CAMBO REPORT

Popup Advertising5 seconds

ហ្វេកប៊ុក Watch ជា​មុខងារ​ថ្មី សម្រាប់​ប្រកួត​ជាមួយ​កម្មវិធី YouTube!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកប្រើប្រាស់ហ្វេកប៊ុកទាំងអស់គ្នា នឹងបានឃើញមុខ Watch នេះ នៅក្នុងកម្មវិធីរបស់អ្នកហើយ ដែលជាផ្ទាំងមួយ សម្រាប់អោយលោកអ្នក ទស្សនាវីដេអូសុទ្ធ    ដូចមាននៅលើកម្មវីធី YouTube អញ្ចឹងដែរ។ ផ្ទាំង Watch នេះ បានបើកដំណើរការ ជាលើកដំបូងកាល ពីខែសីហា សម្រាប់តែនៅក្នុង សហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្ដែនាពេលឥឡូវនេះ ហ្វេកប៊ុកក៏សម្រេចចិត្ត បើកអោយអ្នកប្រើប្រាស់ ទូទាំងពិភពលោក បានប្រើប្រាស់ដែរ ដោយមុខងារនេះ អាចជាអាវុធសម្រាប់ប្រយុទ្ធ ជាមួយ YouTube របស់ក្រុមហ៊ុន Google ផងដែរ។

អំឡុងពេលនេះជាប្រចាំខែ អ្នកប្រើប្រាស់ហ្វេកប៊ុក ប្រហែលជាង 50 លាននាក់ បានមើលវីដេអូ យ៉ាងហោចណាស់ មួយនាទីក្នុងផ្ទាំង Watch ហើយក្រុមហ៊ុនហ្វេសប៊ុក ក៏បាននិយាយថា ចាប់តាំងពីដើមឆ្នាំមក ចំនួនម៉ោងសរុប ដែលអ្នកប្រើប្រាស់ចំណាយពេល មើលវីដេអូក្នុងផ្ទាំង Watch បានកើនឡើងចំនួន 14 ដងឯណោះ (ទិន្នន័យរបស់អ្នកប្រើប្រាស់ ក្នុងសហរដ្ឋអាមេរិក)។ ដូចគ្នាទៅនឹងកម្មវីធី YouTube អញ្ចឹង ចាប់ពីពេលនេះទៅអ្នកនឹងប្រទះឃើញ ផ្ទាំងពាណិជ្ជកម្មនៅក្នុងចន្លោះវីដេអូនីមួយៗ សម្រាប់អាចអោយម្ចាស់ បង្កើតវីដេអូរកប្រាក់ចំណូលបាន ដែលវាក៏អាចមានការ រំខានខ្លាំង សម្រាប់អ្នកមើលវីដេអូ ទាំងនោះផងដែរ។ មុខងារ Watch ថ្មីនេះក៏បាននាំមកផ្នែក “ More “ ដែលជាផ្នែក សម្រាប់អោយលោកអ្នកចូល មើលវីដេអូដទៃទៀត ដែលមាននៅក្នុងកម្មវិធី Android, Android TV, Apple TV, Fire TV, Samsung Smart TV, Oculus TV, និងថែមទាំង Xbox One ទៀតផង។

សរុបមក ផ្ទាំង Watch ថ្មីនេះ នឹងមានលេចឡើងលើ កម្មវិធីហ្វេកប៊ុករបស់អ្នក ទាំងអស់គ្នាហើយ បើកម្មវិធីរបស់អ្នក មិនទាន់ឃើញវាទេ នោះអាចមកពីអ្នក មិនទាន់បានអាប់ដេត កម្មវិធីហ្វេកប៊ុក អោយដល់កំណែ អាប់ដេតចុងក្រោយ ដូច្នេះវាតម្រូវអោយ លោកអ្នកអាប់ដេតហ្វេកប៊ុក ដើម្បីទទួលបានមុខងារថ្មី មួយនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម