CAMBO REPORT

Popup Advertising5 seconds

ស្ដេច Gaming Chair បង្ហាញ​ខ្លួន​ហើយ! កៅ​អី​ដែល Gamer ឃើញ​ហើយ ធានា​លង់​ស្នេហ៍

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈកន្លងមកនេះ យើងធ្លាប់តែឃើញនូវក្រុមហ៊ុនផលិត កៅអីសម្រាប់ Gamer ខិតខំបង្កើតនូវ កៅអីរបស់ខ្លួន ដែលមានភាពរឹងមាំ ពូកស្បែកល្អ ទន់ អង្គុយយូរបាន រចនាបថទាក់ទាញ ហើយថែមទាំងលោតដល់ ដាក់បន្ថែមជាមួយភ្លើង RGB រត់បានរាប់សិបលានពណ៌ ទៀតផង។ តែលើកនេះ អ្វីដែល Predator យកមកលើតុ ដាក់ប្រកួតប្រជែងក្នុងទីផ្សារ គឺពិតជាអ្វី ដែលយើងមិននឹកស្មានដល់ ហើយវាក៏ជាអ្វីដែល Gamer ប្រាថ្នាចង់បាន ជាក្ដីសុបិន្តមួយ ដែលមានភាគរយតិចបំផុត ដែលអាចកើតឡើងបាន តែពេលនេះ វាពិតជាកើតឡើងពិតមែន។

ជួបជាមួយកៅអី Predator Thronos កៅអី Gaming កម្រិតកំពូល ផលិតឡើងយ៉ាងយកចិត្តទុកដាក់ ពីក្រុមហ៊ុន Acer ម្ចាស់របស់ម៉ាក Predator។ កៅអី Predator Thronos មិនមែនជាកៅអីធម្មតា ដែលយើងធ្លាប់តែឃើញ ពីមុនមកនោះទេ វាប្រៀបបានដូចជា ឧបករណ៍វិទ្យាសាស្ត្រមួយ ធ្លាប់តែឃើញនៅក្នុង ខ្សែភាពយន្ត ព្រោះវាចម្លែក ប្រៀបបានដូចជាគ្រឿងយន្ត របស់មនុស្សភពផ្កាយ អញ្ចឹងដែរ។ វារំលេចដោយពណ៌បែប ទឹកសមុទ្រស្រាលជុំវិញ ដូចរូបភាពដែលបង្ហាញ លាយជាមួយនឹងពណ៌ខ្មៅ មើលទៅលេច និងស៊ីគ្នាតែម្ដង។ កៅអីនេះមានតួខ្លួនជា លោហៈរឹងមាំល្អ ដែលវាមានកម្ពស់ខ្ពស់ពីដី 152cm និងមានលោហៈនៅពីខាងលើ ដែលជាចំនុចសំខាន់ ប្រៀបបានដូចជា កន្ទុយខ្យាដំរី សម្រាប់បំពាក់ម៉ូនីទ័រ បានដល់ទៅ 3 គ្រឿង ក្នុងពេលតែមួយ សម្រាប់ទំហំ 27 អ៊ីញ ធ្វើឲ្យការលេងហ្គេម របស់អ្នកឡើងដល់ កម្រិតមួយទៀត ដែលមនុស្សផ្សេងៗ មិនអាធ្វើទៅបាន ព្រោះថាអង្គុយ លើកៅអីនេះ យើងអាចបន្ទាបខ្នងក្រោយ ឲ្យទាបបាន 140 ឌឺក្រេ មានន័យថាយើងអាច សោយសុខបាញ់ កាប់ចាក់ ជាមួយហ្គេមគ្រប់ប្រភេទ ដោយប្រើប្រាស់ Mouse, Keyboard និងដៃតេឡេក៏បានដូចវីដេអូ ធ្វើតេស្ដជាក់ស្ដែង ខាងក្រោម៖

 

 

ដើម្បីឲ្យការលេងហ្គេមនៅលើកៅអីមួយនេះ Predator ក៏បានបន្ថែមកជាមួយនឹង ម៉ូទ័ររំញ័រផងដែរ ដែលវាញ័របានទៅតាម ការកំណត់ និងតាមហ្គេម ដែលយើងលេងផ្ទាល់ ដែលផ្ដល់នូវ អារម្មណ៍ដូចពិតៗ មិនធ្លាប់មាន ពីមុនមក។ យ៉ាងណាក៏ដោយ Gamer ត្រូវបានបើកសិទ្ធិ ឲ្យប្រើប្រាស់ម៉ូនីទ័រ ម៉ាកអ្វីក៏បាន ចង់ប្រើតែមួយក៏បាន តាមការសម្រេចចិត្ត តែដើម្បីផ្ដល់នូវបទពិសោធន៍ ប្រើប្រាស់តាមស្តង់ដា គឺតម្រូវឲ្យមាន បន្ទប់មួយល្មម ដែលអាចដាក់ Thronos ទម្ងន់ 22០ គីឡូក្រាមនេះបាន ហើយបើនៅបន្ទប់ងងឹត រឹតតែប្រសើរ មិនចាំបាច់បើកភ្លើងអំពូលទេ គឺប្រើភ្លើងចេញពីកៅអីនោះ តែម្ដងក៏បាន តែគួរឲ្យស្ដាយ វាពុំមានរន្ធបំពងសម្លេង មកជាមួយទេ ដូច្នេះនៅពេលលេងហ្គេម ត្រូវប្រើកាសដដែល។

 

 

បើទោះបីជា Thronos ប្រកាសចេញ និងបានដាក់តាំងបង្ហាញ ក៏ដូចជាធ្វើតេស្ដ ជាក់ស្ដែងនៅក្នុង ព្រឹត្តិការណ៍ IFA 2018 ក៏ពិតមែន តែកៅអីសម្រាប់លេងហ្គេម កប់ស៊េរីមួយនេះ នៅមិនទាន់បាន ប្រាប់ឲ្យដឹងអំពីតម្លៃ និងថ្ងៃចេញលក់ នៅឡើយទេ តែច្បាស់ណាស់ថា កៅអី Gaming កប់មួយនេះ នឹងមិនមានតម្លៃថោក ក្រោម USD 2,000 ឡើយ ម្យ៉ាងបើប្រើវា ហើយមានម៉ាស៊ីនល្មមៗ ក៏មិនសាកសមគ្នាដែរ ដូច្នេះបើប្រើ គឺត្រូវប្រើម៉ូនីទ័របី ម៉ាស៊ីនមានកម្លាំងខ្លាំង អាចថាប្រើ RTX 2080 ឬ 2080 Ti ដោយរាល់តម្លៃបូកសរុប គឺមិនថោកជាង USD 5,000 ទៅ USD 7,000 ឡើយ ហេតុនេះ តើនរណានឹង ចំនាយទិញវា? នៅបរទេស អាចថាមិនចោទ ជាបញ្ហានោះទេ តែនៅស្រុកខ្មែរ សម្រាប់តម្លៃសន្និដ្ឋាននេះ តើនឹងមាននរណាទិញស្ដេច Gaming Chair នេះ យកទៅដាក់ក្នុងផ្ទះលេង?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ