CAMBO REPORT

Popup Advertising5 seconds

ស្រលាញ់ POCO F1 មែន​ទេ? អាច​ដោនឡូដ Launcher របស់​វា​បាន នៅទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្មាតហ្វូន POCO F1 ឬក៏ POCOPHONE F1 សម្រាប់ទីផ្សារមួយចំនួន គឺជាម៉ាកថ្មីមួយ របស់ក្រុមហ៊ុន Xiaomi ដែលជាស្មាតហ្វូន ដំណើរការដោយបន្ទះឈីប Snapdragon 845 ក្នុងតម្លៃទាបជាងស្មាតហ្វូនដទៃទៀត ដែលប្រើប្រាស់ បន្ទះឈីបនេះដែរ មិនតែប៉ុណ្ណោះ POCO F1 ក៏មានបច្ចេកវិទ្យា Liquidcool ផងដែរ។ បើសិនជាអ្នកចង់សាកល្បង ប្រើ Launcher ដែលមាននៅក្នុង ស្មាតហ្វូនមួយនេះ គឺអ្នកអាចទាញយកមកប្រើ បានហើយ ប៉ុន្តែសម្រាប់ពេលនេះ វាស្ថិតនៅក្នុងលក្ខណៈ ចំនួនមានកំណត់ នោះទេ។

កម្មវិធី POCO Launcher នេះ គឺជាផ្ទាំង Home Screen ផ្ទាល់ របស់ស្មាតហ្វូន POCO F1 ដោយនាពេល ឥឡូវនេះក្រុមហ៊ុន Xiaomi បានដាក់អោយ ស្មាតហ្វូនដទៃទៀត ទាញយកមកសាកល្បង ប្រើប្រាស់បាន។ កម្មវិធី Launcher នេះ មានលក្ខណៈសាមញ្ញ ដូចមាននៅលើប្រព័ន្ធ ប្រតិបតិ្តការ Android ដើម ក៏ប៉ុន្ដែវាក៏មានការ កែប្រែអោយមាន ភាពឆើតឆាយ និងថែមទាំង ដើរលឿនផងដែរ។ អ្វីដែលអ្នកប្រើប្រាស់ Android ភាគច្រើន ចង់បាននោះគឺ App drawer ដែលជាកន្លែងផ្ទុក កម្មវិធីទាំងអស់ ដែលអ្នកមាន ដោយគ្រាន់តែអូសឡើងលើ ដើម្បីបើកវា ហើយកម្មវិធីទាំងអស់ ត្រូវបានរៀបចំតាម ប្រភេទនីមួយៗ ដូចជាការទំនាក់ទំនង (communication) និងការកំសាន្ត (entertainment)។ល។ គួរអោយសោកស្តាយនោះគឺ វាមិនមានជម្រើស ដើម្បីអោយយើងកែសម្រួលច្រើន ដូចមាននៅក្នុង Nova Launcher នោះឡើយ សម្រាប់ពេលបច្ចុប្បន្ននេះ។ សម្រាប់ពេលនេះ ចំនួនអោយទាញយក ត្រូវបានដល់ចំនួនកំណត់ បាត់ទៅហើយ នៅក្នុង Google Play Store ក៏ប៉ុន្ដែសំណាងល្អវិញ គឺមានគេហទំព័រមួយ ឈ្មោះថា APK Mirror ដែលបានដាក់កម្មវិធី POCO Launcher សម្រាប់ទាញយក APK ពីក្រៅ មកដំឡើងដោយខ្លួន ឯងបាន។

 

***សម្រាប់ទៅកន្លែងទាញយក POCO Launcher៖ Google Play Store | APK Mirror

សរុបមក កម្មវិធី POCO Launcher គឺសម្រាប់អោយស្មាតហ្វូន Android ដទៃទៀត ទទួលបានបទពិសោធន៍ នៃផ្ទាំង Home screen ដែលមាននៅលើ ស្មាតហ្វូន POCO F1 មួយនេះ ដោយថែមទាំង ឥតគិតថ្លៃទៀត អញ្ចឹងចាំអង្កាល់ទៀត សាកទាញយកមក ដំឡើងប្រើមើល ថាតើវាមានលក្ខណៈ ខុសប្លែកយ៉ាងខ្លះពី ស្មាតហ្វូនរបស់លោកអ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម