CAMBO REPORT

Popup Advertising5 seconds

ថត Selfie ជាមួយ Galaxy Note 9 ដើម្បី​ទទួល​បាន​សំបុត្រ​កុន Free!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Galaxy Note 9 គឺជាស្មាតហ្វូនត្រកូល Note ជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Samsung ដោយវាបានកំពុងចរាចរណ៍ លើទីផ្សារប្រទេសជាច្រើន រួមទាំងប្រទេស កម្ពុជាយើងផងដែរ។ ស្មាតហ្វូននេះ ទើបតែត្រូវបានបញ្ចប់ ការដាក់អោយ Pre-order កាលពីថ្ងៃទី 24 កន្លងទៅថ្មីៗនេះ ជាមួយការផ្តល់ជាកាដូយ៉ាងច្រើន ពីខាងក្រុមហ៊ុន ហើយវាក៏ជាថ្ងៃ ដែលអតិថិជន ដែលបានកុម្ម៉ង់ ត្រូវមកធ្វើការទទួលយកទូរសព្ទ ផងដែរ។

នៅមិនទាន់អស់ទេ ព្រោះថានៅក្នុងថ្ងៃនេះ Samsung បានបង្ហាញព័ត៌មានថ្មីមួយ សម្រាប់អតិថិជនដែលបានជាវ Galaxy Note នៅក្នុងដៃ ជាពិសេស អ្នកដែលចូលចិត្តមើលកុន ដោយខាងក្រុមហ៊ុន នឹងធ្វើការ ចែកសំបុត្រកុន Free នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអនម៉ល 1 ក្នុងកម្មវិធី Selfie ជាមួយ Galaxy Note9 ដែលប្រព្រឹត្តទៅ នៅថ្ងៃទីសៅរ៍ទី 01 និងថ្ងៃអាទិត្យទី 02 កញ្ញា 2018 ខាងមុខនេះ។

 

របៀបចូលរួមងាយៗ ៖

 

- ទៅកាន់ Major Cineplex នៅ AEON 1 ចាប់ពីម៉ោង 10 ព្រឹក ដល់ 6 ល្ងាច

- ចូលរូមថតរូបជាមួយ Galaxy Note9 ដោយប្រើប៊ិច S Pen នៅក្នុងកម្មវិធីនេះ

- Post ក្នុង Facebook ដាក់ជា Public និងដាក់ Hashtag #SelfieNote9 ជាការស្រេច!

ចូលចិត្តមើលកុនមែនទេ? អញ្ចឹង កុំភ្លេចណា សម្រាប់អ្នកដែលកំពុងមាន ទូរសព្ទ Galaxy Note 9 នៅក្នុងដៃ ទាំងអស់គ្នា គ្រាន់តែអនុវត្តន៍ តាមវិធីងាយៗដូចខាងលើ ដើម្បីទទួលបាន សំបុត្រកុន Free Free មានអីមិនល្អ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle