CAMBO REPORT

Popup Advertising5 seconds

Nikon D3500 កាមេរ៉ា DSLR កម្រិត​មធ្យម តម្លៃទាប!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មនុស្សមួយចំនួនអាចនឹងចំណាយលុយទិញទូរសព្ទ​តម្លៃថ្លៃ ដើម្បីទទួល​បាន​កាមេរ៉ាខ្លាំង ថតរូបភាពចេញ​មកស្អាត ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុនផលិតកាមេរ៉ាមួយចំនួន ក៏ព្យាយាមចេញកាមេរ៉ា DSLR ដែលមានតម្លៃទាប ដើម្បីបំពេញតម្រូវការប្រើប្រាស់ច្រើនផងដែរ។ ពេលនេះ Nikon D3500 បានបង្ហាញខ្លួនមកហើយ ដែលក្រុមហ៊ុនបង្ហាញថា វាជាកាមេរ៉ាដែលផ្លាស់ប្ដូរ​ចំណូល​ចិត្តអ្នក​ថតរូបតាម​ទូរសព្ទ ឲ្យសម្លឹងមើលវាបាន។

Nikon D3500 បានបំពាក់មកនូវស៊េនស័រ CMS ដែលមានទំហំ ២៤.២ មេហ្គាភិចសែល និងមានកម្រិត ISO ចាប់ពី ១០០ ទៅដល់ ២៥,៦០០ អាចបង្កើនពន្លឺបានខ្ពស់នៅកាលៈទេសៈពន្លឺទាប ហើយក៏ងាយទម្លាក់ Shutter Speed ផងដែរ។ អ្វីដែលពិសេស​គឺ​ម៉ាស៊ីន​នេះ មានបច្ចេកវិទ្យា Auto Focus ចាប់ចំនួន ១១ ចំណុចដោយស្វ័យប្រវត្តិ។

ដើម្បីបំពេញតម្រូវការប្រើប្រាស់កាន់តែប្រសើរ Nikon ក៏បន្ថែមមុខងារបញ្ជាថតរូបតាមរយៈទូរសព្ទ តាមការភ្ជាប់ងាយស្រួល និង​មាន​ភ្ជាប់ Bluetooth អាចកែកុនរូបភាពតាមទូរសព្ទដូចជា Effect Mode, អាចចែកចាយទៅកាន់បណ្ដាញសង្គមភ្លាមៗ ហើយ​ក៏​មាន Guide Mode ដើម្បីបង្រៀនឲ្យអ្នកចេះថតរូបចេញពីកាមេរ៉ា DSLR កាន់តែប្រសើរផងដែរ។

 

Nikon D3500 នឹងត្រូវដាក់លក់នៅក្នុងតម្លៃត្រឹមតែ ៤៩៩.៩៥ ដុល្លារប៉ុណ្ណោះ និងភ្ជាប់មកជាមួយលេន AF-P DX NIKKOR 18-55mm f/3.5-5.6G មកជាមួយស្រាប់ ឬលោកអ្នកអាចទិញជាមួយឈុតដែលភ្ចាប់លេន AF-P DX NIKKOR 70-300mm f/4.5-6.3G ក៏បានក្នុងតម្លៃ ៨៤៩.៩៥ ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កាមេរ៉ា