CAMBO REPORT

Popup Advertising5 seconds

របៀប​បើក USB Debugging នៅ​លើ​ទូរសព្ទ Android

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅលើទូរសព្ទ Android មានមុខងារពិសេសមួយហៅថា USB Debugging ដែលវាគឺជាមុខងារ ការពារ និងផ្ទេរទិន្នន័យ នៅពេលដែលទូរសព្ទរបស់យើង ភ្ជាប់ជាមួយកុំព្យូទ័រ។ លើសពីនេះ USB Debugging ក៏ផ្ដល់អាទិភាពដល់ទូរសព្ទ របស់អ្នក ឲ្យធ្វើការ Root, ប្រើប្រាស់ ADB Command នៅលើកុំព្យូទ័រ, និងជួសជុលទៅលើបញ្ហា ផ្នែក Software តាមរយៈកុំព្យូទ័រជាដើម។

អ្វីទៅជា USB Debugging? និយាយឲ្យងាយយល់ USB Debugging គឺជាសកម្មភាពដែលប្រព័ន្ធប្រតិបត្តិការណ៍ Android ធ្វើការសម្គាល់ថាអ្វីជាអ្វី នៅពេលដែលលោកអ្នក ដោតទូរសព្ទ ជាមួយ USB Type-A Port នៅលើកុំព្យូទ័រ។ កាលពីមុន គេប្រើប្រាស់ការភ្ជាប់នេះ តែសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី លើទូរសព្ទ Android ប៉ុណ្ណោះ ព្រោះគេត្រូវការធ្វើតេស្ដ Application ស្វែងរកបញ្ហា តាមការប្រើប្រាស់ Android Studio development kit ដោយសារតែជំនាន់មុន មិនទាន់មាន Emulator។ ប៉ុន្តែបច្ចុប្បន្ននេះ ការប្រើប្រាស់ USB Debugging មិនចាំបាច់តែ Developer ឡើយ ព្រោះយើងក៏អាច ប្រើបានដែរ ដើម្បីធ្វើការតាម កាលៈទេសៈរបស់យើង ដូចជាយើងអាចធ្វើការ តម្លើង Recovery ដែលយើងបាន Backup ទុកលើកុំព្យូទ័រ, ធ្វើការ Root ទូរសព្ទ, និងតម្លើង Custom ROM ថ្មី -ល-។

របៀបបើក ប្រើប្រាស់ USB Debugging ក៏មិនពិបាកដែរ ដោយយើងអាចចូលទៅកាន់ Settings  About Phone  រួចស្វែងរកពាក្យ Build Number ហើយចុចលើវាចំនួន ៧ ដង (គួរបញ្ជាក់ផងដែរថា នៅលើទូរសព្ទ មួយចំនួនដូចជា Xiaomi ត្រូវចុចលើពាក្យ MIUI Version)។

បន្ទាប់មកវានឹងបង្ហាញលោកអ្នកនូវ Developer options ដែលនៅក្នុងនោះ មានមុខងារកំណត់ប្លែកៗសម្រាប់អ្នកអភិវឌ្ឍន៍ កម្មវិធីប្រើប្រាស់ធ្វើតេស្ដ។ ប៉ុន្ដែយើងមិនបាច់ខ្វល់ ពីវានោះទេ ដោយគ្រាន់តែស្វែងរកពាក្យ USB Debugging ហើយចុចបើកវា នោះវានឹងបោះ Message មួយគ្រាន់តែចុច Ok តាមនោះជាការស្រេច។

 

សម្រាប់ទូរសព្ទ MIUI អនុវត្តតាមវិធីសាស្រ្តដូចក្នុងរូបខាងក្រោម


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Pit Tag: ចំណេះដឹងទូទៅ