CAMBO REPORT

Popup Advertising5 seconds

Apple កំណត់​ថ្ងៃ​ដាក់​បង្ហាញ iPhone ជំនាន់​ថ្មី ជា​ផ្លូវ​ការ​ហើយ! ត្រៀម​លុយ​ឲ្យ​ហើយ​ទៅ​ហ្វេន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងថ្ងៃនេះ យើងមានដំណឹងពិសេសថ្មីមួយ សម្រាប់ចែករំលែកដល់ប្រិយមិត្ត អ្នកអានទាំងអស់គ្នា ជាពិសេសអ្នកដែលជាហ្វេនពេញទំហឹង របស់ក្រុមហ៊ុន Apple ហ្នឹងតែម្តង។ ចំពោះដំណឹងនេះ គឺជាការបង្ហាញអោយដឹង ពីថ្ងៃជាក់លាក់ ដែលក្រុមហ៊ុនផ្លែប៉ោម ត្រៀមនឹងបញ្ចេញផលិតផល ជំនាន់ថ្មី របស់ពួកគេ ជាពិសេសនោះ គឺ iPhone ស៊េរីថ្មីតែម្តង ក្នុងពេលឆាប់ៗខាងមុននេះ។

ដើម្បីបញ្ចប់មន្ទឹលសង្ស័យរបស់អ្នកគាំទ្រ ក៏ដូចបញ្ចប់រាល់ពាក្យចចាមអារ៉ាម ដែលតែងតែបែកធ្លាយ ឥតឈប់ឥតឈរនោះ ថ្មីៗនេះ Apple បានចេញផ្សាយនូវផ្ទាំងរូប Poster មួយសន្លឹក ដោយបញ្ជាក់ពីពេលវេលា និងទីតាំង ដែលខាងក្រុមហ៊ុន នឹងប្រារព្ធពិធីដ៏ធំ ប្រចាំឆ្នាំតែមួយគត់នេះ ផងដែរ។ យោងទៅតាមរូបភាព Poster នោះ បានបង្ហាញថា ក្រុមហ៊ុនផ្លែប៉ោម នឹងបើកដំណើរការកម្មវិធី ដែលគេ អោយឈ្មោះថា Apple Special Event នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2018 ឆាប់ៗនេះ វេលាម៉ោង 12:00 AM រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ (ម៉ោងក្នុងស្រុកយើង) ដែលតម្រូវអោយអ្នកគាំទ្រ ក្នុងប្រទេសយើង ស្ងាបច្រើនដងបន្តិចហើយ ទម្រាំដល់ម៉ោង ចេញប្រកាស។

ចំនុចចុងក្រោយគឺ ក្រុមហ៊ុន Apple បានរើសយកទីតាំងមួយ ស្ថិតនៅក្នុងអាគារ របស់លោក Steve Jobs ដែលសាងសង់ នៅជិតទីស្នាក់ការ កណ្តាលថ្មី (Apple Park) មានរាងជាអក្សរ O នោះ ដើម្បីបើកដំណើរការ ព្រឹត្តិការណ៍ដាក់បង្ហាញវត្តមាន ផលិតផលជំនាន់ថ្មី របស់ពួកគេ។ អញ្ចឹង កុំភ្លេចតាមដាន ទាំងអស់គ្នាណា ថាតើនៅថ្ងៃនោះ Apple មានអ្វីពញ្ញាក់អារម្មណ៍ អ្នកទស្សនាខ្លះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: Lifestyle