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: ទូរទស្សន៍