CAMBO REPORT

Popup Advertising5 seconds

Gaming Monitor ជំនាន់​ថ្មី​របស់ Predator មាន​អេក្រង់ 4K HDR មាន G-Sync និង​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឃើញថាប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមហ៊ុនយក្សជាច្រើន បានប្រកាសចេញនូវ ម៉ូនីទ័ររបស់ខ្លួនហើយ ហើយមកដល់ម្សិលមិញនេះ Predator ជាពាណិជ្ជនាម គ្រប់គ្រងដោយក្រុមហ៊ុន Acer បាននាំយកផលិតផលថ្មីៗ ជាច្រើនរបស់ខ្លួន មកតាំងបង្ហាញ និងប្រកាសចេញជាផ្លូវការ ក្នុងព្រឹត្តិការណ៍ IFA 2018 ដោយក្នុងនោះ រួមមាន Gaming Monitor ជំនាន់ថ្មី ដែលមានសមត្ថភាព កាន់តែប្រសើរជាង Gaming Monitor ជំនាន់មុន ពិសេសវាមានតម្លៃធូរថ្លៃ ជាងទៀតផង។

សម្រាប់អ្នកដែលចង់ទទួលបានបទពិសោធន៍កប់ជាងគេ មានម៉ូនីទ័រ មានសមត្ថភាពខ្ពស់ បង្ហាញរូបភាព បានច្បាស់កប់កម្រិត 4K និងអាចចាក់ ឬបង្ហាញវីដេអូ HDR តែមានអេក្រង់រាប មិនកោង ជួបជាមួយ Predator XB273K ដែលមានមុខងារសំខាន់ៗជាច្រើន ដែល Gamer ត្រូវការ។ ម៉ូនីទ័រសម្រាប់លេងហ្គេម មួយនេះប្រើប្រាស់ អេក្រង់ IPS ដើម្បីបង្ហាញរូបភាព ដែលធានាទៅដល់ ភាពច្បាស់ ដិតពណ៌ និងមុតល្អ នៃសាច់រូបភាព នៅលើអេក្រង់ទំហំ 27 អ៊ីញ មានល្បឿន Refresh Rate 144Hz មានកម្រិត Respond Time 1ms ធានាទៅដល់ក្រាហ្វិចហ្គេម រត់បានយ៉ាងរលូនល្អបាន Frame ខ្ពស់ អមមកជាមួយនឹងមុខងារ G-Sync ដែលធានាទៅដល់ ក្រាហ្វិចច្បាស់ រត់បានរលូន និងពុំមានបញ្ហា Tearing ឡើយ។

មិនតែប៉ុណ្ណោះ Acer អះអាងទៀតថាអេក្រង់របស់ម៉ូនីទ័រនេះ មានសមត្ថភាពបង្ហាញ ពណ៌ពពួក DCI-P3 បាន 90% មានកម្រិតពន្លឺ Brightness ល្មមជះបាន 400-nit។ លក្ខណៈពិសេស ដែលធ្វើឲ្យម៉ូនីទ័រសម្រាប់ លេងហ្គេម កម្រិត 4K មាន HDR ល្បឿន 144Hz អមមកជាមួយមុខងារ G-Sync នេះមានភាព ទាក់ទាញគឺតម្លៃ ដោយ Acer បានសម្រេចបន្ទាបតម្លៃ ផលិតផលរបស់ខ្លួន ឲ្យកាន់តែធូរថ្លៃជាង Monitor ជំនាន់មុន នៅពេលដែល Predator X27 ប្រកាសចេញ វាលក់ដល់ទៅតម្លៃ USD 2,000 តែសម្រាប់ XB273K នេះវិញ Acer នឹងចេញលក់ក្នុងទីផ្សារ នាចុងឆ្នាំ 2018 នេះឯង ក្នុងតម្លៃត្រឹមតែ USD 1,299$ ថោកជាង X27 ដល់ទៅ 700$។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ